ខេត្តមួយនេះ បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩បន្ថែមទៀត

//s9.kh1.co/3f/3f826e49c76c6baf4c2aed4f8b306c26f19f8a6b.jpg
សង្គម

 ២១-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ខេត្តមួយនេះ បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩បន្ថែមទៀត

ខេត្តសៀមរាប៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តបានបន្តរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ថ្មីបន្ថែមចំនួន ១១​ នាក់ ដែលនេះ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ហើយក្នុងនោះ រដ្ឋបាលខេត្តសៀមរាប ក៏បានបញ្ចេញអត្តសញ្ញាណរបស់អ្នកវិជ្ជមានទាំងនោះផងដែរ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកដែរថា មកទល់បច្ចុប្បន្ននេះ អាជ្ញាធរខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៨៧នាក់ បានព្យាបាលជាសះស្បើយចំនួន១៦៦នាក់ ស្លាប់៥នាក់ និង៤១៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។

ក្នុងនោះ រដ្ឋបាលខេត្តសៀមរាប ក៏បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕

https://s9.kh1.co/__image/w=650,h=924,q=100/90/903f35c95c50bdfb8830022aa01762be343e3a88.jpg
សេចក្តីប្រកាសព័ត៍មានខេត្តសៀមរាប
សេចក្តីប្រកាសព័ត៍មានខេត្តសៀមរាប
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T