តារានិករប្រុសៗដែលចាត់ទុកអ្នក ដូចជាម្ចាស់ក្សត្រី!

//s9.kh1.co/34/34ab16271f7c3cdf6b06f5b36b19433aa46957d3.jpeg
យុវវ័យ

 ២០-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មកមើលថា តើគូស្នេហ៍របស់អ្នក ស្ថិតនៅលេខរៀងទីប៉ុន្មាន ដែលអាចចាត់ទុកអ្នក ដូចជាម្ចាស់ក្សត្រី?

យល់ដឹង៖ បើនិយាយពីគូស្នេហ៍ដែលស្រលាញ់គ្នាច្បាស់លាស់ គឺតែងតែមើលថែ និងថ្នាក់ថ្នមគ្នាខ្លាំង ប៉ុន្តែក៏មានគូស្នេហ៍ខ្លះទៀត ស្រលាញ់តែបែបមិនសូវផ្អែមល្ហែម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្ងៃនេះយើងនឹងបង្ហាញអ្នកថា តើតារានិករប្រុសៗណាខ្លះ ដែលមានភាពផ្អែមល្ហែម ហើយនឹងចាត់ទុកអ្នក ដូចជាម្ចាស់ក្សត្រី តាមចំណាត់ថ្នាក់ពីទី ១ ដល់ទី ១២ ខាងក្រោមនេះ ៖ 

១. Cancer ♋️ 

ដូចទៅនឹងក្នុងរឿងព្រេងនិទាន Cancer នឹងលោតមកជួយអ្នក ទោះជាអ្នកត្រូវជាប់ក្នុងប្រាសាទធំ ឬជាមួយនាគដែលមានភ្លើងឆេះក៏ដោយ។ 

នៅក្នុងគំនិតពួកគេ គឺដូចកំពុងរស់នៅក្នុងរឿងព្រេងនិទាននៅពេលដែលពួកគេស្រលាញ់ច្បាស់ ហើយស្ថិតនៅក្នុងមនោសញ្ចេតនាស្នេហានោះ។ អ្នកក៏ចង់ចាប់វាទុកឲ្យបានជារៀងរហូតផងដែរ។

គាត់នឹងធ្វើឱ្យអ្នកមានអារម្មណ៍ ដូចជាម្ចាស់ក្សត្រី គ្រប់ឱកាសដែលបានផ្តល់ឱ្យ ប៉ុន្តែលុះត្រាតែពួកគេរកឃើញថា អ្នកជាមនុស្សពិសេសជាមុនសិន។ 

២. Capricorn ♑️ 

ពួកគេមានបេះដូងធំណាស់ ដែលពេលខ្លះអាច ដាក់មនុស្សជាច្រើនមិនគ្រប់ផង។ 

ទោះយ៉ាងណា Capricorns តែងតែមានសេចក្តីស្រលាញ់ដើម្បីផ្តល់ឱ្យអ្នក ហើយគាត់តែងតែបង្ហាញសកម្មភាព ច្រើនជាងពាក្យសម្ដី នៅពេលដែលគាត់ចង់បង្ហាញក្ដីស្រលាញ់ចំពោះអ្នក។ 

គាត់នឹងមិនខ្មាស់អៀន ក្នុងការបង្ហាញថា អ្នកប្រៀបដូចជាម្ចាស់ក្សត្រីរបស់គាត់ សូម្បីតែងូតទឹកឱ្យអ្នក ពោរពេញមនោសញ្ចេតនា និងថើបអ្នកច្រើនដងទៀតផង។ 

ទោះបីជាត្រូវដើរចម្ងាយឆ្ងាយជាមួយអ្នក យ៉ាងណាក៏គាត់នឹងធ្វើវាដែរ។

៣. Leo ♌️ 

ដោយសារតែ Leo មានអារម្មណ៍ត្រេកត្រអាល ចំពោះសេចក្ដីស្នេហានឹងខ្លួនគាត់ ដូច្នេះគាត់នឹងមិនទុកឱកាស ធ្វើឱ្យម្ចាស់ក្សត្រីរបស់គាត់ ចាកចេញទៅឡើយ។ 

អ្នកនឹងមានអារម្មណ៍ថា គាត់មានការគោរពចំពោះអ្នកជានិច្ច។ក្រៅពីនេះ Leo មានសេចក្តីស្រលាញ់ដ៏ធំធេងមិនគួរឱ្យជឿ ហើយនឹងបំពេញតម្រូវការទាំងអស់របស់អ្នក ទៅតាមអ្វីដែលអ្នកចង់បាន។ ក្នុងករណីប្រសិនបើអ្នកមានមិត្តប្រុសជា Leo ចូរត្រៀមខ្លួនដើម្បីក្លាយជាប្រធានបទនៃការច្រណែនក្នុងចំណោមស្រីៗដទៃទៀត។

