មិនគួរទេ! តារាជួរមុខរបស់មាន់គកបារាំងរូបនេះ ប្រកាសដកខ្លួនចេញពី Euro 2020

//s9.kh1.co/50/508fc8fed39c63c04963682113d628544a62ee80.jpg
កីទ្បា

 ២២-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Dembele នឹងដកខ្លួនពីព្រឹត្តិការណ៍ Euro 2020 ដោយសាររបួស

បារាំង៖ ខ្សែប្រយុទ្ធ Ousmane Dembele នៃក្លិបអ្នកមានបុណ្យ Barcelona និងក្រុមជម្រើសជាតិបារាំង ត្រូវបានគេរាយការណ៍ថានឹងមិនអាចចូលលេងការប្រកួតដែលនៅសល់សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុប Euro 2020 បានឡើយដោយសារតែរងរបួស នេះបើយោងតាមការបញ្ជាក់ពីសហព័ន្ធកីឡាបាល់ទាត់បារាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Ousmane Dembele
ខ្សែប្រយុទ្ធ Ousmane Dembele

Dembele បានបង្ហាញមុខនៅតង់ទី២ក្នុងការប្រកួតរវាងបារាំង និងហុងគ្រី ដែលលទ្ធផលស្មើ ១ ទល់នឹង ១ ប៉ុន្តែបានរបួសជង្គង់ក្នុងការប្រកួតនោះ។

ខ្សែប្រយុទ្ធ Ousmane Dembele
ខ្សែប្រយុទ្ធ Ousmane Dembele
ខ្សែប្រយុទ្ធ Ousmane Dembele
ខ្សែប្រយុទ្ធ Ousmane Dembele

សហព័ន្ធកីឡាបាល់ទាត់បារាំងបានជូនដំណឹងជាផ្លូវការថា៖

Ousmane Dembele បានធ្វើការពិនិត្យ X-ray នៅមន្ទីរពេទ្យ ប៊ូដាបេស កាលពីយប់ថ្ងៃអាទិត្យ។រយៈពេលនៃការព្យាបាលរបួសគឺធ្វើឲ្យគេមិនអាចលេងក្នុងក្រុមបានទៀតទេ។ បន្ទាប់ពីពិភាក្សាជាមួយកីឡាករនិងក្រុមវេជ្ជបណ្ឌិតលោក Franck le Gall និង លោកគ្រូបង្វឹក Didier Deschamps រួចមក គឺពួកយើងបានសម្រេចដក Dembele ចេញពីការប្រកួតទាំងអស់ដែលនៅសល់។

សហព័ន្ធកីឡាបាល់ទាត់បារាំង 
ខ្សែប្រយុទ្ធ Ousmane Dembele
ខ្សែប្រយុទ្ធ Ousmane Dembele

ក្រៅពី Ousmane Dembele គឺ លោកគ្រូ Deschamps នៅសល់កីឡាករខ្សែប្រយុទ្ធឆ្នើមៗដូចជា Antoine Griezmann, Karim Benzema , Kylian Mbappe, Olivier Giroud, Kingsley Coman និង Wissam Ben Yedder ដូច្នេះក្រុមមាន់គកបារាំងនៅតែមានអាទិភាពក្នុងការឈ្នះពាន Euro 2020 នេះ។

ខ្សែប្រយុទ្ធ Kylian Mbappe , Karim Benzema និង Antoine Greizmann
ខ្សែប្រយុទ្ធ Kylian Mbappe , Karim Benzema និង Antoine Greizmann

កំលុងពេលនេះ បារាំង ឈរនៅលេខរៀងទី១ក្នុងពូល F ដោយមាន ៤ពិន្ទុ ច្រើនជាង ព័រទុយកាល់ ១ ពិន្ទុ និងអាល្លឺម៉ង់ ៣ ពិន្ទុ ខណៈដែលហុងគ្រី នៅបាតតារាង៕

ក្រុមជម្រើសជាតិបារាំង
ក្រុមជម្រើសជាតិបារាំង

ប្រភពyahoo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T