ស្ត្រីម្នាក់ សុខចិត្តសំងំព្យាបាលកូវីដខ្លួនឯងនៅផ្ទះ លទ្ធផលនឹកស្មានមិនដល់!

//s9.kh1.co/3c/3c833fd087abdd03d428b430753b1f00c053b4e9.jpg
សង្គម

 ២១-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ស្ត្រីម្នាក់ គិតថាខ្លួននៅក្មេងមានកម្លាំង សុខចិត្តសំងំព្យាបាលកូវីដខ្លួនឯងនៅផ្ទះ លទ្ធផលមានអីនឹកស្មានមិនដល់

ភ្នំពេញ៖ ព្រឹត្តិការណ៍សហគមន៍ ២០ ជាព្រឹត្តិការណ៍នៃការផ្ទុះករណីឆ្លងទ្រង់ទ្រាយធំជាងគេ នៅក្នុងប្រទេសកម្ពុជា ដែលពុំទាន់មានការថយថមស្រាកស្រាន្តនៅឡើយទេមកដល់ពេលនេះ ក្នុងនោះដែរ គេសង្កេតឃើញថា មានទាំងមនុស្សចាស់ វ័យកណ្តាល ក្មេង កុមារា និង កុមារី សុទ្ធតែបានឆ្លងជំងឺដ៏កាចសាហាវមួយនេះ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ដោយសារតែចំនួនអ្នកឆ្លងច្រើន ហើយក៏មានក្រសួងសុខាភិបាល បានកំណត់ឱ្យអ្នកឆ្លងកម្រិតស្រាល អាចធ្វើការព្យាបាលនៅផ្ទះរបស់ខ្លួនឯងបាន ប្រសិនបើពុំមានករណីអាសន្ន ឬធ្ងន់ធ្ងរនោះទេ។

ដោយឡែក ពាក់ព័ន្ធនឹងករណីនេះដែរ កាលពីពេលថ្មីៗនេះ មានករណីនារីម្នាក់ មានគណនីហ្វេសប៊ុក ឈ្មោះថា Sodenyta Nuon បានឆ្លងកូវីដ១៩ ប៉ុន្តែនាងមិនបានស្វែងរកការព្យាលនៅក្រៅឬមន្ទីរពេទ្យឡើយ ដោយរូបនាងសុខចិត្តទ្រាំសំងំព្យាបាលនៅផ្ទះ ដោយសារតែរូបនាង គិតថាវាមិនអី ឬធ្ងន់ធ្ងរនៅនោះទេ ប្រហែលជាពីរអាទិត្យនឹងធូរស្រាលហើយ។ តែចុងក្រោយ រូបនាងមានអាការៈហត់រកដង្ហើមសឹងមិនដល់គ្នា ទើបនាងដាច់ចិត្តហៅរថយន្តសាមុយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

ជាមួយគ្នានេះដែរ ស្ត្រីរូបនេះ បានសរសេររៀបរាប់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖

ដោយសារមានប្រអប់​សារ​សួរ​សុខ​ទុក្ខ​ច្រេីនខ្ញុំឆ្លេីយមិនអស់ទេចឹងសុំឆ្លេីយជារួមនៅទីនេះ​។ ខ្ញុំឈឺកូវីដ ១៣ថ្ងៃ​ហើយ​ថ្ងៃទី១ដល់ថ្ងៃទី​១០ខ្ញុំ​បាន​ស៊ូ​នឹង​វានៅ​ផ្ទះ​ស៊ូឡេីងលែងទៅមុខដល់យប់ថ្ងៃពុធកណ្តាលអាឬ្រាតខ្ញុំស៊ូមិនបានទៀតទេខ្ញុំធ្វេីទុក្ខខ្លាំងណាស់ដង្ហក់ដកដង្ហេីមមិនដល់គ្នាខ្លាំង​ដល់ថ្នាក់ផ្តាំលាប្តីក៏មាន​វាកេីតមកចឹងយូរថ្ងៃដែរហេីយតែខ្ញុំចេះតែទ្រាំទៅនឹកឃេីគេថាយេីងក្មេងចឹងតែពីរអាទិត្យអីធូរហេីយ។  រហូតដាច់ចិត្តខលហៅambulance បុិមិនទាន់គេដាក់អុកសុីហ្សែនអោយរហូតតាំងពីក្នុងឡានមកដល់ពេទ្យគេមេីលយេីងគ្រប់មុខតាមផ្នែកក្នុងខ្លួនទាំងអស់គឺឃេីញថាខ្ញុំរលាកសួតធ្ងន់ធ្ងរ( lungebetændelse af covid )នឹងសំពាធឈាមចុះខ្លាំង​ឡូវខ្ញុំ​បាន​នៅ​ពេទ្យ​ពីរយប់ពីរថ្ងៃហេីយអាករះល្អជាងនៅផ្ទះច្រេីនមិនសូវធ្វេីទុក្ខ​ដូច​នៅ​ផ្ទះតែខ្ញុំមិនអាចអត់អុកសុីហ្សែនបានទេសូម្បីតែចូលបន្ទប់ទឹកគឺរូបទីបី​មានពីរសំរាប់នៅលេីគ្រែនឹងមួយទៀតយួរតាមខ្លួន​ ហេីយបេីម្ជុលវិញចាក់សុះសាច់អស់ហេីយ។ឥឡូវខ្ញុំបានធូរច្រេីនហេីយប្រហែល៣០ទៅ​៤០%ហេីយ​សង្ឃឹមថាបាន​ទៅជួបគ្រួសារវិញឆាប់ៗ។ ហេីយ​អរគុណ​ប៉ាម៉ាក់បងប្អូនញាតិមិត្តទាំងអស់ដែរបានបារម្ភនឹងសួរសុខទុក្ខរហូត។ អ្នកទាំង​អស់​គ្នា​ជាកម្លាំងចិត្តដ៏ធំឲ្យខ្ញុំស៊ូ​តតាំង​នឹងជំងឺនេះ៕



https://s9.kh1.co/__image/w=650,h=650,q=100/f4/f473962daf159559d0963c60885c1e08211115af.jpg
ស្ត្រីកើតកូវីដ
ស្ត្រីកើតកូវីដ
ស្ត្រីកើតកូវីដ
ស្ត្រីកើតកូវីដ
សាររបស់ស្ត្រីអ្នកជំងឺ
សាររបស់ស្ត្រីអ្នកជំងឺ
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T