រូបតំនាង
រូបតំនាង

៤. Taurus ♉️ 

បុរស Taurus នឹងធ្វើអ្វីៗគ្រប់យ៉ាង ចំពោះនារីរបស់គាត់ឲ្យដូចជាម្ចាស់ក្សត្រីពិតប្រាកដ ហើយគាត់នឹងមិនរំខាន ឬធ្វើឲ្យនាងឈឺចាប់ឡើយ។ គាត់ជាប្រភេទមនុស្សដែល ពិតជាសង្កេតមើលរាល់សកម្មភាពរបស់អ្នក ក្នុងន័យកុំឲ្យអ្នកមានគ្រោះថ្នាក់។ គាត់មិនបិទភ្នែក ក្នុងការលះបង់ឲ្យអ្នកនោះទេ ដើម្បីឱ្យទំនាក់ទំនងស្នេហា អាចដំណើរការបាន។ 

លើសពីនេះទៅទៀត ជាមួយបុរសនេះ អ្នកនឹងមានអារម្មណ៍កោតសរសើរ និងទទួលបានការមើលថែរក្សា ដ៏ល្អឥតខ្ចោះពីគាត់។

៥. Pisces ♓️ 

ពួកគេយកក្ដីស្រលាញ់របស់ពួកគេ ធ្វើជាអាវក្រោះ ដើម្បីការពារអ្នក និងមិនឲ្យដុំថ្មណាមួយ ចូលមកកម្ទេចបេះដូងរបស់អ្នកឡើយ ដើម្បីធ្វើឱ្យអ្នកមានអារម្មណ៍ ដូចជាម្ចាស់ក្សត្រី។ 

ពួកគេជាបុរសដែលតែងតែនាំយកអាហារពេលព្រឹក ដាក់នៅលើគ្រែ ទុកសម្រាប់អ្នក និងរៀបចំការលួងលោមអ្នក តាមដែលអ្នកត្រូវការ។ បើអ្នកមាន Pisces ជាមិត្តប្រុស សូមចាប់ពួកគេឲ្យជាប់ និងកុំឲ្យពួកគេចាកចេញអី នោះអ្នកនឹងមានអារម្មណ៍ដូចជា ខ្លួនជាព្រះមហាក្សត្រីដ៏ពិតប្រាកដរបស់ពួកគេ។

៦. Aquarius ♒️ 

Aquarians ក៏ទំនងជាធ្វើឱ្យអ្នកដូចជាម្ចាស់ក្សត្រីដែរ។

សេចក្តីស្រលាញ់របស់គាត់ មានចំពោះអ្នក គឺនឹងធ្វើឲ្យអ្នកពេញចិត្តបំផុត។ ពេលខ្លះអ្នកនឹងទទួលបានសញ្ញាថា គាត់កំពុងព្យាយាមផ្គាប់ចិត្តអ្នក ហើយនឹងព្យាយាមស្គាល់អ្នកកាន់តែច្បាស់ ដើម្បីធ្វើឲ្យទំនាក់ទំនងមួយនេះ បានស្ថិតស្ថេរ។ពួកគេជាមនុស្សដែល ធ្វើឲ្យខ្លួនគេប្រៀបដូចជាព្រះរាជបុត្ររបស់អ្នក ហើយព្យាយាមឲ្យសេចក្ដីស្នេហានេះ កាន់តែធំធេង តែគេក៏ចង់ឲ្យអ្នកខិតខំប្រឹងប្រែងដូចគេដែរ។

រូបតំនាង
រូបតំនាង

៧. Virgo ♍️ 

Virgo គឺប្រៀបដូចជាអំណោយមួយ ប្រសិនបើអ្នកបានគាត់ជាមិត្តប្រុស។ គាត់ជាប្រភេទមនុស្សប្រុសដែលនិយាយថា "វាធ្វើឱ្យខ្ញុំគិតពីអ្នក" និង បង្ហាញស្រលាញ់យ៉ាងខ្លាំងចំពោះអ្នក។នៅពេលណាដែលគាត់បើកទ្វារបេះដូងឱ្យអ្នក នោះអ្នកនឹងមានអារម្មណ៍ដូចជា ព្រះនាងរបស់គាត់អញ្ចឹង។ដំបូងវាប្រហែលជាពិបាកក្នុងការប្រាប់ ថាតើគាត់ពិតជាធ្វើឱ្យអ្នកដូចជម្ចាស់ក្សត្រី ឬអត់ ព្រោះធម្មតាគាត់ជាមនុស្សដែលឆ្លាតណាស់ ដូច្នេះអ្នកត្រូវព្យាយាមយល់ពី ន័យនីមួយៗរបស់គាត់។

៨. Libra ♎️ 

ប្រសិនបើឲ្យនិយាយថា គាត់ចូលចិត្តធ្វើឱ្យមិត្តស្រីរបស់គាត់ ដូចជាម្ចាស់ក្សត្រី ពិតជាមានការលំបាក ក្នុងការនិយាយ ព្រោះពួកគេជាមនុស្សដែលធ្វើសកម្មភាព ច្រើនជានិយាយ ប៉ុន្តែពួកគេជាមនុស្សដែលស្រលាញ់អ្នកខ្លាំង។ 

