ការ​ជួញ​ដូរ​​លើក​ដំបូង​នៅ​ផ្សារ​​មូល​បត្រ​កម្ពុជានៅ​ព្រឹក​មិញ​នេះ បាន​បញ្ចប់​ទៅ​ដោយ​ជោគ​ជ័យ ដោយតម្លៃ​​ភាគ​ហ៊ុន​របស់​​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ បាន​កើន​ឡើង​៤៩​ភាគ​រយ​នៅ​ម៉ោង​បិទ​ផ្សារ​ហ៊ុន​។ ភាគ​ហ៊ុន​របស់​រដ្ឋករ​ទឹក​ បាន​កើន​ឡើង​ដល់ ៩៤០០​រៀល (២,៣៥​ដុល្លារ​អាមេរិក​) ពី​​តម្លៃ​ដំបូង ៦៣០០​រៀល​ក្នុង​មួយ​ហ៊ុន​។


គណៈកម្មាធិការ​មូល​បត្រ​កម្ពុជា បាន​កំណត់​​កំណើន​ថ្លៃ​ហ៊ុន​នេះ មិន​ឲ្យ​លើស​ពី ៥០​ភាគ​រយ​លើ​​តម្លៃ​​ចាប់​ផ្តើម​​ដំបូង​​។ តម្លៃ​ភាគ​ហ៊ុន​របស់​រដ្ឋា​ករ​ទឹក នឹង​បន្ត​កើន​ឡើង​ ឬ​ធ្លាក់​ចុះ​​រៀង​រាល់​ថ្ងៃ​ ​ក្នុង​អត្រា​ ៥​ភាគ​រយ​​ ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​។
លោក Lim Loong Seng ប្រធាន​ធនាគារ OSK Indochina Bank ​មាន​ប្រសាសន៍​បន្ទាប់​ពី​បិទ​ផ្សារ​ហ៊ុន​នេះ​ថា៖​ «​វា​ជា​ការ​ចាប់​ផ្តើម​យ៉ាង​ល្អ​ប្រសើរ​មួយ​។ ទីផ្សារ​បាន​រង​ចាំ​ថ្ងៃ​នេះ​អស់​រយៈ​ពេល​២​ឆ្នាំមក​ហើយ​»៕

ដកស្រង់ពី CSX

Khmerload: ពិតជាអស្ចារ្យ! បើសិនអ្នកទិញភាគហ៊ុន តំលៃដល់ទៅ ១០០០០ ដុល្លារ ក្នុង ដំណាក់ការ Bookbuilding និង Subscription អ្នកនោះអាចចំណេញរហូតដល់ទៅ ៥០០០ ដុល្លារ ក្នុងមួយថ្ងៃដំបូងនេះសោះ បើគាត់សំរេចលក់ទៅវិញ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]