មិនមែន Perez ទេ! ប្រធានក្លិប Barca ថាម្ចាស់ក្លិបពីរនេះជាអ្នកផ្ដួចផ្ដើមគំនិតបង្កើត Super League ឡើងមក

//s9.kh1.co/8d/8d641a03ad5af9a0162fb7130603a9646b393528.jpg
កីទ្បា

 ២១-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Laporta ថា ម្ចាស់ក្លិប Man UTD និង Liverpool ជាអ្នកផ្ដួចផ្ដើមគំនិត

អេស្ប៉ាញ៖ លោកប្រធានក្លិប Barcelona គឺ Joan Laporta បាននិយាយថា ម្ចាស់ក្លិប Manchester United និង Liverpool គឺជាអ្នកផ្ដួចផ្ដើមបង្កើត European Super League ពិតប្រាកដ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Joan Laporta
លោក Joan Laporta

នៅខែមេសាកន្លងមក ពិភពបាល់ទាត់ទៅជាវឹកវរអស់ដោយសារតែការផ្ទុះឡើងនៃក្របខណ្ឌបាល់ទាត់ថ្មីដែលមានក្លិបធំៗទាំង១២ចូលរួមដោយក្នុងនោះមានក្លិបទាំង៦នៅ Premier League ដូចជា Manchester United, Manchester City, Chelsea, Tottenham Hotspur,Arsenal និង Liverpool សុទ្ធតែបានប្រកាសចូលរួមទាំងអស់ ប៉ុន្តែមិនដល់៤៨ម៉ោងក្រោយមក ក្លិបទាំងអស់ក៏ប្រកាសដកខ្លួនចេញវិញក្រោយរងការតវ៉ាពីសំណាក់អ្នកគាំទ្រខ្លាំងពេក។

សមាជិក Super League 
សមាជិក Super League 

អ្នកគាំទ្រចោទថា ម្ចាស់ក្លិបអស់ទាំងនេះមើលឃើញលុយច្រើនជាងស្រឡាញ់បាល់ទាត់ពិតប្រាកដ ខណៈក្រុមនៅសល់មានតែ Barcelona, Real Madrid និង Juventus ដែលមិនទាន់ដកខ្លួនចេញ។

ការតវ៉ារបស់អ្នកគាំទ្រ
ការតវ៉ារបស់អ្នកគាំទ្រ
ការតវ៉ារបស់អ្នកគាំទ្រ
ការតវ៉ារបស់អ្នកគាំទ្រ

ប៉ុន្តែបើយោងតាមសម្ដីរបស់លោកប្រធាន Joan Laporta គឺ ការពិតទៅ ក្លិបទាំងបីនេះពុំមែនជាអ្នកផ្ដួចផ្ដើមគំនិតបង្កើត European Super League នេះឡើយបើទោះជា ប្រធានក្លិប Real Madrid គឺ Florentino Perez ជាប្រធានក្របខណ្ឌថ្មីនេះក៏ដោយគឺ ម្ចាស់ក្លិប Manchester United និង Liverpool ទៅវិញទេដែលជាអ្នកនៅពីក្រោយវាំងននអស់ទាំងនេះ។

លោក Florentino Perez 
លោក Florentino Perez 

ម្ចាស់របស់ក្លិបបិសាចក្រហម Man UTD គឺលោក Joel Glazer ឯម្ចាស់ក្លិបហង្សក្រហម Liverpool គឺលោក John Henry

លោក Joel Glazer និង John Terry
លោក Joel Glazer និង John Terry

លោក Laporta បាននិយាយថា៖

Liverpool និង United គឺជាអ្នកផ្ដួចផ្ដើមបង្កើត Super League ពិតប្រាកដ។ ដោយសារ UEFA បានគំរាមទៅលើក្លិបទាំងនោះពេក មកទល់ពេលនេះហើយពួកគេនៅមិនទាន់បានបង់ប្រាក់សងសំងឺចិត្តរឿងដកខ្លួនចេញពី Super League ឡើយ។ គ្រោងការណ៍របស់ Super League នៅមានជាធម្មតាទេ វានឹងក្លាយជាការប្រកួតមួយដែលមានភាពប្រកួតប្រជែងដ៏ទាក់ទាញក្នុងពិភពលោកដោយឈរផ្អែកលើសីលធម៌និងសាមគ្គីភាព។

លោក Joan Laporta 
លោក Joan Laporta
លោក Joan Laporta

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T