អ្នកនឹងមានអារម្មណ៍ដូចជាម្ចាស់ក្សត្រីពិតប្រាកដ ប្រសិនបើអ្នកស្រលាញ់គាត់ដែលជាគាត់ ហើយមិនចង់ឲ្យផ្គាប់ចិត្តច្រើន មិនរករឿងឈ្លោះប្រកែកច្រើន ព្រោះពួកគេចូលចិត្តក្ដីស្នេហ៍បែបច្បាស់លាស់ និងបែបមនុស្សធំ។

៩. Sagittarius ♐️ 

សម្រាប់ Sagittarius បើធ្វើសកម្មភាពចំពោះអ្នក ឲ្យដូចជាម្ចាស់ក្សត្រីនោះ ពិតជាមិនមានទេ ព្រោះពួកគេស្រលាញ់ដឹងតែស្រលាញ់ តែមិនចូលចិត្តបង្ហាញ។ ម៉្យាងទៀតពួកគេចូលចិត្តបែបភ្ញាក់ផ្អើល ដោយមិនឲ្យអ្នកដឹងមុន តែទាំងនោះសុទ្ធតែជាអារម្មណ៍ពិសេស ដែលនឹងធ្វើឲ្យអ្នកលង់ស្រលាញ់គាត់កាន់តែខ្លាំងឡើង។

រូបតំនាង
រូបតំនាង

១០. Scorpio ♏️ 

Scorpio មិនធ្វើឱ្យអ្នក ដូចជាម្ចាស់ក្សត្រីទេ គាត់គ្រាន់តែមិនធ្វើវាជាមួយគ្រប់ផ្នែកតូចៗ នៃទំនាក់ទំនងរបស់អ្នក តែគាត់តែងធ្វើវា នៅពេលដែលមានកម្មវិធីអ្វីធំមួយ។ នៅពេលដែល Scorpio ធ្វើឱ្យអ្នកដូចជាម្ចាស់ក្សត្រីជាញឹកញាប់ គាត់ធ្វើវាតែនៅពេលដែល អ្នកកំពុងនៅជាមួយគ្នាតែពីរនាក់។ក្រៅពីនេះគាត់ចង់ឲ្យអ្នក ក្លាយជាមនុស្សដ៏អស្ចារ្យជារៀងរហូតរបស់គាត់ នៅក្នុងទំនាក់ទំនងមួយនេះ។

១១. Gemini ♊️ 

ចំពោះ Gemini គាត់មានអារម្មណ៍ថាប្រសិនបើគាត់ប្រព្រឹត្ដចំពោះអ្នក ដូចជាម្ចាស់ក្សត្រីគ្រប់ពេល វានឹងចាប់ផ្តើមធុញទ្រាន់។ មិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ប្រសិនបើអ្នកតែងតែរំពឹងថា នឹងត្រូវបានផ្តល់ក្ដីស្រលាញ់ និងការយកចិត្តទុកដាក់ពីគាត់ ព្រោះគាត់ជាមនុស្សដែលឲ្យតម្លៃ លើមនុស្សដែលគាត់ស្រលាញ់ស្រាប់ទៅហើយ។ 

គាត់ស្អប់ទម្លាប់ដដែលៗ តែនឹងធ្វើឲ្យអ្នកមានអារម្មណ៍ដូចម្ចាស់ក្សត្រី សម្រាប់ឱកាសពិសេសណាមួយ ដូច្នេះវាកាន់ធ្វើឲ្យអ្នក មានអារម្មណ៍ពិសេសលើគាត់។

១២. Aries ♈️ 

នៅពេលដែល Aries ស្ថិតនៅក្នុងទំនាក់ទំនង​ស្នេហា គាត់កំពុងស្វែងរកភាពជាដៃគូ ដែលមានភាពរឹងមាំ ដែលតែងតែមានការភ្ញាក់ផ្អើល និងសេចក្ដីស្នេហាដែលមានតម្លៃ។ តាមគំនិតរបស់គាត់ ការធ្វើដាក់មិត្តស្រីរបស់គាត់ ឲ្យដូចជាម្ចាស់ក្សត្រី គឺគ្រាន់តែជាវិធីដែលធ្វើឲ្យនាងរំភើប តែមិនអាចអាចដោះស្រាយអ្វីៗ ចេញពីគាត់បាន។ ទោះបីជាគាត់មិនបានធ្វើឲ្យអ្នកមានអារម្មណ៍ដូចជាម្ចាស់ក្សត្រី ក៏អ្នកប្រៀបដូចជាម្ចាស់ក្សត្រីក្នុងភ្នែករបស់គាត់ជានិច្ច។

ប្រភព: themindsjournal

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T