ចង់ទាក់ទាញចិត្តបុរសៗ ក្នុងតារានិករណាមួយ ទាល់តែសាកវិធីនេះ!

//s9.kh1.co/61/61363acd4c8fc72d0eb597f8d01188975be87c39.jpeg
យុវវ័យ

 ២០-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មកមើលពីរបៀបធ្វើឲ្យ តារានិករប្រុសៗចាប់អារម្មណ៍លើអ្នកខាងក្រោមនេះ!

យល់ដឹង៖​ នៅក្នុងទំនាក់ទំនង មនុស្សមានការរំពឹងទុកខុសៗគ្នាពីដៃគូ។ ហើយវាក្លាយជាទំនួលខុសត្រូវមួយ យ៉ាងហោចណាស់ គឺត្រូវព្យាយាមបំពេញបំណងប្រាថ្នាឲ្យគ្នា ទាំងសងខាង។ ប៉ុន្តែវាមិនងាយស្រួលទេ ដរាបណាយើងដឹងថាដៃគូចង់បានអ្វីពីយើងសិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយជារឿយៗពួកគេ ក៏មិនចង់បង្ហាញពីការរំពឹងទុកទាំងនោះដោយផ្ទាល់ដែរ។​ បុរសក៏ដូចស្ត្រីដែរ ពួកគេមានការរំពឹងជាក់លាក់ពីដៃគូច្រើន មិនអន់ណាស់ដែរ។

ដូច្នេះខាងក្រោមនេះ គឺជាអ្វីដែលបុរសចង់បានពីស្ត្រី និងជាអ្វីដែលអាចទាក់ទាញពួកគេបាន ដោយយោងទៅតាម តារានិកររបស់បុរសនីមួយៗ ៖

♈️ Aries (Mar 21 – Apr 19)

បុរស Aries ចូលចិត្តមនុស្សស្រី ដែលជាមនុស្សខិតខំធ្វើការខ្លាំង ហើយអាចក្រោកឈរដោយខ្លួនឯងបាន ក្នុងឧបសគ្គណាក៏ដោយ។ ពួកគេតែងចង់ឲ្យខាងស្រី អនុញ្ញាតឲ្យពួកគេតាមញែ ឬចែចង់នាងមុន។ 

ហើយបុគ្គលិកលក្ខណៈមនុស្សដែល មានការទទួលខុសត្រូវ មានភាពជាអ្នកដឹកនាំ និងឯករាជ្យ ពិតជាទាក់ទាញបុរសៗក្នុងតារានិករនេះណាស់។

♉️ Taurus (Apr 20 – May 20)

បុរស Taurus ចូលចិត្តស្ត្រីដែលអត់ធ្មត់ និងស្មោះត្រង់បំផុត។ ពួកគេពិតជា មិនប្រញាប់ប្រញាល់ ក្នុងការប្តេជ្ញាចិត្តទេ រហូតដល់តែពួកគេ អាចឃើញគុណសម្បត្តិទាំងពីរនេះ លើមនុស្សស្រីម្នាក់នោះសិន។

ដូច្នេះវាជាការល្អប្រសើរ ក្នុងការនិយាយស្មោះត្រង់ និងមានភាពអត់ធ្មត់ នៅចំពោះមុខបុរស Taurus ព្រោះវា ក៏ជាការទាក់ទាញចំណាប់អារម្មណ៍ពីគេ ឲ្យបានឆាប់រហ័សផងដែរ។

♊️ Gemini (May 21 – Jun 20)

បុរស Gemini ចូលចិត្តស្ត្រីដែលឆាប់ចុះចូល ក្នុងរឿងស្នេហាបានលឿន។ ពួកគេភាគច្រើន មិនអាចទាយទុកមុនបានទេ ចំពោះទំនាក់ទំនង ជាមួយដៃគូរបស់ពួកគេ ហើយពួកគេក៏រំពឹងពីមនុស្សស្រីម្នាក់នោះ ច្រើនដូចគ្នា។ 

