ស្ដាយណាស់! កំពុងលេងល្អសុខៗ ស្រាប់តែតារាវ័យក្មេងរបស់ស្កុដឡែន៍រូបនេះឆ្លងកូវីដ១៩បាត់

//s9.kh1.co/c2/c269b51afc792766311d072a94c6557cbea098ee.jpg
កីទ្បា

 ២២-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Gilmour ឆ្លងជំងឺកូវីដ១៩

អឺរ៉ុប៖ ខ្សែបម្រើ Billy Gilmour របស់ក្លិបតោខៀវ Chelsea និងក្រុមជម្រើសជាតិស្កុដឡែន៍ បានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ នេះបើយោងតាមសារផ្លូវការរបស់ សហព័ន្ធកីឡាបាល់ទាត់របស់ស្កុដឡែន៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Billy Gilmour
ខ្សែបម្រើ Billy Gilmour


កីឡាករវ័យ២០ឆ្នាំរូបនេះនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១០ថ្ងៃខាងមុខដើម្បីទទួលការព្យាបាល ដែលវាជារឿងគួរឲ្យសោកស្តាយមួយព្រោះ Gilmour ទើបតែបានលេងឲ្យក្រុមឈុតធំរបស់ស្កុដ៍ឡែនបាន១ប្រកួតគត់ និងថែមទាំងបានជាប់ជាកីឡាករឆ្នើមប្រចាំការប្រកួតទៀតផង។

ខ្សែបម្រើ Billy Gilmour
ខ្សែបម្រើ Billy Gilmour
ខ្សែបម្រើ Billy Gilmour
ខ្សែបម្រើ Billy Gilmour

Gilmour នឹងគ្មានវត្តមានក្នុងការប្រកួតជាមួយ ក្រូអាត នោះឡើយខណៈអនាគតក្រុមទាំងមូលនៅមិនទាន់ច្បាស់ថាអាចបន្តទៅវគ្គ១៦ក្រុមឬយ៉ាងណានោះឡើយ។

ខ្សែបម្រើ Billy Gilmour
ខ្សែបម្រើ Billy Gilmour

សហព័ន្ធកីឡាបាល់ទាត់ស្កុដឡែន៍ បានប្រកាសទាក់ទងនឹងរឿងនេះថា៖

ពួកយើងអាចបញ្ជាក់បានថា Billy Gilmour បានឆ្លងវីរុសកូវីដ១៩ ដោយមានការជ្រោមជ្រែងពីសេវាសុខាភិបាលរបស់អង់គ្លេស គេនឹងត្រូវស្នាក់នៅដាច់ដោយឡែកចំនួន១០ថ្ងៃ និងត្រូវខកខានការប្រកួតទល់នឹង ក្រូអាត នៅព្រឹត្តិការណ៍ UEFA Euro 2020 នៅឯកីឡដ្ឋាន Hampden៕

សហព័ន្ធកីឡាបាល់ទាត់ស្កុដឡែន៍
ខ្សែបម្រើ Billy Gilmour
ខ្សែបម្រើ Billy Gilmour

ប្រភពcaughtoffside

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T