អ្នកដែលមើលងាយថា អ៊ីវ៉ា ជាតារាធ្លាក់ខ្លួនលក់បុកល្ហុង ពេលឃើញមួយឃ្លានេះហើយចុកអត់?

//s9.kh1.co/3c/3c0bfed3da1aed390303b5e79d1e127be5940a2b.jpg
តារា & កម្សាន្ដ

 ២១-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

មនុស្សម្នាក់មិនអាចផ្គាប់ចិត្តមនុស្សមួយរយនាក់បានមែន! តារាចម្រៀង អ៊ីវ៉ា ជាតារាស្រីជោគជ័យក្នុងសុល្បៈច្រើនឆ្នាំ មានហាងលក់សម្លៀកក៏ធំ ហើយគ្រាន់តែបើកមុខរបរបន្ថែមមួយទៀតសោះ អ្នករិះគន់សុទ្ធតែថានាងធ្លាក់ខ្លួនអីណា។

កំពង់ស្ពឺ៖ តារាចម្រៀង កញ្ញា អ៊ីវ៉ា ជាតារាស្រីមួយរូបដែលមានប្រជាប្រិយភាពជាច្រើនឆ្នាំណាស់មកហើយ ហើយរាល់ការងារសិល្បៈរបស់នាង ក៏ទទួលបានការពេញចិត្តពីអ្នកគាំទ្រមិនតិចនោះឡើយ។ ទន្ទឹមនឹងការងារសិល្បៈជោគជ័យ មួយរយៈចុងក្រោយមកនេះ តារារាងតូចច្រឡឹងរូបនេះ ហាក់ប្រលែងដៃពីសិល្បៈកាន់តែខ្លាំង ដោយសារតែបញ្ហាជំងឺកូវីដរីករាលដាលផង និងរវល់ជាមួយមុខរបរផ្ទាល់ខ្លួនផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីអាជីពសិល្បៈ អ៊ីវ៉ា ក៏មានហាងលក់សម្លៀកបំពាក់យ៉ាងធំ ហើយនាងក៏ទើបតែងាកមកបើករបរលក់បុកល្ហុងបន្ថែមមួយមុខទៀតផងដែរ ទើបធ្វើឲ្យនាងកាន់តែរវល់ មិនសូវចេញមុខក្នុងសិល្បៈដូចមុន។ កាលបានឃើញបែបនេះហើយ អ្នកមិនចូលចិត្តនាងមួយចំនួន បាននិយាយពាក្យពេចន៍មើលងាយទៅកាន់នាងថា ជាតារាចម្រៀងធ្លាក់កូដ បាត់បង់ប្រជាប្រិយភាព ធ្លាក់ខ្លួនមកលក់បុងល្ហុងកោតតែមិនចេះខ្មាសគេទៅវិញ។  មិនបង្អង់យូរ អ៊ីវ៉ា ក៏ព្រលះជាមួយឃ្លានៅលើបណ្ដាញសង្គមយ៉ាងចាក់ចោតទៅវិញថា៖ 

1»មានអ្នកនិយាយថាផុសលក់បុកល្ហុងដដែលៗរាល់ថ្ងៃអត់ខ្មាស់គេទេ? 2»មានអ្នកខ្លះទៀតនិយាយថាធ្លាក់ខ្លួនហើយមើលទៅបានមកលក់ចឹងៗ។ ចម្លើយទី1 :ចាស៎រកសុីអត់មានអីត្រូវខ្មាស់គេផង អោយតែសច្ចៈទៀងត្រង់ ហើយផុសរាល់ថ្ងៃនិងដោយសារតែធ្វើហាងហើយបើកលក់មិនទាន់កើតព្រោះកូវិតមិនទាន់ស្ងាត់ក៏នៅតែបន្តផុសលក់ដោយការវេចខ្ចប់ បើមិនអោយខ្ញុំផុសមិចមានអ្នកដឹងថាខ្ញុំលក់ទៅ? សមយ័នេះសមយ័អនឡាយណាចា៎ ចម្លើយទី2 :មិនមែនទាល់តែលក់ពេជ្រលក់ឡានរឺលក់របស់ថ្លៃៗទើបឡូយមិនធ្លាក់ខ្លួនធ្លាក់កូដនោះទេ ខ្ញុំរកតាសមត្ថភាពខ្ញុំ មុខរបរអីក៏មានតម្លៃដែរអោយតែត្រឹមត្រូវ យើងសាកក្រឡេកមើលទៅអ្នកមានៗផង គេមានហើយគេនៅតែខំ ចុះបើខ្ញុំមិនមានផងមិនអោយខ្ញុំខំយ៉ាងមុិចទៅ ..?បានលុយណាចាយ..? ហាហា  ច្រៀងក៏នៅតែច្រៀង រកសុីក៏រកសុី ធ្វើការងារក៏ធ្វើ អាធំផ្គុំដោយអាតូចណា ហាហា  ណ្ហើយខ្ជិលរៀបរាប់ច្រើន ចម្លើយមានតែប៉ុណ្ណឹងទេណាបងៗចែៗខាងចេចចូចអូចអេច តិចទៀតដល់ម៉ោងផុសលក់បុកល្ហុងទៀតលូវហើយ ហាហា

ពាក្យពេចន៍របស់ អ៊ីវ៉ា 

យ៉ាងណាមិញ ក្រោយឃើញបែបនេះហើយ អ្នកគាំទ្រជាច្រើន ពិតជាពេញចិត្តស្ដូកតែម្ដង ជាមួយពាក្យពេចន៍របស់តារាស្រីរូបនេះ ហើយក៏ជឿជាក់ថា អ្នកដែលបាននិយាយមិនល្អមកកាន់ អ៊ីវ៉ា ក៏ល្មមនឹងភ្ញាក់ខ្លួនឈឺចាប់ជាមួយពាក្យបកស្រាយទាំងនេះមិនតិចនោះដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

អ៊ីវ៉ា 
អ៊ីវ៉ា 
អ៊ីវ៉ា 
អ៊ីវ៉ា 
អ៊ីវ៉ា 
អ៊ីវ៉ា 
https://s9.kh1.co/__image/w=546,h=419,q=100/58/5820a6675f4e862cef3b9fad8caf10b64492bd8c.png
ការបង្ហោះរបស់ អ៊ីវ៉ា 
ការបង្ហោះរបស់ អ៊ីវ៉ា 
អ៊ីវ៉ា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T