ប្រឹងថែមទៀត! Mourinho សរសើរគ្រាប់ពេជ្ររបស់ស្កុដឡែន៍រូបនេះមិនដាច់ពីមាត់ក្រោយប្រកួតស្មើអង់គ្លេសយប់មិញ

//s9.kh1.co/37/37ec03de07ca77c888aff7c0b271d2a5b56c7570.jpg
កីទ្បា

 ១៩-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Mourinho សរសើរ Gilmour ដែលជាតារាឆ្នើមប្រចាំការប្រកួត

អង់គ្លេស៖ ការប្រកួតរវាង ក្រុមជម្រើសជាតិអង់គ្លេស និងស្កុដ៍ឡែន៍ ក្នុងព្រឹត្តិការណ៍ Euro 2020 បញ្ចប់ដោយលទ្ធផល ០ ទល់នឹង ០ ធ្វើឲ្យអ្នកគាំទ្ររបស់ក្រុមស្កុដឡែន៍ សាទរជាខ្លាំងដោយសារអាចទប់ទល់នឹងក្រុមតោកំណាចរបស់អង់គ្លេសបាននិងថែមទាំងបានលើកសរសើរ ខ្សែបម្រើ Billy Gilmour ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Billy Gilmour
ខ្សែបម្រើ Billy Gilmour

Gilmour បានទទួលងារជាតារាឆ្នើមប្រចាំការប្រកួតឬ Man Of The Match  ខណៈដែលក្រុមរបស់លោកគ្រូ Steve Clarke នេះអាចមានសិទ្ធិឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៅ Euro ឆ្នាំ2020 នេះហើយ។

ខ្សែបម្រើ Billy Gilmour
ខ្សែបម្រើ Billy Gilmour
ខ្សែបម្រើ Billy Gilmour
ខ្សែបម្រើ Billy Gilmour

លោកគ្រូបង្វឹក Jose Mourinho ក៏មិនខុសពីអ្នករាល់គ្នាគឺពិតជាស្ញើចសរសើរនឹងទម្រង់លេងរបស់ ខ្សែបម្រើវ័យ២០ឆ្នាំនេះណាស់ ដោយនិយាយថាគេមើលទៅវិវត្តន៍ខ្លួនបានល្អជាងមុនឆ្ងាយណាស់។

ខ្សែបម្រើ Billy Gilmour
ខ្សែបម្រើ Billy Gilmour
ខ្សែបម្រើ Billy Gilmour
ខ្សែបម្រើ Billy Gilmour

លោកគ្រូ Mourinho បានថ្លែងប្រាប់ talkSPORT ថា៖

ក្មេងឈ្មោះ Gilmour នោះគឺពិតជាខុសប្លែកពីគេមែន គឺគេតែងតែចង់ឲ្យការប្រកួតនេះរឹតតែស្វិតស្វាញនិងដាក់សំពាធគូប្រកួតដែរ។ McGinn អាចឡើងមកលេងនៅតំបន់ខាងលើបានហើយខ្សែប្រយុទ្ធពីររូបទៀតនោះក៏ប្រឹងប្រែងលេងណាស់ដែរ។ ការប្រកួតនេះគឺជាឧទាហរណ៍មួយបញ្ជាក់ពីសតិអារម្មណ៍របស់ពួកគេ។ Steve Clarke បានរៀបចំក្រុមនេះប្រកបដោយយុទ្ធសាស្ត្រដ៏ល្អ ប៉ុន្តែអ្វីដែលសំខាន់គឺក្រុមនេះមានស្មារតីខ្លាំងមែនទែន។ ពួកគេរួមគ្នាជាក្រុមមួយនិងត្រៀមខ្លួនរួចរាល់ក្នុងការចូលក្នុងសមរភូមិប្រកួត។ ពួកគេបានត្រឡប់ទៅផ្ទះព្រមជាមួយលទ្ធផលបែបប្រវត្តិសាស្ត្រ ប៉ុន្តែនៅតែអាចឆ្លងដល់វគ្គ១៦ក្រុម។ ពិតជាកោតសរសើរ ស្កុដឡែន៍ណាស់។

លោកគ្រូបង្វឹក Jose Mourinho 
លោកគ្រូបង្វឹក Jose Mourinho
លោកគ្រូបង្វឹក Jose Mourinho

គួរបញ្ជាក់ផងដែរថា ការប្រកួតបន្ទាប់គឺ ស្កុដឡែន៍ ត្រូវជួបជាមួយ ក្រូអាត ក្នុងពូល D នៅថ្ងៃទី២៣ខែមិថុនា វេលាម៉ោង២ទាបភ្លឺ៕

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T