ក្រោយពីហ្វេនៗតវ៉ាពេក ឥលូវនេះ Spurs បញ្ឈប់ការចរចាជាមួយគ្រូបង្វឹករូបនេះហើយ

//s9.kh1.co/96/96ef95f7e5cf8bb1e9e8fbaddd948c825f155fe8.jpg
កីទ្បា

 ១៩-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Spurs សម្រេចមិនយក Gattuso ធ្វើគ្រូបង្វឹក

អង់គ្លេស៖ ក្លិបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍ថាបានដកថយលែងចរចាជាមួយលោកគ្រូបង្វឹក Gennaro Gattuso ហើយបន្ទាប់ពីអ្នកគាំទ្របានធ្វើការតវ៉ាប្រឆាំងដាច់អហង្ការ ដោយសារគ្រូបង្វឹកម្នាក់នេះធ្លាប់រិះគន់អ្នកស្រឡាញ់ភេទដូចគ្នា និងបណ្ដុះឲ្យមានការរើសអើងលើស្ត្រីភេទក្នុងពិភពបាល់ទាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកគ្រូបង្វឹក Gennaro Gattuso
លោកគ្រូបង្វឹក Gennaro Gattuso

បន្ទាប់ពី Jose Mourinho ត្រូវដកចេញពីតំណែងមក លោកប្រធានក្លិប Spurs គឺ Daniel Levy បានស្វះស្វែងរកលោកគ្រូបង្វឹកថ្មី ផ្ដើមពី Antonio Conte,Paulo Foncesa ដែលសុទ្ធតែបរាជ័យក្នុងការចរចា ហើយឥលូវនេះគោលដៅទី៣របស់ Spurs គឺលោកគ្រូបង្វឹក Gattuso។

លោកគ្រូបង្វឹក Gennaro Gattuso
លោកគ្រូបង្វឹក Gennaro Gattuso

លោកគ្រូបង្វឹក Gattuso បានប្រកាសចុះចេញពីតំណែងក្រោយទទួលដឹកនាំក្លិប Fiorentina បានតែ២៣ថ្ងៃដោយសារតែបញ្ហាផែនការទិញយកកីឡាករទើប Spurs ឆក់ឱកាសនេះចរចាជាមួយលោកគ្រូប៉ុន្តែយោងតាម The Athletic គឺការចរចានេះក៏បរាជ័យដែរ។

លោកគ្រូបង្វឹក Gennaro Gattuso
លោកគ្រូបង្វឹក Gennaro Gattuso

ពេលដឹងថា Spurs បម្រុងនឹងតែងតាំង Gattuso ស្រាប់តែអ្នកគាំទ្រជាច្រើនបានបើកយុទ្ធនាការ "No To Gennaro Gattuso " នៅលើបណ្ដាញសង្គម Twitter ដោយសារទស្សនៈរើសអើងការរៀបការរវាងភេទដូចគ្នា។

កីឡាករ Spurs
កីឡាករ Spurs

យ៉ាងណាមិញ លោក Daniel Levy នៅតែបន្តស្វែងរកគ្រូបង្វឹកថ្មីមកឲ្យ Spurs និងបានស្នើសុំឲ្យអ្នកគាំទ្រមានភាពអត់ធ្មត់៕

លោក Daniel Levy
លោក Daniel Levy

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T