ដោយសារតែមនុស្ស Gemini ចូលចិត្តសង្គមខាងក្រៅច្រើន ដូច្នេះវាអាចនឹងពិបាក ក្នុងការនៅតែម្នាក់ឯង។ ប៉ុន្តែបើស្រ្តីនោះ ជាមនុស្សមានការប្រកួតប្រជែងក្នុងរឿងស្នេហា ពិតជាធ្វើឲ្យទាក់ទាញ ដល់ដួងចិត្តបុរស Gemini យ៉ាងខ្លាំង។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

បុរស​ Cancer ចូលចិត្ត និងស្រលាញ់គ្រួសាររបស់ពួកគេយ៉ាងខ្លាំង។ ដូច្នេះពួកគេ ក៏មើលទៅដៃគូរបស់ពួកគេ ដូចគ្នាក្នុងចំនុចនេះ។ ពួកគេមានភាពផ្អែមល្ហែម និងខ្មាស់អៀនច្រើន ដែលធ្វើឲ្យពួកគេមិនសូវក្លាហាន ក្នុងការបោះជំហានដំបូង ក្នុងរឿងស្នេហា។

ពួកគេចង់ឱ្យស្រ្តី ជាអ្នកចាប់ផ្ដើមមុន ហើយពិតជាចង់ទទួលបានការស្រលាញ់ដៃគូខ្លាំងណាស់។

♌️ Leo (Jul 23 – Aug 22)

បុរស Leo មានលក្ខណៈលេងសើចច្រើន ហើយក៏ចង់ឲ្យ ដៃគូជាមនុស្សដែលមានភាពសប្បាយរីករាយដូចគ្នា។ ពួកគេចង់ឱ្យដៃគូរបស់ពួកគេ ធ្វើជាដៃគូដ៏សកម្ម និងរហ័សរហួនជាមួយពួកគេ។ ពួកគេក៏គោរពស្ត្រីដែលស្មោះត្រង់ និងមានចិត្តល្អដែរ។ ម៉្យាងទៀត ពួកគេចង់រស់នៅជាមួយនរណាម្នាក់ ដែលពួកគេអាចសើចជាមួយបាន និងធ្វើអ្វីដែលជាខ្លួនឯង។

♍️ Virgo (Aug 23 – Sep 22)

Virgo មានភាពតឹងរ៉ឹងច្រើន ដូច្នេះបុរស Virgo ចូលចិត្តស្ត្រីដែលរក្សាអ្វីៗគ្រប់យ៉ាង ឱ្យមានភាពស្អាតបាត។ ពួកគេមិនចូលចិត្តរញ៉េរញ៉ៃទាល់តែសោះ។ ដោយសារបុរស Virgo មានចិត្តល្អ និងសុភាពរាបសា ចំពោះអ្នកដទៃ ដូច្នេះពួកគេក៏ចូលចិត្តស្ត្រីដែលមានចិត្តល្អផងដែរ។

ស្ត្រីដែលមានសម្ដីមិនសមរម្យ មិនមែនជាជម្រើសរបស់ពួកគេទេ។ ម៉្យាងទៀត ពួកគេចូលចិត្តយកចិត្តទុកដាក់ចំពោះអ្នកដទៃណាស់ ហើយក៏រំពឹងដូចគ្នា ពីដៃគូរបស់ពួកគេ។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

Libra មានចិត្តល្អ និងទន់ភ្លន់ ដូច្នេះបុរស Libra មិនចូលចិត្តស្ត្រីដែលចូលចិត្ត drama ច្រើនទេ។ ពួកគេមិនចង់ធ្វើឱ្យឈឺចាប់ខាងផ្លូវចិត្តទេ។ ការនិយាយដើមគេ ទាស់សម្ដី និងឈ្លោះប្រកែកគ្នា ពិតជាមិនមែនជាជម្រើស​ និងអ្វីដែលពួកគេរំពឹងឡើយ។

ពួកគេចូលចិត្តស្ត្រី ដែលយកចិត្តទុកដាក់ចំពោះអ្នកដទៃជានិច្ច ហើយមានភាពឯករាជ្យ ព្រោះពួកគេមិនចូលចិត្តស្ត្រីដែលខ្ជះខ្ជាយនោះទេ។

♏️ Scorpio (Oct 23 – Nov 21)

