សំពៅបច្ចេកវិទ្យា AI គ្មានមនុស្សបើក ប៉ុនប៉ងធ្វើដំណើរពីអង់គ្លេសទៅអាមេរិក តែបែរជាជួបបញ្ហាមួយ

//s9.kh1.co/e9/e930fbd1adfe7113f7c3a63a876f94468c19b844.jpg
បច្ចេកវិទ្យា

 ២២-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ការធ្វើដំណើរទៅសហរដ្ឋអាមេរិកត្រូវបានគេរំពឹងទុកថា នឹងចំណាយពេលប្រហែល៣សប្ដាហ៍។

អង់គ្លេស៖ សំពៅគ្មានមនុស្សបើកមួយគ្រឿងដែលត្រូវបានរចនាឡើង ដើម្បីសាងប្រវត្តិសាស្ត្រសាជាថ្មី ដូចការធ្វើដំណើររបស់សំពៅ Mayflower ឆ្លងកាត់មហាសមុទ្រអាត្លង់ទិកកាលពី៤០០ឆ្នាំមុន ត្រូវបានវិលត្រលប់មកចក្រភពអង់គ្លេសវិញ បន្ទាប់ពីមានកំហុសការអភិវឌ្ឍផលិត។ សំពៅគ្មានមនុស្សបើកឈ្មោះថា Mayflower Autonomous Ship (MAS) ត្រូវបានកំណត់ការធ្វើដំណើរ កាលពីថ្ងៃអង្គារ សប្ដាហ៍មុន សម្រាប់រយៈចម្ងាយ៥,៦៣០គីឡូម៉ែត្រ ពីទីក្រុង Plymouth ក្នុងចក្រភពអង់គ្លេស ទៅកាន់រដ្ឋ Massachusetts សហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមអ្នកដឹកនាំគម្រោងបាននិយាយថា វាគ្រាន់តែមានបញ្ហាមេកានិចតិចតួចប៉ុណ្ណោះ ដែលពួកគាត់នឹងវាយតម្លៃនិងជួសជុល។ ការធ្វើដំណើរទៅសហរដ្ឋអាមេរិកត្រូវបានគេរំពឹងទុកថា នឹងចំណាយពេលប្រហែល៣សប្ដាហ៍។ សំពៅបច្ចេកវិទ្យាប្រវែង១៥ម៉ែត្រដើរដោយថាមពលពន្លឺព្រះអាទិត្យ អាចបង្កើនល្បឿនរហូតដល់២០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយនឹងត្រូវបាននាំផ្លូវដោយបញ្ញាសិប្បនិម្មិត AI ជាមួយកាមេរ៉ាចំនួន៦ និងឧបករណ៍ចាប់សញ្ញាចំនួន៥០ទៀត។

សំពៅបច្ចេកវិទ្យាមួយនេះចាប់ផ្ដើមជួបបញ្ហា កាលពីថ្ងៃសុក្រ និងត្រូវបញ្ជាឲ្យត្រលប់មកទីក្រុង Plymouth វិញ។ សំពៅនេះត្រូវបានបង្កើតឡើង ដើម្បីបង្ហាញពីការវិវឌ្ឍន៍នៃបច្ចេកវិទ្យាប្រចាំសតវត្សរ៍ ចាប់តាំងពីក្រុមអាណានិគមអង់គ្លេស Pilgrim Fathers បើកសំពៅទៅរកទឹកដីថ្មី៕

 សំពៅ Mayflower Autonomous Ship (MAS)
 សំពៅ Mayflower Autonomous Ship (MAS)
សំពៅបច្ចេកវិទ្យាបកត្រលប់ក្រោយ បន្ទាប់ពីមានបញ្ហាមេកានិច
សំពៅបច្ចេកវិទ្យាបកត្រលប់ក្រោយ បន្ទាប់ពីមានបញ្ហាមេកានិច
សំពៅបច្ចេកវិទ្យាចង់រំលឹកស្នាដៃប្រវត្តិសាស្ត្ររបស់សំពៅ Mayflower
សំពៅបច្ចេកវិទ្យាចង់រំលឹកស្នាដៃប្រវត្តិសាស្ត្ររបស់សំពៅ Mayflower
 សំពៅ Mayflower Autonomous Ship (MAS)
 សំពៅ Mayflower Autonomous Ship (MAS)
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T