អីយ៉ាស់! Garcia ចង់ឲ្យអតីតមិត្តរួមក្រុមនៅ Man City រូបនេះផ្ទេរមក Barcelona ដែរ

//s9.kh1.co/48/482bd0f46ff747512e3df20de2e8cf85813b27a6.jpg
កីទ្បា

 ១៩-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Garcia ចង់ឲ្យ Laporte មក Barcelona ដែរ

អេស្ប៉ាញ៖ ខ្សែការពារ Eric Garcia កំពុងជាប់បំពេញភារកិច្ចនៅក្រុមជម្រើសជាតិអេស្ប៉ាញសម្រាប់ព្រឹត្តិការណ៍ Euro 2020 ជាមួយ អតីតមិត្តរួមក្រុមនៅ Manchester City គឺ Aymeric Laporte ដែលជាខ្សែការពារឆ្នើមមួយរូប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Eric Garcia
ខ្សែការពារ Eric Garcia
ខ្សែការពារ Aymeric Laporte
ខ្សែការពារ Aymeric Laporte

Garcia បានបង្ហើបឲ្យដឹងថាគេមិនបាននិយាយពី Laporte ទាក់ទងនឹងពាក្យចចាមអារ៉ាមថាកីឡាករវ័យ២៧ឆ្នាំរូបនេះនឹងផ្ទេរមក Barcelona ដែរ ប៉ុន្តែ Garcia បានកោតសរសើរថា Laporte ជាកីឡាករឆ្នើមមួយរូបនិងចង់ឲ្យគេមកលេងនៅ Camp Nou ដែរ។

ខ្សែការពារ Aymeric Laporte 
ខ្សែការពារ Aymeric Laporte 

Eric Garcia បានថ្លែងប្រាប់ Sport ថា៖

ខ្ញុំមិនដឹងពីរឿងការផ្ទេររបស់ Laporte មក Barcelona ទេ ពួកយើងមិនបាននិយាយពីវាផង ឥលូវនេះពួកយើងកំពុងប្រមូលសមាធិលេងនៅ Euro ប៉ុន្តែបើសិនគេចង់មក Barcelona មែននោះ វាពិតជាល្អណាស់ ព្រោះគេជាកីឡាករដ៏ល្អម្នាក់។

ខ្សែការពារ Erica Garcia 
ខ្សែការពារ Erica Garcia
ខ្សែការពារ Erica Garcia

គួរបញ្ជាក់ផងដែរថា ខ្សែការពារ Eric Garcia បានផ្ទេរពី Manchester City មក Barcelona ជាផ្លូវការបន្ទាប់ពីដាច់កុងត្រានៅទឹកដី Etihad ខណៈដែលកីឡាករ Man City ម្នាក់ទៀតគឺ ខ្សែប្រយុទ្ធ Sergio Aguero ក៏ផ្ទេរមកលេងនៅ Camp Nou ដែរ។

ខ្សែប្រយុទ្ធ Sergio Aguero
ខ្សែប្រយុទ្ធ Sergio Aguero

ក្រៅពីនោះ ព័ត៌មានចចាមអារ៉ាមជាច្រើនបានផ្ទុះឡើងថា Barcelona កំពុងចង់បានខ្សែបម្រើ Bernado Silva ផងដែរ៕

ខ្សែបម្រើ Bernado Silva
ខ្សែបម្រើ Bernado Silva

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T