តើកាលពីជាតិមុន មនុស្សក្នុងតារានិករទាំងនេះ មានមុខរបរអ្វី​?

//s9.kh1.co/5e/5e23d6469089c8f73006d545146c5a0854d48835.jpeg
យុវវ័យ

 ១៨-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មកដឹងថាអ្នកគឺជាអ្វី កាលពីជាតិមុនទាំងអស់គ្នា តាមរយៈការទស្សន៍ទាយលើបុគ្គលិកលក្ខណៈរបស់អ្នក!

យល់ដឹង៖ តើអ្នកធ្លាប់ដែលឆ្ងល់ទេថា អ្នកអាចជាមនុស្សបែបណា និងធ្វើអ្វី នៅក្នុងជីវិតអតីតកាល? នេះគ្រាន់តែជាការទស្សន៍ទាយ ទៅតាមបុគ្គលិកលក្ខណៈរបស់អ្នក ដែលតំណាងឲ្យតារានិករនីមួយៗតែប៉ុណ្នោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈតម្រាតារានិកររបស់អ្នកនីមួយៗ អាចកំណត់បានថា អ្នកជានរណា នៅក្នុងអតីតកាល តោះមកអានជាមួយគ្នា ខាងក្រោមនេះ ៖

♈️ Aries: ជាអ្នកដឹកនាំម្នាក់

ក្នុងជីវិតកាលពីអតីតកាល អ្នកគឺជាអ្នកដឹកនាំដ៏លេចធ្លោ និងល្បីល្បាញម្នាក់ នៅជំនាន់នោះ ហើយអ្នកបានជួយអ្នកដទៃតាមរយៈអ្វីៗគ្រប់យ៉ាង ដែលបានកើតឡើង។ ទោះបីជាបច្ចុប្បន្ន មិនសូវមានអ្នកមករក ដើម្បីឲ្យអ្នកជួយ ប៉ុន្តែកាលពីអតីតកាល អ្នកគឺជាមនុស្សម្នាក់ ដែលសំខាន់សម្រាប់ប្រជាជនបំផុត។

♉️ Taurus: គ្រូបង្រៀន

អ្នកធ្លាប់ជាគ្រូបង្រៀនដ៏វ័យក្មេង ឆ្លាតវៃ និងមានកេរ្តិ៍ឈ្មោះម្នាក់កាលពីជាតិមុន ហើយអ្នកក៏បានកើតក្នុងគ្រួសារអ្នកមានទ្រព្យសម្បត្តិមួយ ដែលតែងតែជួយអ្នកដទៃជានិច្ច។ 

មិនត្រឹមតែផ្ដល់ចំនេះដឹង ថែមទាំងមានចិត្តសប្បុរសទៀតផង ដូច្នេះហើយបានជាជាតិនេះ អ្នកគឺជាមនុស្សម្នាក់ដែលតែងតែជួយ និងនៅក្បែរអ្នកដែលត្រូវការជានិច្ច។

រូបតំនាង
រូបតំនាង

♊️ Gemini: អ្នកព្យាបាល

អ្នកតែងតែជាមនុស្សដែល ចូលចិត្តចេញទៅខាងក្រៅ ដើម្បីធ្វើឱ្យប្រាកដថា មនុស្សនៅជុំវិញខ្លួនអ្នក មានសុវត្ថិភាព ព្រោះអ្នកគឺជាអ្នកព្យាបាលដ៏ពូកែម្នាក់ កាលពីជាតិមុន។

ជាតិនេះ គឺជាឱកាសរបស់អ្នក ដើម្បីសម្រាក និងស្វែងរកការរីកចម្រើនបន្ថែមទៀត។ ក្នុងនាមជាអ្នកព្យាបាល​ កាលពីអតីតកាល អ្នកនៅតែរក្សាអារម្មណ៍ដែលនៅសេសសល់ តាំងពីពេលនោះ មកដល់ជាតិនេះ ដែលបណ្តាលឱ្យអ្នកមានបុគ្គលិកលក្ខណៈ បារម្ភពីអ្នកដទៃ និងជួយគេជាញឹកញាប់។

