មកដឹងអំពីការសងសឹក របស់តារានិករនីមួយៗ

//s9.kh1.co/7c/7cb362e69abb3d841b09c75817f7dc923068efe2.jpeg
យុវវ័យ

 ២១-មិថុនា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

តើតារានិករនីមួយៗ មានការសងសឹក ដោយរបៀបណា? មកអានទាំងអស់គ្នា!

យល់ដឹង៖ នៅពេលដែលអ្នកខឹងនរណាម្នាក់ អ្នកប្រាកដជាមិនសប្បាយចិត្ដជាខ្លាំង ហើយមានពេលខ្លះ អ្នកនឹងរកនឹកវិធីសងសឹក មនុស្សដែលអ្នកស្អប់ជាមិនខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះ អាចបញ្ជាក់បានថា តារានិកររបស់អ្នក នាំឲ្យអ្នកសងសឹកមនុស្ស តាមរបៀបណា ៖ 

♈️ Aries (Mar 21 – Apr 19)

អ្នកគឺត្រូវតែល្អជាងអ្នកទាំងនោះគ្រប់ដប់។ ពេលដែលអ្នកបានឈ្លោះប្រកែក ជាមួយមនុស្សទាំងនោះ នៅទីសាធារណៈ អ្នកប្រាកដជាមិនឈប់ទេ ដរាបណាអ្នកមិនទទួលបានជ័យជម្នះ។

♉️ Taurus (Apr 20 – May 20)

អ្នកព្យាយាមធ្វើយ៉ាងណា ឲ្យសត្រូវរបស់អ្នកចុះចាញ់ ឬក៏អាចឲ្យពួកគេបាត់បង់ការងាររបស់គេជាដើម។ អ្នកជាមនុស្សម្នាក់មិនងាយចុះចាញ់ទេ លុះត្រាតែម្នាក់នោះ បានទទួលដូចអ្នក ឬបរាជ័យទើបអ្នកអស់ចិត្ត។

♊️ Gemini (May 21 – Jun 20)

របៀបសងសឹករបស់អ្នក គឺអ្នកលួចដាក់ត្រីដែលងាប់ស្អុយ នៅកម្រាលជូតជើងរបស់គេ ប្រៀបប្រដូចទៅនឹង ធ្វើអ្វីក៏ដោយឲ្យតែគេបរាជ័យ។ អ្នកគឺជាមនុស្សត្រូវតែឈ្នះជានិច្ច ទើបនៅសុខ ហើយក៏ចូលចិត្ត និយាយរឿងមិនល្អរបស់ម្នាក់នោះ ឲ្យគេគ្រប់គ្នាដឹង ហើយស្អប់តាមផងដែរ។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

អ្នកនឹងដើរប្រាប់គេ ពីរឿងចចាមអារ៉ាមរបស់មនុស្សម្នាក់នោះ ដែលអ្នកស្អប់ ទៅកាន់មនុស្សដទៃទៀត។ អ្នកនឹងបន្តធ្វើដរាបណា ឲ្យតែមនុស្សម្នាក់នោះ ខ្មាសគេទាល់តែបាន។

♌️ Leo (Jul 23 – Aug 22)

អ្នកនឹងស្វែងរកវិធីសាស្រ្ដគ្រប់បែបយ៉ាង ធ្វើឲ្យមនុស្សដែលអ្នកស្អប់ រងភាពអាម៉ាស់ នៅនឹងមុខមនុស្សជាច្រើន។ បូករួមទាំង ការដើរនិយាយប្រាប់អ្នកផ្សេង ហើយក៏ធ្វើដូចជាខ្លួនឯង Innocent។

♍️ Virgo (Aug 23 – Sep 22)

អ្នកព្យាយាមធ្វើជាមិត្ដល្អរបស់គេ បន្ទាប់មកអ្នកនឹងសងសឹកគេវិញតាមក្រោយ។ ភាគច្រើនអ្នកមិនសូវខ្វល់ប៉ុន្មានទេ ប៉ុន្តែបើប៉ះអ្នកម្ដងទៀត គឺសាហាវទ្វាដង។ 

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

របៀបសងសឹករបស់អ្នក គឺអ្នកនឹងបង្កើតសម្ព័ន្ធភាពជាមួយអតីតសង្សារបស់គេ បន្ទាប់មក អ្នកនឹងបណ្ដើរឲ្យមនុស្សម្នាក់នោះឃើញ។ អ្នកចូលចិត្តបញ្ឈឺគេ មិនថាស្នេហាទេ អ្វីក៏ដោយក៏ត្រូវធ្វើយ៉ាងណា ឲ្យគេបានឈឺចាប់។

♏️ Scorpio (Oct 23 – Nov 21)

អ្នកប្រាកដជាព្យាយាមគេចមុខចេញ ពីមនុស្សដែលអ្នកស្អប់ គឺអ្នកមិនចង់ជួបមុខពួកគេជារៀងរហូត។ ប៉ុន្តែសូមកុំប៉ះពាល់អ្នកម្ដងទៀត ពុំដូច្នេះទេម្នាក់នោះ នឹងមិនរួចខ្លួនឡើយ។

♐️ Sagittarius (Nov 22 – Dec 21)

អ្នកនឹងបង្ហើបរឿងសម្ងាត់របស់មនុស្សដែលអ្នកស្អប់នៅទីសាធារណៈ ជាពិសេសនៅពេល ដែលមានមនុស្សនៅជុំគ្នាច្រើន។ ហើយចាំមើលម្នាក់នោះឈឺចាប់ ដោយភាពសើចសប្បាយរីករាយ។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

ពិតជាគួរឲ្យខ្លាចណាស់ អ្នកនឹងយកទឹកនៅក្នុងកែវរបស់អ្នក មិនថាត្រជាក់ ឬក្ដៅជះទេ ទៅលើមនុស្សដែលអ្នកស្អប់ ប្រៀបដូចជាគំនំទាំងប៉ុន្មាន គឺអ្នកមិនទុកទេ ត្រូវតែជះតបទៅម្នាក់នោះវិញ។

♒️ Aquarius (Jan 20 – Feb 18)

អ្នកប្រាកដជាធ្វើរឿងអ្វីម្យ៉ាង ទៅលើមនុស្សដែលអ្នកស្អប់ ជាពិសេសអ្នកធ្វើយ៉ាងណាឲ្យគេម្នាក់នោះ ចូលក្នុងបញ្ចីស្បែកខ្មៅ។ ធ្វើយ៉ាងណាឲ្យបានលើសគេហើយ ឲ្យម្នាក់នោះឈឺចាប់ដោយក្ដីច្រណែន។

♓️ Pisces (Feb 19 – Mar 20)

អ្នកនឹង report រូបភាពរបស់ពួកគេ នៅលើបណ្ដាញសង្គម ( Facebook) រហូតទាល់តែក្រុមហ៊ុនបិទ account របស់គេចោល។ ព្យាយាមធ្វើយ៉ាងណា ឲ្យម្នាក់នោះខ្មាស់គេ ហើយអ្នកធ្វើដូចជា Innocent មិនដឹងអី។

ប្រភព: YourTango 

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T