TXT បង្ហើបថា នៅថ្ងៃអនាគត ចង់សហការជាមួយតារាបរទេសល្បីៗទាំងនេះ!

//s9.kh1.co/79/79d3ce573b79f253006ada54acba12021060a94e.jpg
យុវវ័យ

 ២០-មិថុនា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

នៅក្នុងបទសម្ភាសន៍ជាមួយ BuzzFeed Celeb ក្រុម TXT បង្ហើបថា នៅថ្ងៃអនាគតពួកគេចង់សហការធ្វើការងារជាមួយនឹងសិល្បករបរទេសប្រុសស្រីល្បីៗទាំងនេះ!

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ TXT បង្ហាញខ្លួននៅក្នុងបទសម្ភាសន៍ជាមួយ BuzzFeed Celeb ដោយដោយបង្កើតឲ្យបរិយាកាសរីករាយ ទាំងហ្វេនៗ ទាំង Idols ជាមួយនឹងការលេង Game ឆ្លើយសំណួរ «30 Questions in 3 Minutes!» របស់កម្មវិធី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
TXT
TXT

ជាមួយគ្នានេះដែរ ខាងកម្មវិធីបានចោទសួរទៅកាន់ TXT ពីសិល្បករដែលពួកគេចង់សហការជាមួយនៅពេលអនាគត។

ចំពោះសំណួរ នេះ Soobin បានឆ្លើយដោយស្នាមញញឹមថា លោកចង់សហការជាមួយ Bebe Rexha ចំណែក Huening Kai បានឆ្លើយថាចង់ធ្វើការជាមួយតារាចម្រៀងជនជាតិ Danish លោក Christopher ខណៈពេលដែល Beomgyu, Yeonjun និង Taehyun បានព្រមព្រៀងគ្នាជ្រើសរើសយក Justin Bieber ជាអ្នកដែលពួកគេចង់សហការជាមួយ។

TXT ក្នុងបទសម្ភាសន៍
TXT ក្នុងបទសម្ភាសន៍

ដោយឡែក ការជ្រើសរើសបន្ថែមទៀតគឺ Beomgyu ជ្រើសយក Post Malone ហើយ Yeonjun ជ្រើសរើសយក Ariana Grande និងចុងក្រោយគេ Taehyun ជ្រើសរើសយក The Weeknd និង The Kid LAROI

TXT 
TXT 

ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖

TXT ក្នុងបទសម្ភាសន៍

ប្រភព ៖ Koreaboo

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T