♋️ Cancer: អ្នកលេងសៀក

នៅក្នុងជីវិតអតីតកាលពីជាតិមុន​ អ្នកគឺជាអ្នកលេងសៀក​​ និងចេះវេទមន្ត។ អ្នកតែងតែធ្វើឲ្យមនុស្សគ្រប់គ្នាសើច និងព្យាយាមអស់ពីសមត្ថភាព ដើម្បីផ្ដល់ភាពសប្បាយរីករាយដល់ទស្សនិកជន។

ខណៈពេលបច្ចុប្បន្ននេះ ក៏ដូចគ្នា ដែលអ្នកនៅតែប្រកាន់ខ្ជាប់គំនិតនេះ ហើយតែងតែជ្រើសរើស ធ្វើឲ្យមានភាពសប្បាយរីករាយដល់មនុស្សជុំវិញខ្លួន ដើម្បីបង្ហាញពីភាពអស្ចារ្យរបស់អ្នក។

♌️ Leo: អ្នកប្រាជ្ញ

កាលពីជាតិមុន អ្នកគឺជាអ្នកប្រាជ្ញដ៏អស្ចារ្យម្នាក់ ដែលគ្រប់គ្នាពិចារណាថា អ្នកគឺជាបុគ្គលបញ្ញាខ្លាំង នៅក្នុងសម័យនោះ។ អ្នកគឺជាមនុស្សដែលមានប្រាជ្ញាឆ្លាតខ្លាំង កាលពីអតតីតកាល ហើយក៏នៅតែបន្ត ដល់ជាតិនេះ នូវសេចក្ដីក្លាហាន ការដឹកនាំ និងភាពឆ្លាតវ័យផងដែរ។ ភាពលេចធ្លោរបស់អ្នក គឺនៅតែមានជានិច្ច។

♍️ Virgo: អ្នកស្រាវជ្រាវ

នៅក្នុងជីវិតរបស់អ្នក កាលពីជាតិមុន អ្នកគឺជាអ្នកស្រាវជ្រាវដែលខិតខំធ្វើការខ្លាំងណាស់។ ខណៈពេលដែលនៅក្នុងជីវិតបច្ចុប្បន្ននេះ អ្នកកំពុងវិលត្រលប់ ទៅជាមនុស្សម្នាក់ដែលខុសគ្នាឆ្ងាយពីជាតិមុនមែនពិត ប៉ុន្តែអ្នកនៅតែឆ្លាតដដែល។

អ្នកដឹងរឿងរ៉ាវជាច្រើន ដែលគ្មាននរណាម្នាក់អាចយល់បាននៅសម័យនោះ គឺវាពិតជាអស្ចារ្យខ្លាំងណាស់។

♎️ Libra: អ្នកចម្បាំង

កាលពីជាតិមុន អ្នកគឺជាអ្នកចម្បាំង ដ៏ខ្លាំងក្លាម្នាក់។ អ្នកបានចេញទៅក្រៅដើម្បី ការពារជីវិតអ្នករាល់គ្នា ដែលអ្នកគិតថា អ្នកចង់ឲ្យរស់នៅ។

មនុស្សនៅជុំវិញខ្លួន ពិតជាខ្លាចអ្នកណាស់ ប៉ុន្តែមនុស្សគ្រប់គ្នាដែលស្គាល់អ្នកយ៉ាងជិតស្និទ្ធ គិតថាអ្នក ជាមនុស្សម្នាក់ដែលមានអំណាចបំផុត នៅសម័យនោះ។

ប្រៀបដូចជានៅក្នុងជាតិនេះ ដែលថាអ្នក គឺមិត្តដ៏ល្អ តែងនៅជាមួយមិត្តភក្ដិជានិច្ច រាល់ពេលមានបញ្ហា។ 

