អីយ៉ាស់! ភ្នាក់ងាររបស់តារាឆ្នើមនៅ Real Madrid ចង់បើកការចរចាជាមួយ Man UTD

//s9.kh1.co/96/96cef02e6d47c551872ad2fdbbdf069108764df9.jpg
កីទ្បា

 ២១-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ភ្នាក់ងាររបស់ Varane ចង់ទាក់ទងទៅ Man UTD រឿងការផ្ទេររបស់គេ

អេស្ប៉ាញ៖ព័ត៌មានចចាមអារ៉ាមមួយបានលេចឮថា ភ្នាក់ងាររបស់ ខ្សែការពារ Raphael Varane ចង់ជួបចរចាជាមួយអ្នកតំណាងរបស់ក្លិបបិសាចក្រហម Manchester United នៅសប្តាហ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Raphael Varane
ខ្សែការពារ Raphael Varane

យោងតាមសារព័ត៌មាន FootMercato គឺកុងត្រារបស់កីឡាករវ័យ២៨ឆ្នាំរូបនេះនៅសល់តែ១ឆ្នាំទៀតប៉ុណ្ណោះ ហើយ Varane មិនសូវសប្បាយចិត្តទេដែល Real Madrid ជ្រើសរើសយកការចរចាជាមួយ Luka Modric, Lucas Vasquez និង Sergio Ramos មុនជាមួយគេ។

ខ្សែការពារ Raphael Varane
ខ្សែការពារ Raphael Varane

Varane ទំនងជាមិនបន្តកុងត្រាថ្មីជាមួយក្លិប Real Madrid នោះឡើយ ហើយចង់ចាកចេញពីទឹកដី Santiago Bernabeu ដើម្បីផ្ទេរមក Manchester United បើទោះបីជា Paris Saint-Germain បានធ្វើការទាក់ទងមកគេក៏ដោយ ឯ Chelsea ក៏ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍គេដែរ។

ខ្សែការពារ Raphael Varane
ខ្សែការពារ Raphael Varane

Real Madrid អាចនឹងលក់ Varane ប៉ុន្តែមិនមែនក្នុងតម្លៃធូរថ្លៃនោះឡើយ គឺខ្ទង់៥០លានផោន(ស្មើនឹងប្រមាណ៦៩លានដុល្លារ) ស្របពេល Manchester United ចង់បានគេដើម្បីមកចាប់ដៃគូជាមួយ ប្រធានក្រុម Harry Maguire

ខ្សែការពារ Raphael Varane
ខ្សែការពារ Raphael Varane

Raphael Varane បានស្នាក់នៅ Real Madrid អស់រយៈពេល១០ឆ្នាំមកហើយ និងបានឈ្នះពាន Champions League ៤ដង,La Liga ៣ដង និង Club World Cup ម្ដង៕

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T