សម្រាប់ពេលនេះ នារីគ្រប់រូប អាចកម្ចាត់ចោលនូវ ស្បែកចាស់ៗ និងសំអាតរន្ធញើស បានយ៉ាងស្អាតដោយសារតែខ្យង។

តាមការរៀបរាប់ពីបុគ្គលិក នៃហាងថែរក្សាសម្ជស្សរបស់ប្រទេសជប៉ុន Ci:z.Labo ដែលមានឈ្មោះថា Manami Takamura បាននិយាយថា ស្លែភក់ៗ ឬអាចនិយាយថា ទឹករំអិលរបស់ខ្យង  អាចជួយផ្លាស់ប្ដូរនូវ កោសិកាចាស់ៗ និងធ្វើការព្យាបាលស្បែក ដែលរងប៉ះពាល់ដោយកំដៅព្រះអាទិត្យផងដែរ។ យ៉ាងណាមិញ សម្រាប់ស្លែភក់របស់ខ្យងនេះ ត្រូវបានគេទទួលស្គាល់ថា អាចជួយការពារស្បែកឲ្យក្មេងជាងវ័យ ដែលនៅក្នុងនោះ ក៏មានគ្រឿងសំអាងជាច្រើន ក៏បានចំរាញ់វាចេញលក់ជាផលិតផលផងដែរ។

នៅក្នុងនោះ បានឲ្យដឹងទៀតថា ហាងថែរក្សាសម្ជស្ស Ci:z.Labo គឺជាហាងទីមួយ ដែលបម្រើសេវាកម្មខ្យងរស់ៗ ដើម្បីធ្វើការព្យាបាលមុខដំបូងបង្អស់ នៅក្នុងប្រទេសជប៉ុន។ ជាមួយគ្នានោះ អតិថិជនអាចទទួលយកសេវាកម្មនេះ ក្នុងរយៈពេល ៦០នាទី ដែលមានតម្លៃ ២៤៣ដុល្លារអាមេរិកតែប៉ុណ្ណោះ។ 

តើប្រិយមិត្ដយល់យ៉ាងណា? សូមមើលរូបភាពទាំងអស់គ្នា៖





 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]