រូបតំនាង
រូបតំនាង

♏️ Scorpio: អ្នកសិល្បៈ

ខណៈពេលដែលអ្នក មិនមែនជាសិល្បករនៅពេលឥឡូវនេះ ប៉ុន្តែនៅជាតិមុន អ្នកបានអនុញ្ញាតឱ្យក្ដីស្រមៃមួយនេះគ្រប់គ្រងអ្នក និងឈានចូលក្នុងជីវិតអ្នកបាន ព្រោះអ្នកជាមនុស្សម្នាក់ ដែលស្រលាញ់សិល្បៈណាស់។

អ្នកជាមនុស្សដែលនឹងចេញ ពុះពារ បោះជំហានទៅមុខ ប្រកបដោយការច្នៃប្រឌិតបំផុត ទៅក្នុងអ្វីដែលអ្នកបានធ្វើ​​ និងអ្វីដែលអ្នកស្រលាញ់។ ប្រហែលជាអ្នកគួរតែពិចារណា នៅក្នុងជាតិនេះម្ដងទៀត។

♐️ Sagittarius: អ្នកវិទ្យាសាស្រ្ត

នៅក្នុងជីវិតរបស់អ្នក កាលពីជាតិមុន អ្នកគឺជាអ្នកវិទ្យាសាស្រ្ត ដ៏អស្ចារ្យ និងខ្លាំងពូកែម្នាក់។ មនុស្សគ្រប់គ្នាតែងតែកោតសរសើរ នូវភាពដ៏ឆ្លាតវ័យរបស់អ្នក។​ អ្នកស្រាវជ្រាវយ៉ាងខ្លាំង ជាមួយនឹងវិទ្យាសាស្រ្ត ពីព្រោះអ្នកគឺជាមនុស្សដែលរៀនពូកែ​ ហើយអ្នកណាក៏ចូលចិត្ត នូវការរុករករបស់អ្នកដែរ។

♑️ Capricorn: អ្នកការពារបរិស្ថាន

នៅក្នុងជីវិតរបស់អ្នក កាលពីជាតិមុន អ្នកបានចូលរួមយ៉ាងខ្លាំង ក្នុងការថែរក្សាពិភពលោក ឱ្យមានសុវត្ថិភាព។

អ្នកបានចំណាយពេលជាច្រើន ផ្ដោតសំខាន់លើធម្មជាតិ ហើយចំណាយពេលច្រើន ដើម្បីថែរក្សាសត្វ។ ខណៈពេលដែលអ្នក ប្រហែលជាមិនមានពេលវេលាច្រើន សម្រាប់វាទេ ក្នុងពេលឥឡូវនេះ តែអ្នកនៅតែមានទំនោរ ស្រលាញ់បរិស្ថាន និងស្រលាញ់សត្វខ្លាំង។

♒️ Aquarius: អ្នកចម្រៀង

នៅក្នុងជីវិតអតីតកាលពីជាតិមុន អ្នកគឺជាអ្នកចម្រៀងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញម្នាក់ នៅក្នុងសម័យនោះ។ ​មិនត្រឹមតែមានសម្លេងពីរោះទេ ថែមទាំងមានរូបសម្រស់ស្រស់ស្អាតទៀតផង។ អ្នកទទួលបានការស្រលាញ់ និងគាំទ្រជាច្រើន ពីមនុស្សម្នា មិនខុសអីពីជាតិនេះទេ​ ដែលតែងមានមនុស្សចាំគាំទ្រអ្នកជានិច្ច។

♓️ Pisces: អ្នកចិញ្ចឹមសត្វ

នៅក្នុងជីវិតអតីតកាលពីជាតិមុន អ្នកគឺជាចិញ្ចឹមសត្វម្នាក់ដែលមានកន្លែងផ្ទាល់ និងមានចិត្តសប្បុសរ តែងតែជួយ និងប្រមូលសត្វអនាថា ដែលគ្មានជម្រក ឲ្យមានកន្លែងស្នាក់នៅត្រឹមត្រូវ។ អ្នកជាមនុស្សដែលមានចិត្តសប្បុរស តាំងពីជាតិមុន ដូច្នេះទើបជាតិនេះ អ្នកគឺជាមនុស្សដែលចិត្តល្អ ហើយមានមនុស្សស្រលាញ់ជាច្រើន។

ប្រភព: medium.com

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T