ប្រភេទ មនុស្សស្រីទាំងនេះ មនុស្សប្រុស គ្រាន់តែស្រលាញ់ តែមិនគិតចង់​ យកមកធ្វើជា គូអនាគតទេ

//s9.kh1.co/3c/3cdf516c17442bd2745339e32225ecd464e5588a.jpg
នារី

 ១៩-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មនុស្សស្រីដែល ស្ថិតនៅក្នុងប្រភេទទាំងនេះ បើទោះបីជាមាន សម្រស់ស្រស់ស្អាតខ្លាំង ប៉ុណ្ណាក៏ដោយ ក៏អាចបានត្រឹមតែ ធ្វើឱ្យមនុស្សប្រុសលង់ចិត្តស្រលាញ់តែប៉ុណ្ណោះ តែមិនអាចធ្វើឱ្យ មនុស្សប្រុសរើសយកមក ធ្វើជាគូអនាគតឡើយ។

យល់ដឹង៖ មនុស្សប្រុសអាចនឹងលង់ស្រលាញ់ មនុស្សស្រីម្នាក់ ដោយសារតែមាន សម្រស់ស្រស់ស្អាត នៅពីខាងក្រៅ ប៉ុន្តែប្រសិនបើឱ្យ មនុស្សប្រុសជ្រើសរើស មនុស្សស្រីណាម្នាក់ មកធ្វើជាគូអនាគតរបស់ពួកគេនោះ គឺពួកគេនឹងមិនមើលពីភាពស្រស់ស្អាត នៅពីខាងក្រៅរបស់មនុស្សស្រីនោះទេ តែគេនឹងមើលពីភាពស្រស់ស្អាត ដែលមាននៅពីខាងក្នុងរបស់មនុស្សស្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាជាការពិត ដែលមនុស្សប្រុស អាចនឹងលង់ចិត្តស្រលាញ់ មនុស្សស្រីណាម្នាក់ ដែលមានភាពស្រស់ស្អាត ប៉ុន្តែសម្រាប់ប្រភេទមនុស្សស្រីមួយចំនួន គឺពួកគេគ្រាន់តែស្រលាញ់តែប៉ុណ្ណោះ តែពួកគេមិនមានបំណង ចង់យកធ្វើជាគូអនាគតឡើយ។

ប្រភេទមនុស្សស្រីទាំងនេះ ដែលមនុស្សប្រុសគ្រាន់តែស្រលាញ់ តែមិនចង់យកមកធ្វើជាគូអនាគតទេ៖

១. និយាយច្រើន ហើយធ្វើដូចជាខ្លួនឯងពូកែគ្រប់រឿង

រូបតំណាង
រូបតំណាង

បើទោះបីជាមានសម្រស់ស្រស់ស្អាត ក៏ពិតមែន ប៉ុន្តែនៅពេលដែលមនុស្សស្រី ក្លាយទៅជាមនុស្ស ដែលនិយាយច្រើន និងធ្វើខ្លួនពូកែគ្រប់យ៉ាងនោះ វាគឺជាអ្វីដែលធ្វើឱ្យមនុស្សប្រុស មិនចង់បានមនុស្សស្រីប្រភេទនេះ យកមកធ្វើជាគូអនាគតឡើយ ព្រោះមនុស្សប្រុសគ្រប់រូប គឺមិនចូលចិត្ត មនុស្សស្រីណាដែលពូកែរអ៊ូ និយាយច្រើន និងធ្វើខ្លួនពូកែលើសពួកគេឡើយ ហេតុនេះហើយ គេអាចនឹងលង់ស្រលាញ់ មនុស្សស្រីប្រភេទនេះ តែមិនមែនបានន័យថាពួកគេ ចង់បានយកមកធ្វើជា គូអនាគតឡើយ។

២. ខ្ជិលច្រអូស ​និងលេងច្រើន

រូបតំណាង
រូបតំណាង

មនុស្សប្រុសជាច្រើន អាចនឹងត្រូវបាន មនុស្សស្រីទាក់ទាញ ឱ្យលង់ស្រលាញ់ ដោយសារតែមាន សម្រស់ស្រស់ស្អាតនៅពីខាងក្រៅ ប៉ុន្តែប្រសិនបើមនុស្សស្រី ដែលមានសម្រស់ស្រស់ស្អាត គឺជាមនុស្សស្រីដែលខ្ជិលច្រអូស និងលេងច្រើន ដូចជាកូនក្មេងនោះ ច្បាស់ណាស់ ថាគ្មានមនុស្សប្រុសម្នាក់ណា ចង់បានប្រពន្ធ ដែលខ្ជិលច្រអូស និងលេងច្រើនឡើយ ព្រោះភាគច្រើននៃមនុស្សប្រុស គឺសុទ្ធសឹងតែចង់បានមនុស្សស្រី ដែលមានចរិត សុភាពរាបសារ មកធ្វើជា គូអនាគត។

៣. គ្មានហេតុផល និងចាំតែបន្ទោស

រូបតំណាង
រូបតំណាង

មនុស្សស្រី ទោះបីជាមាន សម្រស់ស្រស់ស្អាត ខ្លាំងប៉ុណ្ណាក៏ដោយ ក៏អាចធ្វើឱ្យមនុស្សប្រុស មិនចង់បានយកមកធ្វើជាគូអនាគតឡើយ ប្រសិនបើមនុស្សស្រីម្នាក់នោះ គឺជាមនុស្សដែលគ្មានហេតុផល និងចាំតែបន្ទោស ដល់ពួកគេនៅពេលដែលមានបញ្ហា។ វាក៏ជាហេតុផលមួយ ដែលមនុស្សស្រីប្រភេទនេះ អាចនឹងធ្វើឱ្យមនុស្សប្រុស លង់ចិត្តស្រលាញ់បាន ប៉ុន្តែពួកគេមិនមែន ជាប្រភេទមនុស្សស្រី ដែលមនុស្សប្រុស ចង់បានយកមក ធ្វើជាគូអនាគតឡើយ ដោយសារតែមនុស្សប្រុសគិតថា មនុស្សស្រីដែលគ្មានហេតុផល និងចាំតែបន្ទោស គឺនឹងធ្វើឱ្យជីវិតរបស់ពួកគេ គ្មានភាពរីកចម្រើនឡើយ ក្រោយពេលដែលរៀបការហើយ៕

ប្រភពphunutoday

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T