មិនធ្លាប់ដឹងសោះ! តូតា ទម្លាយថា កោះមួយល្បីឈ្មោះ ក្នុងខេត្តកោះកុងនេះ សុំអីបានហ្នឹង ស័ក្តិសិទ្ធខ្លាំង

//s9.kh1.co/58/5843ba0edcfc0d33ecd405256acaaf7b8f391f75.jpg
តារា & កម្សាន្ដ

 ២១-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

មិនធ្លាប់បាន ទាល់តែសោះ ម៉ាក សែនសូនីតា ទម្លាយថា កោះមួយល្បីឈ្មោះ​ ក្នុងខេត្តកោះកុងមួយនេះ សុំអ្វីបានហ្នឹង ស័ក្តសិទ្ធខ្លាំង

ខេត្តកោះកុង ៖ ដូចដែរបានដឹងរួចហើយថា វិស្សមកាលលក្ខណៈគ្រួសារ រយៈពេលយូររបស់ ម៉ាក សែនសូនីតា គឺស្ថិតនៅក្នុង ទឹកដីខេត្តកោះកុង ពិសេសគឺក្នុងតំបន់កោះស្តេច នេះតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ តារាស្រីរូបនេះ បានទម្លាយរឿងពិតមួយ ដែលអ្នកក្នុងតំបន់នោះ បានប្រាប់ហើយ មនុស្សដែលទៅលេងភាគច្រើន មិនដែលធ្លាប់ដឹងទាល់តែសោះនោះគឺ ក្នុងរង្វង់កោះស្តេច មានកោះមួយ ដែលស័ក្តសិទ្ធិខ្លាំង សុំអ្វីតែងទទួលនោះ តែតម្រូវឲ្យសុំតែមួយ តែប៉ុណ្ណោះ ហើយកោះនោះ គឺកោះខ្មោច។

គួរបញ្ជាក់ផងដែរ តូតា បានសរសេររៀបរាប់ឲ្យបានដឹងច្បាស់ៗដូច្នេះ ថា ៖

សំរាប់បងប្អូនដែលមកលេងកោះស្តេច ហើយបានមកលេងងូតទឹកមើលផ្កាថ្មនៅកោះរីករាយ (ដែលពីមុនគេហៅថាកោះខ្មោច) កុំភ្លេចមកអុជធូបសុំសេចក្តីសុខពីលោកយាយ “នាងបីសាចក្រមុំ” ស័កសិទ្ធណាស់ចា...ហើយបើចង់សុំរឿងអីពីលោកយាយ... សុំតែ1រឿងបានហើយ លោកយាយអោយតែ1រឿងទេ តែត្រូវរៀបរ៉ាប់អោយអស់នៅអ្វីដែលយើងចង់បានទៅប្រាប់លោកយាយ ដឹងតែបានហើយ (នេះបើតាមអ្នកភូមិរស់នៅទីនោះបាននិយាយតៗគ្នា៕

ម៉ាក សែនសូនីតា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
រូបភាព
រូបភាព
រូបភាព
រូបភាព
ម៉ាក សែនសូនីតា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T