គ្រួសារងាយរងគ្រោះចំនួន ៣០០ គ្រួសារក្នុងខេត្តបន្ទាយមានជ័យ ទទួលបានការគាំទ្រពីមូលនិធិស្បៀងអាហារ របស់ក្រុមហ៊ុន Smart Axiata

//s9.kh1.co/84/8484abc6e0b46ac0f525055f87b5ff174bb399f3.jpg
សង្គម

 ២១-មិថុនា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករ​ទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជា បានបរិច្ចាគស្បៀងអាហារ កាលពីចុងសប្ដាហ៍ដល់ក្រុមគ្រួសារងាយរងគ្រោះចំនួន ៣០០ គ្រួសារនៅខេត្តបន្ទាយមានជ័យ។ ​ការបរិច្ចាគស្បៀងអាហារនេះរួមមានអាហារផ្ទត់ផ្ទង់សំខាន់ៗ ដូចជា អង្ករ មី ទឹកស៊ីអ៉ីវ និងត្រីខកំប៉ុង។

ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករ​ទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជា បានបរិច្ចាគស្បៀងអាហារ កាលពីចុងសប្ដាហ៍ដល់ក្រុមគ្រួសារងាយរងគ្រោះចំនួន ៣០០ គ្រួសារនៅខេត្តបន្ទាយមានជ័យ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពលរដ្ឋក្នុងស្រុក​មង្គលបូរី លោកស្រី អន មា៉ច បានឲ្យដឹងថា៖

«យើងត្រេកអរណាស់ ដែលទទួលបានអំណោយពីក្រុមហ៊ុន Smart ប្រជាពលរដ្ឋអត់ ហើយវាយ៉ាប់ណាស់អំឡុងពេលកូវីដ-១៩។ ខ្ញុំមានកូនអាយុ១១ ឆ្នាំម្នាក់ពិការនៅផ្ទះ អត់ដែលបានទៅណាទេ ប្ដីរកស៊ីម្នាក់ឯងដើម្បីចិញ្ចឹមគ្រួសារ។»

  លោកស្រី អន មា៉ច
 Smart Axiataបរិច្ចាគស្បៀងអាហារដល់ ៣០០ គ្រួសារក្នុងខេត្តបន្ទាយមានជ័យ
 Smart Axiataបរិច្ចាគស្បៀងអាហារដល់ ៣០០ គ្រួសារក្នុងខេត្តបន្ទាយមានជ័យ

ការបរិច្ចាគស្បៀងអាហារនេះអាចធើ្វទៅបានតាមរយៈ «មូលនិធិស្បៀងអាហាររបស់ក្រុមហ៊ុន Smart Axiata» ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី០៦ ខែឧសភា ដោយក្រុមហ៊ុន​ Smart បានប្រមូល និងចូលរួមបរិច្ចាគថវិកាបង្រ្គប់ទឹកប្រាក់​ពីអតិថិជនរបស់ខ្លួន រហូតដល់ចុងខែឧសភា។

ការបរិច្ចាគស្បៀងអាហារនេះរួមមានអាហារផ្ទត់ផ្ទង់សំខាន់ៗ ដូចជា អង្ករ មី ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុង។ 

 Smart Axiataបរិច្ចាគស្បៀងអាហារដល់ ៣០០ គ្រួសារក្នុងខេត្តបន្ទាយមានជ័យ
Smart Axiataបរិច្ចាគស្បៀងអាហារដល់ ៣០០ គ្រួសារក្នុងខេត្តបន្ទាយមានជ័យ

ដោយបច្ចុប្បន្នរស់នៅជាមួយចៅៗពីរនាក់ លោកស្រី ប៉ាល់​ ថន បានឲ្យដឹងថា ៖

«ខ្ញុំសប្បាយចិត្ត ដែលទទួលបានអំណោយថ្ងៃនេះ​ ហើយនឹងយកទៅហូបជាមួយចៅ។»

  លោកស្រី ប៉ាល់​ថន

នៅពិធីប្រគល់ស្បៀងអាហារនេះ ក្រោមអធិបតីមន្រ្តីរាជការខេត្ត និងអ្នកតំណាងក្រុមហ៊ុន Smart Axiata ត្រូវបានធ្វើឡើងនៅស្រុកសិរីសោភ័ណ ដែលក្រុមគ្រួសារចំនួន ១០០​ គ្រូសារទទួលបានស្បៀងអាហារនេះ និងនៅស្រុក​មង្គលបូរី មានគ្រួសារចំនួន ២០០ គ្រួសារផ្សេងទៀតទទួលបានស្បៀងអាហារ។

 Smart Axiataបរិច្ចាគស្បៀងអាហារដល់ ៣០០ គ្រួសារក្នុងខេត្តបន្ទាយមានជ័យ
Smart Axiataបរិច្ចាគស្បៀងអាហារដល់ ៣០០ គ្រួសារក្នុងខេត្តបន្ទាយមានជ័យ

លោកឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖

«​ យើងធ្វើការដោះស្រាយបញ្ហាកូវីដ-១៩ជាប្រចាំ មិនមានគ្រួសារណាមួយគ្មានអាហារទទួលទាននោះឡើយ ហើយអ្វីដែលសំខាន់ជាងនេះទៀត យើងបានប្រើប្រាស់វិធានការអប់រំទូលំទូលាយដល់ពលរដ្ឋទាំងអស់ ទូទាំងខេត្តបន្ទាយមានជ័យ។ ថ្វីត្បិតយើងខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ បើគ្មានការចូលរួមពីវិស័យឯកជនការជោគជ័យរបស់យើង ក៏មិនរលូនល្អដែរ។ វិស័យឯកជនក្នុងខេត្តបន្ទាយមានជ័យ បានសហការគ្នាល្អណាស់ ទាក់ទងនិងការផ្ដល់ព័ត៌មាន ការចុះយកសំណាក និងព្យាបាល ក៏ដូចជាកន្លែងស្នាក់នៅ។ នេះក៏មិនមែនជាលើកដំបូងដែរ ដែលក្រុមហ៊ុន Smart បានចូលរួមជួយខេត្តបន្ទាយមានជ័យ។ នៅខែតុលា ឆ្នាំមុន ខណៈដែលខេត្តយើងបានប្រឈមជាមួយនឹងទឹកជំនន់ ក៍ក្រុមហ៊ុនបានផ្ដល់ជាជំនួយដល់ប្រជាជនយើងរាប់ពាន់គ្រួសារដែរ។»

ប្រសាសន៍ឯកឧត្តម អ៊ុំ រាត្រី
 Smart Axiataបរិច្ចាគស្បៀងអាហារដល់ ៣០០ គ្រួសារក្នុងខេត្តបន្ទាយមានជ័យ
 Smart Axiataបរិច្ចាគស្បៀងអាហារដល់ ៣០០ គ្រួសារក្នុងខេត្តបន្ទាយមានជ័យ

លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖

« ពួកយើងពិតជាស្ញប់ស្ញែងណាស់ ដែលឃើញប្រជាពលរដ្ឋកម្ពុជាមានទឹកចិត្តសប្បុរសក្នុងគ្រាដ៏ចាំបាច់មួយ ហើយអតិថិជនរបស់យើងបានចូលរួមម្តងទៀតក្នុងវិបត្តិនេះ តាមរយៈការបរិច្ចាគទៅក្នុងមូលនិធិ ដែលយើងបានបង្គ្រប់ទឹកប្រាក់ ដើម្បីផ្ដល់ស្បៀងអាហារចាំបាច់ទាំងអស់នេះ។»

ប្រសាសន៍លោក Thomas Hundt

លោក ថូម៉ាស បានបន្ថែមទៀតថា៖

« អំឡុងពេលនៃការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ នេះ​ យើងបានព្យាយាមគ្រប់មធ្យោបាយទាំងអស់ ដែលយើងអាចធ្វើទៅបានដើម្បីគាំទ្រប្រជាពលរដ្ឋកម្ពុជា អំឡុងគ្រាលំបាកនេះ។ ពីមូលនិធិទឹកប្រាក់ ១ លានដុល្លារ ដើម្បីប្រឆាំងកូវីដ-១៩ ដែលជួយគាំទ្រគំនិតផ្ដួចផ្ដើម ដើម្បីជំនះផលប៉ះពាល់អាក្រក់បំផុតនៃការរាតត្បាតជា សាកលនៃជំងឺកូវីដ-១៩ ក៏ដូចជាការរៀបចំមណ្ឌលចាក់វ៉ាក់សាំង និងការផ្ដល់ជូនជាមួយការហៅទូរស័ព្ទ និងទិន្ន័យអ៊ីនធឺណិតឥតគិតថ្លៃ ដល់អ្នករស់នៅតំបន់ក្រហម ក្រុមហ៊ុន​ Smart មានគោលបំណងជួយគាំទ្រជាសកម្មដល់អតិថិជនរបស់ខ្លួន ដែលកំពុងប្រើប្រាស់បណ្ដាញទំនាក់ទំនងរបស់យើង ដើម្បីសិក្សា ធ្វើការ និងរក្សាទំនាក់ទំនង»។

  ប្រសាសន៍លោក Thomas Hundt
 Smart Axiataបរិច្ចាគស្បៀងអាហារដល់ ៣០០ គ្រួសារក្នុងខេត្តបន្ទាយមានជ័យ
 Smart Axiataបរិច្ចាគស្បៀងអាហារដល់ ៣០០ គ្រួសារក្នុងខេត្តបន្ទាយមានជ័យ
 Smart Axiataបរិច្ចាគស្បៀងអាហារដល់ ៣០០ គ្រួសារក្នុងខេត្តបន្ទាយមានជ័យ
 Smart Axiataបរិច្ចាគស្បៀងអាហារដល់ ៣០០ គ្រួសារក្នុងខេត្តបន្ទាយមានជ័យ
 Smart Axiataបរិច្ចាគស្បៀងអាហារដល់ ៣០០ គ្រួសារក្នុងខេត្តបន្ទាយមានជ័យ
 Smart Axiataបរិច្ចាគស្បៀងអាហារដល់ ៣០០ គ្រួសារក្នុងខេត្តបន្ទាយមានជ័យ
 Smart Axiataបរិច្ចាគស្បៀងអាហារដល់ ៣០០ គ្រួសារក្នុងខេត្តបន្ទាយមានជ័យ
 Smart Axiataបរិច្ចាគស្បៀងអាហារដល់ ៣០០ គ្រួសារក្នុងខេត្តបន្ទាយមានជ័យ
 Smart Axiataបរិច្ចាគស្បៀងអាហារដល់ ៣០០ គ្រួសារក្នុងខេត្តបន្ទាយមានជ័យ
 Smart Axiataបរិច្ចាគស្បៀងអាហារដល់ ៣០០ គ្រួសារក្នុងខេត្តបន្ទាយមានជ័យ

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartforcambodia  ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · ២ ខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · ២ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T