នៅថ្ងៃនេះ កម្ពុជានឹងជួបប្រទះបាតុភូត ពេលថ្ងៃមានរយៈពេលយូរជាងពេលយប់

//s9.kh1.co/08/08d3330ceb8fb7a1a4be92670f62e8c85d1d6ca9.jpg
បច្ចេកវិទ្យា

 ២១-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

សម្រាប់ថ្ងៃនេះ ពេលថ្ងៃមានរយៈពេលរហូតដល់១២ម៉ោងនិង៤៨នាទី។

កម្ពុជា៖ បើយោងតាមគេហទំព័រ Time and date បានឲ្យដឹងថា នៅថ្ងៃទី២១ ខែមិថុនានេះ នឹងកើតមានព្រឹត្តិការណ៍ប្រចាំឆ្នាំមួយគឺវស្សានៈស៊ុលស្ទិស ដែលមានន័យថាពេលថ្ងៃមានរយៈពេលយូរជាងពេលយប់។ ជាទូទៅនៅក្នុងខែមិថុនា រវាងថ្ងៃទី២០ទៅ២២ កាំរស្មីរបស់ព្រះអាទិត្យពេលថ្ងៃត្រង់នឹងកែងនៅចំណុចណាមួយ នៅលើខ្សែស្របទី២៣.៤°ខាងជើងអេក្វាទ័រ ដូច្នេះប្រទេសដែលស្ថិតនៅអឌ្ឍគោលខាងជើងនឹងជួបប្រទះ រយៈពេលថ្ងៃវែងជាងពេលរាល់ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កាំរស្មីរបស់ព្រះអាទិត្យពេលថ្ងៃត្រង់នឹងកែងនៅចំណុចណាមួយ នៅលើខ្សែស្របខាងជើងអេក្វាទ័រ (រូបភាពពី Time and Date)
កាំរស្មីរបស់ព្រះអាទិត្យពេលថ្ងៃត្រង់នឹងកែងនៅចំណុចណាមួយ នៅលើខ្សែស្របខាងជើងអេក្វាទ័រ (រូបភាពពី Time and Date)

តំបន់ប្រទេសដែលស្ថិតនៅអឌ្ឍគោលខាងជើងមានដូចជាអាមេរិកខាងជើង អាមេរិកកណ្ដាល អឺរ៉ុប អាស៊ី និងអាហ្វ្រិកខាងកើត។ ប្រទេសកម្ពុជារបស់យើងនៅក្នុងចំណោមប្រទេសជាច្រើនដែលស្ថិតក្នុងព្រឹត្តិការណ៍វស្សានៈស៊ុលស្ទិសនេះ ហើយថ្ងៃចន្ទ ទី២១ នេះដែរវេលាម៉ោង១០:៣២ព្រឹក(ម៉ោងនៅកម្ពុជា) កាំរស្មីព្រះអាទិត្យនឹងប៉ះកែងខ្សែស្របខាងជើងអេក្វាទ័រ។

គួរបញ្ជាក់ផងដែរថា សម្រាប់ប្រទេសកម្ពុជារបស់យើង នៅថ្ងៃទី២១ ខែមិថុនានេះ ព្រះអាទិត្យនឹងរះឡើងនៅម៉ោង៥:៣៧ព្រឹក និងលិចទៅវិញនៅម៉ោង៦:២៦ល្ងាច ហើយពេលថ្ងៃមានរយៈពេលរហូតដល់១២ម៉ោងនិង៤៨នាទី។ នៅថ្ងៃនេះដែរ ព្រះអាទិត្យមានចម្ងាយពីផែនដី ប្រហែល១៥២លានគីឡូម៉ែត្រ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T