ខួបកំណើតឆ្នាំនេះខ្លាំងជាងឆ្នាំមុន! មនុស្សមួយក្រុម ជប់លៀងថ្ងៃកំណើតលើពោង ស្រាប់តែខ្យល់បក់ទៅយ៉ាងឆ្ងាយពីច្រាំង (មានវីដេអូ)

//s9.kh1.co/55/5592ec9435636d8127a9cd262f96c1aa90783ecc.jpg
សង្គម

 ១៨-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ថ្មីៗនេះ ស្ត្រីម្នាក់បានប្រារព្ធធ្វើពិធីជប់លៀងថ្ងៃកំណើតលើកទី៣០របស់ខ្លួន នៅលើពោងបណ្ដែតទឹក ដែលបណ្ដាលឲ្យខ្យល់បក់ទៅយ៉ាងឆ្ងាយពីច្រាំងសមុទ្រ។

អាមេរិក៖ ថ្មីៗនេះ ស្ត្រីម្នាក់មានឈ្មោះថា Hollie Spence បានប្រារព្ធធ្វើពិធីជប់លៀងថ្ងៃកំណើតលើកទី៣០របស់ខ្លួន នៅលើពោងបណ្ដែតទឹក ជាមួយនឹងមិត្តភក្ដិម្នាក់ ប្អូនប្រុសម្នាក់ និងសុនខ២ក្បាលផងដែរ ដែលបណ្ដាលឲ្យខ្យល់បក់ទៅយ៉ាងឆ្ងាយពីច្រាំងសមុទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា គម្រោងរបស់ពួកគេមួយក្រុមនេះ គឺចង់បណ្ដែតពោងតាមទឹកនៅតំបន់ទឹករាក់ៗនៃឆ្នេរខ្សាច់ពណ៌សក្នុងទីក្រុង Kodiak ដែលមានពន្លឺថ្ងៃ បូករួមទាំងខ្យល់បក់តិចៗ។ ហើយកាលពីឆ្នាំមុន ពួកគេក៏ធ្លាប់ធ្វើបែបនេះម្ដងរួចមកហើយ តែមិនបានជួបប្រទះទៅនឹងបញ្ហាខ្យល់បក់ខ្លាំងឡើយ។

អ្នកនាង Hollie រួមទាំងគ្នីគ្នារបស់គាត់ បាននាំយកសម្លៀកបំពាក់ ភួយ នំចំណី និងភេសជ្ជៈ ដើម្បីលំហែកាយលើពោង តែមិនបានត្រៀមអាវពោង និងប្រដាប់ចែវពោងទេ ដែលជឿជាក់ថា ប្រសិនបើពោងអណ្ដែតទៅឆ្ងាយ ពួកគេនឹងដឹងខ្លួនភ្លាម។ តែផ្ទុយស្រឡះ ខ្យល់បក់ខ្លាំងជាងអ្វីដែលពួកគេគិតទៅទៀត រហូតដល់បក់ចេញពីតំបន់ទឹករាក់ ចូលទៅកាន់ឆ្នេរ Monashka ឯណោះ។

យ៉ាងណាមិញ ក្នុងចន្លោះពេលមួយម៉ោង ពោងបានឈប់អណ្ដែតទើរជាប់នឹងផ្ទាំងថ្ម ហើយកងទាហានរដ្ឋអាឡាស្កា និងឆ្មាំសមុទ្រ ត្រូវបានគេរាយការណ៍ឲ្យទៅជួយសង្គ្រោះ ដោយប្រើឧទ្ធម្ភាគចក្រ។ ចំណែកពួកគេទាំងបី រួមទាំងសុនខពីរក្បាល មិនបានរងរបួស ឬត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យពិនិត្យទេ។

ទន្ទឹមនឹងនេះដែរ អ្នកនាង Hollie បាននិយាយថា រូបគាត់ផ្ទាល់នឹងមិនធ្វើរឿងបែបនេះម្ដងទៀតឡើយ ហើយហេតុការណ៍លើកនេះ បានធ្វើឲ្យគាត់ចាត់ទុកថាជាថ្ងៃ ដែលគួរឲ្យខ្លាចបំផុតក្នុងឆាកជីវិតផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពពេលជាប់គាំង
ទិដ្ឋភាពពេលជាប់គាំង
ទិដ្ឋភាពពេលជាប់គាំង
ទិដ្ឋភាពពេលជាប់គាំង
ក្រោយពីជួយសង្គ្រោះរួច
ក្រោយពីជួយសង្គ្រោះរួច
វីដេអូ

ប្រភព: unilad

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T