មួយរយៈកាលចុងក្រោយនេះ ឃើញថា ផលិតផលអាវទ្រនាប់ សំរាប់បុរស មានការកើនឡើង គួរអោយកត់សម្គាល់ ព្រោះមានការដាក់លក់ តាមវេបសាយ នៅបណ្តាប្រទេស មួយចំនួន ជាពិសេសនោះ គឺប្រទេសជប៉ុន តែម្តង។

ប្រភពព័ត៌មានជប៉ុន បានឲ្យដឹងថា បើតាមការស្រាវជ្រាវ និង ប្រមូលភស្តុតាងផ្សេងៗ ពីប្រភពនានា បានបង្ហាញថា ពិតជាមានការប្រើប្រាស់ អាវទ្រនាប់ ពីសំណាក់ បុរសៗពិតមែន ហើយចំនួន អ្នកប្រើប្រាស់ ក៏មានការកើនឡើង ជាលំដាប់ផងដែរ។ យ៉ាងណាមិញ ក្នុងការស្ទង់មតិ មួយបានចោទសួរពួកគេថា ហេតុអ្វីបានជាបុរសៗ ចូលចិត្តពាក់អាវទ្រនាប់ បែបនេះ? ហើយមានបុរសម្នាក់ នៅប្រទេសអង់គ្លេស បានប្រាប់ថា វាធ្វើអោយគាត់ មានអារម្មណ៍ធូរស្រាល និង សុវត្ថិភាព។ ក្នុងនោះដែរ មានបុរសម្នាក់ទៀត នៅអ៊ីតាលី បានផ្តល់ចម្លើយថា ពេលដែលគាត់ពាក់វា គឺទ្រូងរបស់គាត់ អាចជួយដល់ខ្នងរបស់គាត់ អោយមានភាពធូរស្រាល។ ទោះជាយ៉ាងណា បុរសជាច្រើន បានលើកឡើងថា ទោះបីជា វាធ្វើអោយបុរសៗ មានអារម្មណ៍សុវត្ថិភាព ក៏ពិតមែន តែក៏ខ្លាចត្រូវគេឃើញផងដែរ ដូច្នេះហើយ ទើបមានបុរសមួយចំនួន ទោះបីជាគាត់ចូលចិត្តពាក់ ក៏ពិតមែន តែក៏មិនពាក់ទៅកន្លែងធ្វើការនោះដែរ ព្រោះខ្លាចគេ ប្រទះឃើញ នាំអោយខ្មាស់គេ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?




ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