អត់ចូលចិត្តចរិត! Souness ថាបើលោកជាគ្រូដឹកនាំវិញ ជម្រើសជាតិព័រទុយកាល់រូបនេះបានលេងមិនដល់៥នាទីទេ

//s9.kh1.co/b8/b839d4e7f21563e82a76ad6eec2177919341aa8a.jpg
កីទ្បា

 ២១-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Souness និយាយពីចរិតរបស់ Bruno Fernandes

អង់គ្លេស៖ លោក Graeme Souness ដែលជាអតីតកីឡាកររបស់ Liverpool បានរិះគន់ថា ខ្សែបម្រើ Bruno Fernandes នៃក្លិបបិសាចក្រហម Manchester United និងជម្រើសជាតិព័រទុយកាល់ មិនអាចលេងក្នុងក្រុមរបស់លោកលើសពី៥នាទីនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Bruno Fernandes
ខ្សែបម្រើ Bruno Fernandes

លោកបាននិយាយដូច្នេះក៏ដោយសារតែមើលឃើញថា Fernandes ចូលចិត្តបង្ហាញកាយវិការច្រងេងច្រងាងរបៀបខឹងនិងហួសចិត្តរាល់ពេលមិត្តរួមក្រុមមិនបោះបាល់ឲ្យឬបង្កកំហុសឆ្គងជាដើម។

ខ្សែបម្រើ Bruno Fernandes
ខ្សែបម្រើ Bruno Fernandes

Fernandes ចូលលេងឲ្យក្រុមជម្រើសជាតិព័រទុយកាល់តាំងពី២០១២ និងបានចូលលេងនៅក្រុមឈុតធំនៅឆ្នាំ២០១៧ ដោយគេចាត់ទុកជាកីឡាករមានសមត្ថភាពម្នាក់ប្រចាំក្រុម។ បើគិតពីការលេងនៅក្លិបវិញគឺ កីឡាករវ័យ២៦ឆ្នាំរូបនេះរកបាន៤០គ្រាប់និងបញ្ជូនបាល់២៥គ្រាប់ ក្នុងការបង្ហាញខ្លួន៨០ប្រកួតឲ្យ Man UTD ។

ខ្សែបម្រើ Bruno Fernandes
ខ្សែបម្រើ Bruno Fernandes

បើទោះបីជាមានអ្នកគាំទ្រនិងលោកគ្រូបង្វឹក Ole Gunnar Solskjaer កោតសរសើរខ្សែបម្រើសញ្ជាតិព័រទុយកាល់រូបនេះក៏ដោយក៏ Souness នៅតែមានអារម្មណ៍ថាកាយវិការខ្លះរបស់ Fernandes មិនសូវចេះគោរពមិត្តរួមក្រុមឡើយ។

ខ្សែបម្រើ Bruno Fernandes
ខ្សែបម្រើ Bruno Fernandes

លោក Souness បានថ្លែងប្រាប់ ITV Sport ថា៖

គេជាកីឡាករម្នាក់ដែលមានទេពកោសល្យ មានអ្វីជាច្រើនដែលខ្ញុំចូលចិត្តក្នុងខ្លួនគេ។ គេជាខ្សែប្រយុទ្ធដ៏ពូកែគឺឲ្យតែស៊ុតគឺដឹងតែអ្នកចាំទីមានការងារធ្វើហើយ។ ខ្ញុំធ្លាប់លេងជាមួយកីឡាករដែលបញ្ចេញចរិតខឹងសម្បារឬងរង៉ក់ ជាមនុស្សប្រភេទពេគេមិនបោះបាល់ឲ្យគឺតែងតែលើកដៃលើកជើង។ បើនិយាយឲ្យពិតទៅ គេ (Bruno Fernandes) គ្មានផ្លូវអាចលេងក្នុងក្រុមខ្ញុំមិនលើសពី៥នាទីទេ ប៉ុន្តែគេជាកីឡាករដ៏អស្ចារ្យម្នាក់។ ខ្ញុំចង់សួរគេថា តើអ្នកគិតថាខ្លួនឯងជាអ្នកណា? ពួកយើងលេងជាក្រុម បើឈ្នះគឺឈ្នះទាំងអស់គ្នា បើចាញ់គឺចាញ់ទាំងអស់គ្នា។ វាមានពេលខ្លះដែលមិត្តរួមក្រុមធ្វើឲ្យខូចបាល់ អ៊ីចឹងហើយកាយវិការគ្រវីក្បាល លើកដៃឡើងលើដាក់មិត្តរួមក្រុមបែបនេះវាមិនល្អមើលទេសម្រាប់ខ្ញុំ៕

លោក Graeme Souness 
លោក Graeme Souness
លោក Graeme Souness

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T