មួយជាតិរៀបការម្ដង តុបតែងរោងនិងស្លៀកឈុត សុទ្ធតែរូបតុក្កតា ស្រាប់តែរងការិះគន់

//s9.kh1.co/d3/d329787ef1db8e704e06a3f3c58b193a9441a6ee.jpg
សង្គម

 ២០-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

កូនក្រមុំកូនកំលោះមួយគូ ក្នុងប្រទេសឥណ្ឌូណេស៊ី បានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្ដាញសង្គម Tik Tok។

ឥណ្ឌូណេស៊ី៖ កាលពីថ្មីៗនេះ កូនក្រមុំកូនកំលោះមួយគូ ក្នុងប្រទេសឥណ្ឌូណេស៊ី បានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្ដាញសង្គម Tik Tok បន្ទាប់ពីរូបថតជាច្រើនសន្លឹក ត្រូវបានគេថតនិងបង្ហោះចែកចាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរូបថតទាំងនោះ បង្ហាញឲ្យឃើញថា គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ បានប្រារព្ធពិធីមង្គលការ យ៉ាងប្លែកខុសពីគេដទៃ ដោយរោងមានតុបតែងសុទ្ធតែជារូបតុក្កតា Hello Kitty បូករួមទាំងឈុតស្លៀកបំពាក់ប៉ុន្មានឈុតផងដែរ។ ទន្ទឹមនឹងនោះដែរ ទឹកមុខរបស់ពួកគេទាំងពីរ ហាក់មិនសូវរីករាយឡើយ ដែលធ្វើឲ្យមហាជនមួយចំនួនបានបញ្ចេញមតិ ដោយលើកឡើងថា ពួកគេត្រូវបានបង្ខំឲ្យស្លៀកឈុតទាំងនោះ និងពិធីមង្គលការមើលទៅដូចជាការលេងសើច ដែលផ្ទុយទៅវិញ ដូចជាពិធីខួបកំណើត ឬជប់លៀងផ្សេងៗជាដើម។

យ៉ាងណាមិញ ក្រោយពីវីដេអូនៃរូបភាពខាងលើ ទទួលបានអ្នកចុចចូលទស្សនាជាង១១លានដង និងមតិជាង១សែនរួចមក វីដេអូនិងគណនីក៏ត្រូវបានគេលុបចោលផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

កូនក្រមុំ និងកូនកំលោះក្នុងថ្ងៃមង្គលការ
កូនក្រមុំ និងកូនកំលោះក្នុងថ្ងៃមង្គលការ
កូនក្រមុំ និងកូនកំលោះក្នុងថ្ងៃមង្គលការ
កូនក្រមុំ និងកូនកំលោះក្នុងថ្ងៃមង្គលការ
កូនក្រមុំ និងកូនកំលោះក្នុងថ្ងៃមង្គលការ
កូនក្រមុំ និងកូនកំលោះក្នុងថ្ងៃមង្គលការ
កូនក្រមុំ និងកូនកំលោះក្នុងថ្ងៃមង្គលការ
កូនក្រមុំ និងកូនកំលោះក្នុងថ្ងៃមង្គលការ
កូនក្រមុំ និងកូនកំលោះក្នុងថ្ងៃមង្គលការ
កូនក្រមុំ និងកូនកំលោះក្នុងថ្ងៃមង្គលការ
កូនក្រមុំ និងកូនកំលោះក្នុងថ្ងៃមង្គលការ
កូនក្រមុំ និងកូនកំលោះក្នុងថ្ងៃមង្គលការ
កូនក្រមុំ និងកូនកំលោះក្នុងថ្ងៃមង្គលការ
កូនក្រមុំ និងកូនកំលោះក្នុងថ្ងៃមង្គលការ

ប្រភព: 8days

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T