ស្អាតហេីយចិត្តល្អទៀត! មាន​ សូនីតា​ ចុះចែកអំណោយ ដល់បងប្អូនដែលកំពុងខ្វះខាត​ ពោរពេញដោយស្នាមញញឹម

//s9.kh1.co/a5/a59d1f07eb7622f0900895bdfebb2085aae38bd2.jpg
តារា & កម្សាន្ដ

 ២០-មិថុនា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយ ជារឿយៗ តារាស្រី មាន សូនីតា តែងតែលេចមុខជួយធ្វើការងារសង្គមជាច្រើនលើកច្រើនសារួចមកហើយ ហើយថ្មីៗនេះនាងក៏យកអំណោយជាច្រើនទៅចែកជូនអ្នកខ្វះខាតជាច្រើនគ្រួសារទៀតផងដែរ។

តារាកម្សាន្ត៖ បើនិយាយដល់ឈ្មោះតារាសម្ដែង កញ្ញា មាន សូនីតា អ្នកណាៗក៏ដឹងដែរថា ក្រៅពីមានអាជីពសិល្បៈជោគជ័យហើយ នាងក៏មានមុខរបរជាច្រើនដែលជោគជ័យដើរទន្ទឹមគ្នាផងដែរ។ ហើយជារឿយៗ តារាស្រីរូបនេះ តែងតែលេចមុខធ្វើកិច្ចការជួយសង្គមច្រើនមិនចាញ់តារាដទៃដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះ មាន សូនីតា ក៏ទើបតែបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្ដាញសង្គម ពាក់ព័ន្ធជាមួយនឹងការធ្វើកិច្ចការសប្បុរសធម៌មួយនៅតាមខេត្តក្នុងយុទ្ធនាការ «ជួយគ្នាក្នុងគ្រាលំបាក»

ដោយក្នុងនោះ តារាស្រីរូបនេះ បានចុះទៅចែកអំណោយដោយផ្ទាល់ដៃពោរពេញដោយក្ដីស្រលាញ់ និងស្នាមញញឹមយ៉ាងកក់ក្ដៅ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបផលពិបាក និងខ្វះខាតជាច្រើនគ្រួសារ ដោយមានជាអង្ករ មី ទឹកត្រី និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលទង្វើបង្ហាញពីទឹកចិត្តដ៏ល្អមួយនេះ ធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗមានការកោតសរសើរអំពីនាងសឹងគ្រប់គ្នា៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
សកម្មភាព មាន សូនីតា ចុះចែកអំណោយ
សកម្មភាព មាន សូនីតា ចុះចែកអំណោយ
សកម្មភាព មាន សូនីតា ចុះចែកអំណោយ
សកម្មភាព មាន សូនីតា ចុះចែកអំណោយ
សកម្មភាព មាន សូនីតា ចុះចែកអំណោយ
សកម្មភាព មាន សូនីតា ចុះចែកអំណោយ
សកម្មភាព មាន សូនីតា ចុះចែកអំណោយ
សកម្មភាព មាន សូនីតា ចុះចែកអំណោយ
សកម្មភាព មាន សូនីតា ចុះចែកអំណោយ
សកម្មភាព មាន សូនីតា ចុះចែកអំណោយ
សកម្មភាព មាន សូនីតា ចុះចែកអំណោយ
សកម្មភាព មាន សូនីតា ចុះចែកអំណោយ
មាន សូនីតា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T