គិតម៉េច? Ronaldo ជាបុគ្គលមានអ្នក Follow ក្នុង Instagram ច្រើនជាងគេ ប៉ុន្តែ១៨ភាគរយក្នុងនោះសុទ្ធតែជាគណនីក្លែងបន្លំ

//s9.kh1.co/97/9743113289bb208aa9ccf628ba25191f8b47de69.jpg
កីទ្បា

 ១៩-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Ronaldo ត្រូវគេសង្ស័យថាប្រើប្រាក់ទិញយកអ្នក Follow ក្នុង Instagram

អឺរ៉ុប៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានក្លាយជាមនុស្សតែម្នាក់គត់លើពិភពលោកដែលមានចំនួនអ្នក Follow ក្នុងបណ្ដាញសង្គម Instagram ដល់ទៅ៣០០លាននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Cristiano Ronaldo 
ខ្សែប្រយុទ្ធ Cristiano Ronaldo 
គណនី Instagram របស់ខ្សែប្រយុទ្ធ Cristiano Ronaldo 
គណនី Instagram របស់ខ្សែប្រយុទ្ធ Cristiano Ronaldo 


កីឡាករវ័យ៣៦ឆ្នាំរូបនេះជាតារាបាល់ទាត់ឆ្នើមទាំងក្នុងនិងក្រៅទីលាននិងជាទីកោតសរសើររបស់មនុស្សជាច្រើននាក់ ខណៈដែល ខ្សែប្រយុទ្ធ Lionel Messi ដែលជាគូប្រកជែង មានអ្នក Follow តិចជាង Ronaldo ដល់ទៅ៨១លាននាក់ឯណោះ។

ខ្សែប្រយុទ្ធ Lionel Messi 
ខ្សែប្រយុទ្ធ Lionel Messi 

មានតែគណនីផ្លូវការរបស់ក្រុមហ៊ុន Instagram ប៉ុណ្ណោះដែលមានចំនួនអ្នក Follow ច្រើនជាង Ronaldo គឺដល់ទៅ ៣៩៧លាននាក់។

តារាសម្ដែង Dwayne "The Rock" Johnson ជាបុគ្គលទី២បន្ទាប់ពី Ronaldo ដែលមានអ្នក Follow ច្រើនជាងគេក្នុង Instagram គឺដល់ទៅ ២៤៦លាននាក់។

តារាសម្ដែង Dwayne "The Rock" Johnson
តារាសម្ដែង Dwayne "The Rock" Johnson

ក្រៅពីនោះ ចំណាត់ថ្នាក់លេខ៣បានទៅលើ អ្នកនាង Ariana Grande ដែលជាតារាចម្រៀងអាមេរិកល្បីឈ្មោះ មានអ្នក Follow ចំនួន២៤៤លាននាក់ បន្តដោយ Kylie Jenner មាន ២៤១លាននាក់។

តារាចម្រៀង Ariana Grande
តារាចម្រៀង Ariana Grande
កញ្ញា Kylie Jenner
កញ្ញា Kylie Jenner

អ្នកចម្រៀងនារី Selena Gomez មានអ្នកFollow ចំនួន២៣៨លាននាក់ ឈរនៅលេខរៀងទី៥ ឯ លេខ៦បានទៅលើ Kim Kardashian មាន២២៩លាននាក់។

តារាចម្រៀង Selena Gomez
តារាចម្រៀង Selena Gomez
អ្នកនាង Kim Kardashian
អ្នកនាង Kim Kardashian

បន្ទាប់មកលេខ៧ គឺខ្សែប្រយុទ្ធ Lionel Messi ដែលមានចំនួនអ្នក Follow ២១៩លាននាក់ តាមពីក្រោយដោយ Beyonce មាន១៨៦លាននាក់។

ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi
តារាចម្រៀង Beyonce
តារាចម្រៀង Beyonce

Cristiano Ronaldo មិនទាន់បានបង្ហោះសារអបអរដែលគេបានក្លាយជាតារា Instagram ជួរមុខគេនោះឡើយ ប៉ុន្តែអ្វីដែលគេសង្ស័យបំផុតគឺ យោងតាមសារព័ត៌មាន The Sun គណនីប្រមាណ ១៨.៧ភាគរយដែល Follow Ronaldo គឺសុទ្ធតែជា គណនីគួរឲ្យសង្ស័យទាំងអស់។

គណនីរបស់ Ronaldo
គណនីរបស់ Ronaldo

ក្រៅពីនោះ គណនី ៦.៤ភាគរយទៀតត្រូវបានគេចាត់ទុកថាជាគណនីបង្កើតដើម្បី Follow Ronaldo បែបស្វ័យប្រវត្ត័ដោយយោងតាម HypeAuditor ជាក្រុមហ៊ុនស៉ើបអង្កេតនិងគុណគូចំនួនអ្នក Followers ក្នុង Instagram និង Youtube បានបង្ហើបថាគណនីខ្លះគឺគ្រាន់តែបង្កើតដើម្បីមក Follow តារាៗល្បីឈ្មោះក្រោយពេលដែលពួកគេប្រើលុយដើម្បីទិញយកចំនួនអ្នក Follow ប៉ុណ្ណោះ។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

ប៉ុន្តែ Ronaldo រកកំរៃបានពីការបង្ហោះរូបភាពក្នុង Instagram បានច្រើនសន្ធឹកសន្ធាប់ណាស់គឺដល់ទៅ ៧៨០០០០ផោន(ស្មើនឹងប្រមាណជាង១លានដុល្លារ)ឯណោះក្នុងមួយរូប នេះបើយោងតាម HapperHQ ៕

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T