សំណព្វចិត្តគ្រូផង! Southgate ថានឹងមិនដកកីឡាករម្នាក់នេះ ចេញពីជម្រើស១១នាក់ដំបូងទល់នឹង ឆេក ទេ

//s9.kh1.co/5e/5e24931fefd08fe495b7cbcf6a661a7af6b52ee2.jpg
កីទ្បា

 ២២-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Southgate ឆ្លើយតបជុំវិញរឿងរ៉ាវសុំឲ្យដក Kane ចេញពីជម្រើស១១នាក់ដំបូង

អង់គ្លេស៖ អ្នកគាំទ្រមួយចំនួនរបស់តោកំណាចអង់គ្លេស បានស្នើសុំឲ្យលោកគ្រូបង្វឹក Gareth Southgate ដកខ្សែប្រយុទ្ធ Harry Kane ចេញពីជម្រើស១១នាក់ដំបូងក្នុងការប្រកួតរវាង អង់គ្លេស ជាមួយ ឆេក ដែលធ្វើឡើងនៅយប់ម៉ោង២ទាបភ្លឺ ថ្ងៃទី២៣ ខែមិថុនា ប៉ុន្តែលោកគ្រូបានច្រានចោលថាមិនដក Kane ចេញឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Harry Kane 
ខ្សែប្រយុទ្ធ Harry Kane 

ទម្រង់លេងរបស់ Kane ហាក់ធ្លាក់ជើងជាងមុនដោយមិនអាចរកគ្រាប់បាល់បានតាំងពី Euro 2020 បើកឆាក ជាហេតុបណ្ដាលឲ្យលោកគ្រូប្ដូរគេចេញទាំងក្នុងការប្រកួតជាមួយ ក្រូអាត និង ស្កុដ៍ឡែន៍។

ខ្សែប្រយុទ្ធ Harry Kane 
ខ្សែប្រយុទ្ធ Harry Kane 
ខ្សែប្រយុទ្ធ Harry Kane 
ខ្សែប្រយុទ្ធ Harry Kane 

Southgate បានការពារ Harry Kane និងនិយាយថាប្រធានក្រុមរូបនេះនៅតែជាកីឡាករស្នូលរបស់ក្រុម ដោយជឿថា Kane នឹងអាចដឹកនាំឲ្យអង់គ្លេស ឈ្នះការប្រកួតបើទោះបីជា អង់គ្លេស បានឆ្លងទៅវគ្គ ១៦ក្រុមដោយជោគជ័យហើយក៏ដោយ។

លោកគ្រូបង្វឹក Gareth Southgate និង Harry Kane 
លោកគ្រូបង្វឹក Gareth Southgate និង Harry Kane 

Southgate បានថ្លែងប្រាប់ ITV Sport ថា៖

អ្នកអាចគិតថា Kane នឹងចូលលេងបាន។ កាលកំលុងពេលបាល់ទាត់ពិភពលោកគឺ Harry លេងបាល់បានច្រើននាទីណាស់ដូច្នេះលើកនេះពួកយើងចង់កាត់បន្ថយខ្លះដើម្បីផ្ដល់ឱកាសឲ្យកីឡាករដែលអង្គុយកៅអីបម្រុងដើម្បីបង្ហាញសមត្ថភាព។ តែគេនៅតែជាកីឡាករដ៏សំខាន់របស់ពួកយើង គ្មានអ្វីត្រូវសង្ស័យទេ។ អ្នកត្រូវក្រឡេកមើលកំណត់ត្រារកគ្រាប់បាល់របស់គេហើយអ្នកនឹងដឹងថាគេសំខាន់ចំពោះយើងប៉ុណ្ណា។

លោកគ្រូបង្វឹក Gareth Southgate 
លោកគ្រូបង្វឹក Gareth Southgate
លោកគ្រូបង្វឹក Gareth Southgate

គួររម្លឹកផងដែរថា Harry Kane ស៊ុតបញ្ចូលទីបាន៣៤គ្រាប់ក្នុងការបង្ហាញខ្លួន ៥៦ ប្រកួតឲ្យក្រុមជម្រើសជាតិអង់គ្លេស៕

ខ្សែប្រយុទ្ធ Harry Kane 
ខ្សែប្រយុទ្ធ Harry Kane 

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T