យល់ស្របអត់? Neville ថា Gilmour ល្អជាងខ្សែបម្រើម្នាក់នៅជម្រើសជាតិអង់គ្លេសទៅទៀត

//s9.kh1.co/cf/cff929ecaa46c9253d959dcdf2dde921777d7a8f.jpg
កីទ្បា

 ២១-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Neville ថា Gilmour ល្អជាង Phillips

អង់គ្លេស៖ លោក Gary Neville បាននិយាយថាខ្សែបម្រើ Billy Gilmour នៃក្រុមតោខៀវ Chelsea គឺពិតជាមានបច្ចេកទេសលេងបានល្អជាងខ្សែបម្រើ Kalvin Phollips ដែលលេងនៅជម្រើសជាតិអង់គ្លេសនិង ក្លិបLeeds United ទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Billy Gilmour
ខ្សែបម្រើ Billy Gilmour
ខ្សែបម្រើ Kalvin Phillips 
ខ្សែបម្រើ Kalvin Phillips 

Gilmour ទើបតែបានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិស្កុដឡែន៍ឈុតធំលើកទី១ប៉ុណ្ណោះក្នុងការប្រកួតទល់នឹង អង់គ្លេស នៅព្រឹត្តិការណ៍ Euro 2020 ប៉ុន្តែគេបានបង្ហាញទម្រង់លេងដ៏ទាក់ភ្នែកនិងលេចធ្លោរហូតជាប់ក្លាយជាតារាឆ្នើមប្រចាំការប្រកួតផងដែរ។

ខ្សែបម្រើ Billy Gilmour
ខ្សែបម្រើ Billy Gilmour

Neville ជឿថា ការលេងរបស់ Gilmour ធ្វើឲ្យផ្នែកបម្រើនៅក្រុមជម្រើសជាតិអង់គ្លេសបានទទួលបទពិសោធន៍ដ៏ជូរចត់មួយ។

ខ្សែប្រយុទ្ធ Harry Kane និង Billy Gilmour
ខ្សែប្រយុទ្ធ Harry Kane និង Billy Gilmour
ខ្សែបម្រើ Billy Gilmour 
ខ្សែបម្រើ Billy Gilmour 

លោកបានថ្លែងប្រាប់ ITV ថា៖

កាលគេបានចូលលេងទល់នឹង Liverpool ដែលជាការប្រកួតដំបូងឲ្យ Chelsea ហើយគេពិតជាលេងបានល្អ។ អ្វីដែលគេបានបង្ហាញគឺពិតជាអស្ចារ្យ គេអាចរត់ទាន់បាល់ ទទួលបាល់ដែលបោះដោយមិត្តរួមក្រុមបានយ៉ាងល្អ ខ្ញុំជឿថាបើសិនបានមើលវីដេអូការប្រកួតនោះគឺ អង់គ្លេស មុខជាជូរចត់ណាស់ហើយ។ Gilmour, McGinn និង McGregor ពិតជាលេងបានល្អជាងកីឡាករខ្សែបម្រើរបស់អង់គ្លេសទៅទៀត ប៉ុន្តែមិនមែនត្រឹមប៉ុណ្ណឹងទេ! Tierney, Hanley និង McTominay នៅផ្នែកជើងក្រោមក៏ល្អណាស់ដែរ ដែលធ្វើឲ្យ Stones, Mings ,Rice និង Phillips ពិបាកនឹងទប់ទល់។ អ្នកទាំងអស់គ្នាអាចគិតថា Kalvin Phillips ល្អតែសម្រាប់ខ្ញុំ គេមើលទៅមិនសូវពូកែយកបាល់ទេ បើនិយាយពីរឿងបច្ចេកទេសគឺ Gilmour ល្អជាងបន្តិចបន្តួច៕

លោក Gary Neville 
លោក Gary Neville
លោក Gary Neville

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T