ក្តៅៗ កម្ពុជា​ រកឃើញវីរុសកូវីដ-១៩​ ប្រភេទបម្លែងថ្មី(Delta) ចំនួន​៧នាក់​ លើអ្នកដំណើរចូលមកកម្ពុជាតាមច្រកព្រំដែនកម្ពុជា-ថៃ

//s9.kh1.co/86/86eec0e879807230970256b35e31c0ded4a5d77d.png
សង្គម

 ១៩-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

កម្ពុជា​ រកឃេីញវីរុសកូវីដ-១៩​ ប្រភេទបម្លែងថ្មី​ ចំនួន​៧នាក់​ លេីអ្នកដំណេីរចូលមកកម្ពុជាតាមច្រកព្រំដែនកម្ពុជា-ថៃ ដែលជាប្រភេទ B.1.617-2 (Delta)

ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងយោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជន ទាំងអស់ឱ្យបានជ្រាបថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ប្រទេសកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ ដែលបម្លែងថ្មីប្រភេទ B.1.617-2 (Delta) ចំនួន ០៧នាក់ ដែលជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនកម្ពុជា-ថៃ ដែលមានដូចតទៅ ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ខេត្តបន្ទាយមានជ័យ (ចំនួន ០១នាក់)

២. ខេត្តឧត្តរមានជ័យ ( ចំនួន០២នាក់)

៣. ខេត្តសៀមរាប (ចំនួន ០២នាក់)

៤.ខេត្តកំពង់ចាម ( ចំនួន០១នាក់)

៥. ខេត្តកំពត ( ចំនួន០១នាក់)

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋានខេត្ត មេត្តាបង្កើនការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនទៅតាមវិធានការសុខាភិបាល៣កុំ និង៣ការពារ ដើម្បីចូលរួមជាផ្នែកមួយក្នុងការកាត់ផ្តាច់ខ្សែចម្លងកូវីដ១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីការពារសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសង្គមជាតិទាំងមូលផងដែរ៕

ចង់ជ្រាបឲ្យកាន់តែច្បាស់បន្ថែមជាងនេះទៅទៀតនោះ សូមអានសេចក្តីជូនដំណឹងលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម៖

សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ 
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ 
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ 
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ 
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T