បុរស Scorpio គឺមានការយកចិត្តទុកដាក់ និងអាថ៌កំបាំងច្រើន។ ពួកគេចង់បានស្ត្រីដែលអាចផ្សងព្រេង និងព្យាយាមទៅមុខជាមួយពួកគេ។ ហើយពួកគេក៏ចូលចិត្ត មានពេលវេលាផ្ទាល់ខ្លួន តែម្នាក់ឯងច្រើន។ ដូច្នេះស្ត្រីដែលគោរពភាពឯកជន និងផ្ដល់ពេលវេលាគ្រប់គ្រាន់ឲ្យដៃគូ តែងតែជាជម្រើសរបស់បុរស Scorpio ជានិច្ច។

♐️ Sagittarius (Nov 22 – Dec 21)

បុរសទាំងនេះ ចូលចិត្តមានអារម្មណ៍ថា មានសេរីភាពសូម្បីតែនៅក្នុងទំនាក់ទំនងក្ដី។ ដូច្នេះពួកគេចូលចិត្តស្ត្រីដែលអាចផ្តល់សេរីភាពដល់ពួកគេ នៅក្នុងទំនាក់ទំនង​ស្នេហា។ ពួកគេចង់ឱ្យដៃគូរបស់ពួកគេ មានភាពសប្បាយរីករាយជាមួយពួកគេ និងស្វែងយល់ពីរឿងប្លែកៗ ពីព្រោះបុរស Sagittarius គឺជាអ្នកផ្សងព្រេងខ្ពស់។ ហើយពួកគេក៏ចង់បានស្ត្រីដែលមិនមែនជាមនុស្ស ដែលគ្រប់គ្រងលើដៃគូដែរ។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

បុរស Capricorn តែងចង់បាននូវទំនាក់ទំនងមួយ ដែលយូរអង្វែង។ ប៉ុន្តែពួកគេចំណាយពេលយូរបន្តិច ក្នុងការទុកចិត្តដៃគូរបស់ពួកគេ។ ហើយពួកគេចង់ឲ្យ ស្ត្រីដែលជាដៃគូមានគោលដៅក្នុងជីវិតច្បាស់លាស់ ហើយចាប់ផ្ដើមការព្យាយាមជាមួយគ្នា ដល់ថ្ងៃមុខ។

ពួកគេក៏ចង់បានភាពស្មោះត្រង់ខ្លាំង ពីដៃគូផងដែរ។

♒️ Aquarius (Jan 20 – Feb 18)

បុរស Aquarius ចូលចិត្តភាពសប្បាយរីករាយ​ និងពេលវេលាផ្ទាល់ខ្លួនរបស់ពួកគេច្រើន។ ដូច្នេះពួកគេពិតជាពេញចិត្ត នៅពេលដែលស្ត្រីដែលជាដៃគូ អនុញ្ញាតឱ្យពួកគេរីករាយនឹងពេលវេលាទំនេរ និងផ្ដល់ពេលវេលាឲ្យពួកគេ ដោយមិនបង្កើតសម្ពាធដល់ពួកគេ។ មួយវិញទៀត ស្ត្រីដែលមានភាពអាថ៌កំបាំង និងការច្នៃប្រឌិត ពិតជាទាក់ទាញពួកគេណាស់។

♓️ Pisces (Feb 19 – Mar 20)

បុរស Pisces គឺជាមនុស្សដែលមានការច្នៃប្រឌិត មនោសញ្ចេតនា និងការស្រមើលស្រមៃច្រើន។ ពួកគេចង់បានស្ត្រីដែលអត់ធ្មត់ និងការពារមនុស្សដែលជាដៃគូរបស់ខ្លួន។ 

ពួកគេអាចនឹងចំណាយពេលយូរ ក្នុងការទុកចិត្តដៃគូរបស់ពួកគេ ដូច្នេះស្រ្តីដែលបង្ហាញក្ដីស្រលាញ់ឲ្យពួកគេ ដោយទង្វើ មិនមែនគ្រាន់តែនិយាយ ពិតជាទាក់ទាញពួកគេណាស់។

ប្រភព: PINKVILLA

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T