អ្វីដែលតារានិករនីមួយៗខ្លាចបំផុត ពេលផ្ដើមទំនាក់ទំនងស្នេហា!

//s9.kh1.co/90/908a614c8a44bd4208bf61c733990a7139d26e53.jpeg
យុវវ័យ

 ២១-មិថុនា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

មកដឹងទាំងអស់គ្នា នូវអ្វីដែលតារានិករនីមួយៗ ខ្លាចក្នុងរឿងស្នេហា!

យល់ដឹង៖ មនុស្សយើងភាគច្រើន តែងតែមានអតីតកាលដែលឈឺចាប់ នឹងនៅតែខ្លាចថា វានឹងកើតឡើងម្ដងទៀតក្នុងរឿងស្នេហា ដូច្នេះអ្នកតែងតែមានអារម្មណ៍ថាខ្លាច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយអារម្មណ៍ដែលខ្លាចទាំងអស់នោះគឺ ខុសៗគ្នាទៅតាមមនុស្សម្នាក់ៗ។ 

ដូច្នេះខាងក្រោមនេះ នឹងបង្ហាញអ្នកថា ​តើអ្វីដែលអ្នកខ្លាចបំផុត នៅក្នុងទំនាក់ទំនងស្នេហា ដោយផ្អែកលើតារានិករនីមួយៗ ៖

♈️ Aries (Mar 21 – Apr 19)

ពេលខ្លះអ្នកភ័យខ្លាចក្នុងការប្តេជ្ញាចិត្ត។ អ្នកមិនប្រាកដទេថា តើអ្នកត្រៀមខ្លួនអ្វីខ្លះ ដើម្បីលះបង់ពេលវេលានៃជីវិតរបស់អ្នក ទៅចំណាយជាមួយនរណាម្នាក់ផ្សេងទៀត។

♉️ Taurus (Apr 20 – May 20) 

ការព្រួយបារម្ភធំបំផុតរបស់អ្នក គឺថាអ្នកខ្លាចនឹងធ្វើឲ្យមានកំហុស ក្នុងរឿងស្នេហា។ អ្នកមិនចង់ធ្វើការជ្រើសរើសខុសទេ។ អ្នកខ្លាចថា ការសម្រេចចិត្តសំខាន់ៗ នឹងធ្វើឱ្យអ្នកខកចិត្ត។

♊️ Gemini (May 21 – Jun 20) 

ឥឡូវនេះអ្នកកំពុងរីករាយហើយ។ អ្នកមានពេលវេលាល្អហើយ​ដូច្នេះអ្នកមិនចង់ឲ្យ អ្វីៗផ្លាស់ប្តូរ ឬខ្លាំងជាងមុនពេកទេ អ្នកខ្លាចថាអ្វីៗមិនល្អអាចនឹងកើតឡើង។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22) 

អ្នកភ័យខ្លាចក្នុងការទុកចិត្តនរណាម្នាក់ ខ្លាចថាគេនឹងលេងសើច ជាមួយនឹងបេះដូងរបស់អ្នក បើដូច្នោះមែន អ្នកនឹងទទួលរងការឈឺចាប់ខ្លាំង។ អ្នកខ្លាចបំផុត នៅពេលនរណាម្នាក់ធ្វើឱ្យអ្នកឈឺចាប់។

♌️ Leo (Jul 23 – Aug 22) 

ពេលខ្លះអ្នកបារម្ភខ្លាចថា ទំនាក់ទំនងស្នេហារបស់អ្នក នឹងល្អពេក រហូតដល់មិនគួរឲ្យចង់ជឿ។ អ្នកឆ្ងល់ជាញឹកញាប់ថា តើអ្នកនឹងលើកទង់ក្រហម ចំពោះដំណើរការស្នេហាដែលល្អពេក ឬយ៉ាងណា?

