ដុតអង់គ្លេសចាស់ដៃ! Ozil បង្ហោះសារសើចចំអកតោកំណាចអង់គ្លេសក្រោយលេងស្មើស្កុដឡែន៍យប់មិញ

//s9.kh1.co/1d/1dc1ddb07685ac7c64349d14bb6ce307e2cece7c.jpg
កីទ្បា

 ១៩-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Ozil សើចចំអកអង់គ្លេសដោយបង្ហោះសារឌឺដងក្នុង Twitter

តួកគី៖ ខ្សែបម្រើ Mesut Ozil ដែលបច្ចុប្បន្នលេងនៅក្លិប Fenerbahce និងជាអតីតកីឡាករនៅ Arsenal បានបង្ហោះសារដៀមដាមសើចចំអកក្រុមជម្រើសជាតិអង់គ្លេស បន្ទាប់ពីក្រុមមួយនេះលេងបានត្រឹមស្មើ០ ទល់នឹង ០ ជាមួយ ស្កុដឡែន៍នៅព្រឹត្តិការណ៍បាល់ទាត់ Euro 2020 វគ្គចែកពូល ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង អង់គ្លេស និង ស្កុដឡែន៍
ការប្រកួតរវាង អង់គ្លេស និង ស្កុដឡែន៍
ការប្រកួតរវាង អង់គ្លេស និង ស្កុដឡែន៍
ការប្រកួតរវាង អង់គ្លេស និង ស្កុដឡែន៍


កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះបានបង្ហោះសារនិយាយពីតួអង្គឈ្មោះ William Wallace ដែលសម្ដែងដោយលោក Mel Gibson ក្នុងរឿងមានចំណងជើងថា Braveheart ដែលរឿងនេះនិយាយពីចលនាទាមទារអំណាចនិងបះបោររបស់ប្រជាជន ស្កុដឡែន៍ ទៅលើព្រះអង្គម្ចាស់ Edward ទី១ ដែលជាស្តេចរបស់អង់គ្លេស។

តួអង្គ William Wallace
តួអង្គ William Wallace
តួអង្គ William Wallace
តួអង្គ William Wallace

Ozil បាននិយាយក្នុងបណ្ដាញសង្គម Twitter ថា៖

ព្រលឹងរបស់ William Wallace នៅពេញកីឡដ្ឋាន Wembley(របស់អង់គ្លេស)នៅយប់នេះ...

ខ្សែបម្រើ Mesut Ozil
ខ្សែបម្រើ Mesut Ozil
ខ្សែបម្រើ Mesut Ozil

គួរបញ្ជាក់ផងដែរថា ការប្រកួតបន្ទាប់គឺ ស្កុដឡែន៍ ត្រូវជួបជាមួយក្រុមជម្រើសជាតិ ក្រូអាត នៅថ្ងៃទី២៣ ខែមិថុនា វេលាម៉ោង២ទាបភ្លឺ៕

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T