មិនមែនជាដាយណូស័រ! ទើបតែកំណត់បានប្រភេទសត្វមួយក្បាល ដែលកកជាប់នៅក្នុងត្បូងដ៏មានតម្លៃ

//s9.kh1.co/b3/b38f216d09fe37b3c1878aec578ba5cd1c1b0256.jpg
បច្ចេកវិទ្យា

 ២០-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

សត្វបង្គួយជាប់នៅក្នុងត្បូងពណ៌លឿងទុំនេះ អស់រយៈពេល៩៩លានឆ្នាំហើយ៕

បរទេស៖ ដោយមានធ្មេញស្រួចៗនិងភ្នែកលៀន កូនសត្វសម័យបុរេប្រវត្តិមួយក្បាលបានជាប់នៅក្នុងត្បូងពណ៌លឿងទុំកាលពីលើកមុន ហើយត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសារព័ត៌មាន កាលពីឆ្នាំមុន។ អ្នកជំនាញផ្នែកសត្វពីបុរាណបានប៉ាន់ស្មានថា វាអាចជាសត្វដាយណូស័រដែលមានរាងដូចបក្សី hummingbird។ ប៉ុន្តែឥឡូវវិញ មានសត្វមួយទៀតមិនមែនជាប្រភេទបក្សីឬក៏ជាដាយណូស័រទេ តែវាជាប្រភេទសត្វបង្គួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា លលាដ៍ក្បាលរបស់វាបានរលាយចូលជាមួយនឹងត្បូង ដែលត្បូងពណ៌លឿងនេះកើតឡើងពីជ័រឈើ ជ្រាបចេញពីសម្បកឈើចាស់ៗ ព័ទ្ធជុំវិញសត្វមួយក្បាលនេះ នាំឲ្យគេមើលទៅវា ដូចលក្ខណៈប្រភេទសត្វបក្សីកាលពីលើកមុនដែរ។

ត្បូងទីពីរនេះមានជាប់សត្វបានរក្សាស្រកានិងជាលិកាទន់បង្ហាញពីលក្ខណៈ ស្រដៀងគ្នានឹងសត្វបង្គួយមួយក្បាល ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា វាមិនមានរូបរាងដូចពូជបង្គួយក្នុងពេលបច្ចុប្បន្នទេ។ សត្វបង្គួយជាប់នៅក្នុងត្បូងពណ៌លឿងទុំនេះ អស់រយៈពេល៩៩លានឆ្នាំហើយ៕

ត្បូងដែលមានជាប់សត្វបង្គួយ
ត្បូងដែលមានជាប់សត្វបង្គួយ
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T