♍️ Virgo (Aug 23 – Sep 22) 

អ្នកបារម្ភថា អ្នកអាចនឹងជួបរឿងដដែលៗ ព្រោះអ្នកធ្លាប់ឈឺចាប់ជាច្រើនដងមកហើយ កាលពីអតីតកាល។

តើសួរខ្លួនឯងរហូតថា តើអ្នកបានគិតច្បាស់លាស់ឬនៅ? តើការជ្រើសរើសលើកនេះ នឹងប្រសើរជាងកាលពីមុនទេ?

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22) 

អ្នកជាមនុស្សរីករាយ និងមានជម្រើសច្រើន។ ដូច្នេះការជ្រើសរើសមធ្យោបាយតែមួយ មានន័យថា អ្នកនឹងត្រូវនិយាយលាទៅកាន់ឱកាសជាច្រើនផ្សេងទៀត​ ដែលអាចឲ្យអ្នកស្វែងរក អ្វីដែលល្អៗ និងប្រសើរជាងមុន។ ហើយនោះជាអ្វីដែលអ្នកខ្លាច ព្រោះមិនប្រាកដថា ខ្លូនជ្រើសរើសត្រូវឬអត់!

♏️ Scorpio (Oct 23 – Nov 21) 

អ្នកខ្លាចថា ខ្លួនឯងងាយនឹងរងគ្រោះ ជាមួយអ្នកដទៃ​​ នៅក្នុងទំនាក់ទំនងស្នេហា នៅពេលនរណាម្នាក់ ផ្តល់គ្រាប់កាំភ្លើងបាញ់ទំលុះបេះដូងអ្នក ធ្វើឲ្យអ្នកឈឺចាប់។

♐️ Sagittarius (Nov 22 – Dec 21)

អ្នកបារម្ភថា ទំនាក់ទំនងរបស់អ្នកនឹងត្រូវបញ្ចប់​ ប្រសិនបើអ្នកបន្តធ្វើអ្វីមួយ ចំពោះវាបន្ថែមទៀត។ អ្នកខ្លាចថា ប្រសិនបើអ្នកធ្វើខុសបន្តិច គេនឹងចាកចេញពីអ្នក។ 

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19) 

អ្នកមានអារម្មណ៍ថា អ្នកមានសុវត្ថិភាព នូវអ្វីដែលជាខ្លួនឯង ព្រោះវាមិនអាចធ្វើឲ្យអ្នកឈឺចាប់បានទេ។ អ្នកមិនងាយនឹងជឿ ការចាក់រុកពីអ្នកដទៃ ដូច្នេះទើបអ្នកខ្លាចថា ការមានទំនាក់ទំនងស្នេហាម្ដងទៀត នឹងកើតជាបញ្ហាសម្រាប់ជីវិតអ្នក។

♒️ Aquarius (Jan 20 – Feb 18) 

អ្នកច្រើនតែមានអារម្មណ៍ថា អសន្ដិសុខ ហើយមានអារម្មណ៍ថា អ្នកនឹងធ្វើឱ្យដៃគូ មានអារម្មណ៍មិនល្អ បើអ្នកកាន់តែ serious ឬធ្វើឲ្យទាស់សម្ដីបន្តិច។ 

ការមិនជឿជាក់លើខ្លួនឯង ធ្វើឱ្យអ្នកភ័យខ្លាចបំផុត និងពិបាកក្នុងការ បង្កើតទំនាក់ទំនងស្នេហា។

♓️ Pisces (Feb 19 – Mar 20)

បច្ចុប្បន្នអ្នកពេញចិត្ត នឹងអ្វីដែលជារបស់អ្នក ហើយអ្នកមិនចង់ឲ្យមានអ្វីផ្លាស់ប្តូរនោះឡើយ។ អ្នកខ្លាចថា បើមានអ្វីផ្លាស់ប្តូរនោះ ការខកចិត្តនឹងកើតឡើង ដូច្នេះទើបអ្នក ពិបាកនឹងផ្ដើមទំនាក់ទំនងស្នេហា។

ប្រភព: ZodiacSigns ‘N Secret

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T