នេះជាតិចនិក និងតារាងឱសថប្រើសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩ នៅតាមផ្ទះ!

//s9.kh1.co/fa/fa28bda51e9c6b64907db6bab24236ac081cf6bf.jpg
យល់ដឹង

 ២២-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ចំពោះ​អ្នក​ជំងឺ​កូវីដ ១៩ ដែល​គ្មាន​រោគ​សញ្ញា និង​កម្រិត​ស្រាល ហើយមិនមែនជាក្រុមមនុស្សងាយ​ប្រឈម

ចំពោះ​អ្នក​ជំងឺ​កូវីដ ១៩ ដែល​គ្មាន​រោគ​សញ្ញា និង​កម្រិត​ស្រាល ហើយមិនមែនជាក្រុមមនុស្សងាយ​ប្រឈម ដូចជា ស្ត្រីមាន​ផ្ទៃពោះ កុមារ និងចាស់​ជរា ក្រសួង​សុខាភិបាល អនុញ្ញាត​ឲ្យ​ទទួល​ការ​ថែទាំ និង​ព្យាបាល​នៅ​តាម​ផ្ទះ ដើម្បី​កាត់​បន្ថយ​បន្ទុក​របស់​ប្រព័ន្ធ​សុខាភិបាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោង​តាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​សម្រាប់​គ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នក​ជំងឺ​កូវីដ ១៩ នៅ​តាម​ផ្ទះ របស់​ក្រសួង​សុខាភិបាល បាន​កំណត់​តារាង​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ ១៩ ទៅ​តាម​រោគ​សញ្ញា​ដូច​ខាង​ក្រោម។

ព្យាបាល​តាម​រោគ​សញ្ញា៖

– ប៉ារ៉ា​សេតាម៉ុល
– ឱសថ​ប្រឆាំង​មេរោគ​បើ​សង្ស័យ​ថា​មាន​ការ​បង្ក​រោគ​ដោយ​បាក់តេរី
– ឱសថប្រឆាំងការបញ្ចេញសារធាតុអីសតាមុីន
– ថ្នាំ​គ្រាប់ លៀនហ៊័រ ឈីងវឺន

បន្ថែម​ពី​នោះ​អ្នក​ជំងឺ​ត្រូវការ​ការ​គាំទ្រ​ផ្លូវ​ចិត្ត បន្ត​ព្យាបាល​ជំងឺ​ប្រចាំកាយ​ផ្សេងៗ​ទៀត និង​ត្រូវ ញ៉ាំ​អាហារ និង​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T