មិនហ៊ានទិញគេញុំា រៀនធ្វើជ្រក់សណ្ដែកបណ្ដុះនៅផ្ទះតាមវិធីងាយស្រួល

//s9.kh1.co/9e/9e18c545c443bd03003aaac3b8a1a5d8a70ae7f2.png
តារា & កម្សាន្ដ

 ២៩-ឧសភា-២០២៣ ១១ព្រឹក · មួយឆ្នាំមុន

ជ្រក់សណ្ដែកបណ្ដុះជាម្ហូបបន្ទាប់បន្សំក៏ពិតមែន តែបើខ្វះវាម្ហូបខ្លះអាចនឹងមិនឆ្ងាញ់ក៏ថាបាន ជ្រក់នេះគេពេញនិយមណាស់ ជាពិសេសតាមភោជនីយដ្ឋានកូរ៉េមិនដែលបាត់មុខជ្រក់មួយនេះទេ។

អាហារ៖ ជ្រក់សណ្ដែកបណ្ដុះ ដែលយើងយករៀនពេលនេះគឺមិនដូចជ្រក់ទូទៅនោះទេ​ ព្រោះយើងមានរូបមន្តពិសេសដែលធ្វើឲ្យជ្រក់មានរសជាតិកាន់តែឆ្ងាញ់។ ជ្រក់សណ្ដែកបណ្ដុះនេះ គេពេញនិយមចូលចិត្តនៅកូរ៉េ ហើយវាក៏ពេញនិយមនៅស្រុកខ្មែរយើងដែរ ។ ជាទូទៅជ្រក់នេះយើងអាចរកញុំាបានតែនៅក្នុងភោជនីយដ្ឋានប៉ុណ្ណោះ ព្រោះវាមានតម្លៃថ្លៃនិងមិនសូវមានអ្នកចេះធ្វើនោះទេ ឥលូវនេះយើងអាចធ្វើវាទុកញុំាជាមួយសាច់ឬម្ហូបផ្សេងៗបានតាមរយៈវិធីខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖ 

១. សណ្ដែកបណ្ដុះ កន្លះគីឡូក្រាម

២. អំបិល ១ស្លាបព្រាបាយ

៣. អំបិលគ្រោះ ១ស្លាបព្រាបាយ

៤. ស្ករស ពាក់កណ្ដាលកន្លះស្លាបព្រាបាយ

៥. ប្រេងល្ង ២ស្លាបព្រាបាយ

៦. ម្រេចម៉ត់ បន្ដិច

៧. ល្ងម៉ត់ ១ស្លាបព្រាបាយ 

៨. ខ្ទឹមស ម៉ត់ ១ស្លាបព្រាបាយ

៩. ខ្ទឹមបារាំង ១ផ្លែ (ហាន់តូចៗ)

ជ្រក់សណ្ដែកបណ្ដុះ
ជ្រក់សណ្ដែកបណ្ដុះ

របៀបធ្វើ៖

១. ដំបូងត្រូវយកសណ្ដែកបណ្ដុះមករើសសំបកវាចេញឲ្យស្អាត ហើយលាងជាមួយទឹកត្រជាក់ រួចទុកឲ្យស្ងួតទឹកសិន។

ជ្រក់សណ្ដែកបណ្ដុះ
ជ្រក់សណ្ដែកបណ្ដុះ

២. យកឆ្នាំងមួយដាក់ទឹក១០ទៅ១២កូនចានដើម្បីដាំ ហើយដាក់អំបិល១ស្លាបព្រាបាយ រួចដាក់សណ្ដែកបណ្ដុះចូលបិទគម្របឆ្នាំង។ បើកភ្លើងខ្លាំងដាំវារយៈពេល៤នាទី បន្ទាប់មកបិទភ្លើងទុកវា១នាទីទៀត (កុំទាន់បើកគម្របឆ្នាំង បើមិនទាន់គ្រប់៤នាទី) ។

វិធីធ្វើជ្រក់សណ្ដែកបណ្ដុះពិសេស
វិធីធ្វើជ្រក់សណ្ដែកបណ្ដុះពិសេស

៣. ពេលគ្រប់នាទីហើយ យកសណ្ដែកបណ្ដុះនោះទៅលាងជាមួយទឹកត្រជាក់ដើម្បីឲ្យវាត្រជាក់ ហើយទុកឲ្យស្ងួតទឹក ។ ពេលស្ងួតទឹកហើយ យកសណ្ដែកមកដាក់ក្នុងចានមួយ ចុងក្រោយយកគ្រឿងទាំងអស់ដែលនៅសល់ដូចជា អំបិលគ្រោះ ស្ករស ប្រេងល្ង ល្ងម៉ត់ ខ្ទឹមសម៉ត់ ខ្លឹមបារាំងដែលហាន់ហើយ (ថែមម្ទិះក៏បាន បើសិនចូលចិត្តហិរ) ដាក់លាយច្របល់ចូលគ្នាឲ្យសព្វសាច់ជាការស្រច។

ជ្រក់សណ្ដែកបណ្ដុះ
ជ្រក់សណ្ដែកបណ្ដុះ

យើងអាចញុំាជ្រក់សណ្ដែកបណ្ដុះនេះ ជាមួយសាច់អាំង ឬជាមួយបាយ ទៅតាមចំណង់ចំណូលចិត្តរបស់យើងបានយ៉ាងឆ្ងាញ់៕

ប្រភព៖​ Seonkyoung Longest 

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T