ទេព​ រិនដារ៉ូ ទម្លាយមូលហេតុរឿងមិនយកគូស្រករ (មានវីដេអូ)

//s9.kh1.co/5f/5feb8f791e28b2c33a7b20e32307cc40d9d363bd.png
តារា & កម្សាន្ដ

 ១៩-មិថុនា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

តារាសម្តែងកំលោះជើងចាស់ សម្រស់មិនប្រែ ទេព​ រិនដារ៉ូ ទម្លាយមូលហេតុរឿងមិនយកគូស្រករថាមកពីនៅម្នាក់ឯងយូរទៅគិតថាវាគ្រប់គ្រាន់

តារាកម្សាន្ត: តារាសម្តែងជើងចាស់ ទសវត្សឆ្នាំ៨០ និង៩០ ដ៏មានប្រជាប្រិយភាពនិងរហូតមកទល់នឹងពេលបច្ចុប្បន្ន លោក ទេព រិនដារ៉ូ ឬដែលមហាជន និងប្រជាពលរដ្ឋខ្មែរបានស្គាល់ថា លោកជាតារាសម្តែងប្រុសមួយរូបដ៏មានសមត្ថភាព និងទេពកោសល្យនៅក្នុងវិស័យភាពយន្ត និងកុនខ្មែរនោះ បានធ្វើឲ្យមហាជន ជាពិសេសអ្នកនិយមគាំទ្រលោកពាសផ្ទៃប្រទេសមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលលោកបានទម្លាយមូលហេតុពិតនៅពីក្រោយភាពនៅលីវរបស់លោក រហូតមកទល់នឹងពេលបច្ចុប្បន្ន ដោយមិនគិតពីរឿងគូស្រករ ហើយថែមទាំងបានប្រាប់ពីមូលហេតុស្រាយចម្ងល់ដល់មហាជន ជុំវិញរឿងនេះយ៉ាងដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មូលហេតុដែលខ្ញុំមិនរៀបការ គឺមកពីនៅម្នាក់ឯងយូរទៅគិតថាវាគ្រប់គ្រាន់ ដូច្នេះខ្ញុំខ្ជិល មិនចង់ ហើយថាបើសិនជាយកប្រពន្ធ គឺយកតែម្តងលែងរៀបការហើយ 

  លោក ទេព រិនដារ៉ូ

សូមរំលឹកផងដែលថា លោក ទេពរិនដារ៉ូ គឺជាតារាសម្តែងជើងចាស់ខ្មែរ អ្នកខេត្តបាត់ដំបង ដោយលោកបានឈានជើងចូលរួមប្រឡូកនៅក្នុងវិស័យភាពយន្តជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៨៩ និងរហូតមកទល់នឹងពេលបច្ចុប្បន្នមានរយ:ពេលជាង៤០ឆ្នាំប្លាយមកហើយ ព្រមទាំងត្រូវបានមហាជនស្គាល់ថាលោកជាដៃគូសម្តែងដ៏បុិនប្រសប់មួយរូបជាមួយនឹងតារាជើងចាស់ជំនាន់ស្រករគ្នា លោកស្រី អម្ពរទេវីផងដែរ៕

ចង់ជ្រាបឲ្យកាន់តែច្បាស់ជាងនេះ ទៅទៀតនោះ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

  លោក ទេព រិនដារ៉ូ
  លោក ទេព រិនដារ៉ូ
  លោក ទេព រិនដារ៉ូ
  លោក ទេព រិនដារ៉ូ
  លោក ទេព រិនដារ៉ូ
  លោក ទេព រិនដារ៉ូ
ទេព រិនដារ៉ូ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T