ម្ចាស់ក្លិបដៃទូលាយណាស់! Chelsea គ្រោងនឹងជះលុយច្រើនសន្ធឹកសន្ធាប់ទិញយកតារាឆ្នើមបីរូបនៅរដូវក្ដៅនេះ

//s9.kh1.co/0f/0f87930c3c5085119ee0628f43555f7a21195943.jpg
កីទ្បា

 ១៩-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Chelsea នឹងទិញយក Rice, Haaland និង Hakimi

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍ ក្លិបតោខៀវ Chelsea បានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់សំណើទិញយកកីឡាករមកពង្រឹងក្រុមនៅរដូវកាលក្រោយដើម្បីអាចលើកពាន Premier League បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Chelsea
កីឡាករ Chelsea

តាំងពីលោកគ្រូបង្វឹក Thomas Tuchel ចូលកាន់តំណែងនៅខែមករាមក ក្រុមមួយនេះបានក្លាយជាក្រុមដ៏ខ្លាំងនិងគួរឲ្យខ្លាចរអាមួយដោយទើបតែយកឈ្នះ Manchester City លើកពាន Champions League លើកទី២ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។

លោកគ្រូបង្វឹក Thomas Tuchel
លោកគ្រូបង្វឹក Thomas Tuchel

ប៉ុន្តែលោកគ្រូនៅតែគិតថាទម្រង់លេងសព្វថ្ងៃរបស់ Chelsea នៅមិនទាន់មុតស្រួចទេជាពិសេសគឺនៅតំបន់ប្រយុទ្ធនិងការពារដូច្នេះហើយទើប លោកគ្រូ Tuchel សម្លឹងចង់បានតារាឆ្នើមបីរូប នោះគឺ ខ្សែការពារ Achraf Hakimi នៃក្លិប Inter Milan ,ខ្សែបម្រើ Declan Rice របស់ West Ham និង ខ្សែប្រយុទ្ធ Erling Haaland របស់ Borussia Dortmund ។

ខ្សែការពារ Achraf Hakimi
ខ្សែការពារ Achraf Hakimi
ខ្សែបម្រើ Declan Rice
ខ្សែបម្រើ Declan Rice
ខ្សែប្រយុទ្ធ Erling Haaland 
ខ្សែប្រយុទ្ធ Erling Haaland 

សារព័ត័មាន The Sun បានបង្ហើបឲ្យដឹងថា Chelsea បានដាក់សំណើចរចាទិញយក Hakimi ហើយប៉ុន្តែមិនទាន់មានការសម្រេចណាមួយឡើយ ឯចំណែក Declan Rice ដែលធ្លាប់លេងនៅឈុតយុវជនរបស់ Chelsea គឺអាចនឹងមានភាគរយផ្ទេរមក Stamford Bridge វិញព្រោះលេចឮថា Tuchel ក៏ពេញចិត្តគេដែរ។ 

ខ្សែការពារ Achraf Hakimi
ខ្សែការពារ Achraf Hakimi
ខ្សែបម្រើ Declan Rice
ខ្សែបម្រើ Declan Rice

ចំពោះខ្សែប្រយុទ្ធវ័យក្មេង Erling Haaland វិញ គឺក្លិបតាមទិញយកយូរមកហើយ និងបានក្លាយជាគោលដៅដែលម្ចាស់ក្លិប លោក Roman Abramovich ចង់បានបំផុត ទើប Chelsea ត្រៀមនឹងជះលុយដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងការបញ្ចុះបញ្ចូលឲ្យតារាឆ្នើមរូបនេះមកលេងនៅ Stamford Bridge ៕

ខ្សែប្រយុទ្ធ Erling Haaland 
ខ្សែប្រយុទ្ធ Erling Haaland 

ប្រភពcaughtoffside

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T