និយាយអ៊ីចឹងបានទៀត! Mourinho ថាក្លិបមួយនេះគ្មានប្រវត្តិជោគជ័យទេ

//s9.kh1.co/f7/f7a31bdab2fbc8ae0339e88f18314c3df17777bc.jpg
កីទ្បា

 ២១-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Mourinho និយាយដៀមដាមក្លិប Spurs

អង់គ្លេស៖ លោកគ្រូបង្វឹក Jose Mourinho បាននិយាយដៀមដាម អតីតក្លិបដែលលោកគ្រូធ្លាប់ដឹកនាំគឺ Tottenham Hotspur ថាក្លិបមួយនេះមិនធ្លាប់មានប្រវត្តិធ្លាប់ជោគជ័យពីមុនមកឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកគ្រូបង្វឹក Jose Mourinho
លោកគ្រូបង្វឹក Jose Mourinho
កីឡាករ Spurs
កីឡាករ Spurs

លោកគ្រូបង្វឹកសញ្ជាតិព័រទុយកាល់រូបនេះបានដឹកនាំ Spurs បាន១៨ខែ មុននឹងត្រូវបណ្ដេញចេញពីតំណែងដោយសារតែមិនបានទទួលការទុកចិត្តពីថ្នាក់លើរបស់ក្លិបប៉ុន្តែឥលូវនេះលោកគ្រូបានចុះកុងត្រាធ្វើជាគ្រូបង្វឹករបស់ក្លិប Roma នៅក្របខណ្ឌ Serie A វិញម្ដង។

លោកគ្រូបង្វឹក Jose Mourinho
លោកគ្រូបង្វឹក Jose Mourinho

អតីតគ្រូបង្វឹករបស់ Chelsea និង Manchester United រូបនេះបានសន្យាថាលោកគ្រូនឹងមិនបង្កកំហុសឲ្យប្រវត្តិសាស្ត្រច្រំដែលទៀតនោះឡើយក្រោយដឹកនាំ Spurs ដោយមិនទទួលបានពានអ្វីសោះ។

លោកគ្រូបង្វឹក Jose Mourinho
លោកគ្រូបង្វឹក Jose Mourinho

លោកគ្រូបង្វឹក Jose Mourinho បានថ្លែងថា៖

ពេលខ្លះ ខ្ញុំបង្កកំហុស ខ្ញុំមិនបានជាមើលគ្រោងការណ៍របស់ក្រុមនីមួយៗមុនដែលខ្ញុំទទួលដឹកនាំ។ ខ្ញុំតែងតែត្រូវទទួលយកអ្វីដែលខ្ញុំសមគួរនឹងទទួលបាន ប៉ុន្តែចុងក្រោយគ្រប់យ៉ាងវាដូចគ្នាទាំងអស់។ ខ្ញុំនៅតែមិនជឿថាខ្ញុំមានបទពិសោធន៍ដឹកនាំជាង៣០ឆ្នាំក្នុងពិភពបាល់ទាត់ តែខ្ញុំតែងតែព្យាយាមលើកទឹកចិត្តខ្លួនឯង។ កាលខ្ញុំទៅដឹកនាំនៅ Manchester United គឺក្រុមកំពុងស្ថិតក្នុងការផ្លាស់ប្ដូរ។ បន្ទាប់មកខ្ញុំក៏ទៅ Tottenham ដែលមិនធ្លាប់មានប្រវត្តិជោគជ័យ ឥលូវខ្ញុំផ្លាស់មក Roma ដែលកំពុងប្ដូរម្ចាស់ក្លិបថ្មី។ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាទាំងថ្នាក់ដឹកនាំនិងម្ចាស់ក្លិបគឺជឿជាក់លើក្ដីស្រឡាញ់នៃបាល់ទាត់របស់ខ្ញុំ។ ដូច្នេះខ្ញុំត្រូវបំពេញបេសកកម្មមួយទៀត គឺបេសកកម្មមិនអាចទៅរួច។ខ្ញុំនិយាយថាមិនអាចទៅរួចព្រោះអ្នករាល់គ្នាតែងតែសម្លឹងឃើញថាខ្ញុំនឹងបរាជ័យដូច្នេះខ្ញុំត្រូវតែយកឈ្នះពួកគេ។

លោកគ្រូបង្វឹក Jose Mourinho
លោកគ្រូបង្វឹក Jose Mourinho
លោកគ្រូបង្វឹក Jose Mourinho

គួរបញ្ជាក់ផងដែរថា Jose Mourinho បានចុះកុងត្រាចំនួន៣ឆ្នាំនៅ Roma ហើយនិងដឹកនាំក្រុមចាប់ពីរដូវកាលក្រោយទៅ៕

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T