កុំចេះតែហ៊ាន! UEFA នឹងផាកពិន័យក្រុមជម្រើសជាតិណាដែលមានកីឡាករយកដបភេសជ្ជៈចេញពីតុសន្និសីទ

//s9.kh1.co/c6/c6d9fc1129789a7c4f73ac2b93b93c704adfc6ee.jpg
កីទ្បា

 ១៨-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

UEFA បានបញ្ចេញប្រតិកម្មលើបញ្ហាកីឡាករដកដបភេសជ្ជៈ

អឺរ៉ុប៖ បន្ទាប់ពីខ្សែប្រយុទ្ធ Cristiano Ronaldo បានដកដប Coca Cola ចេញនៅសន្និសីទក្នុងការប្រកួត Euro 2020 មក មានកីឡាករពីររូបទៀតហើយដែលធ្វើត្រាប់តាមគេដូចជា ខ្សែបម្រើ Paul Pogba ដែលដបដប Heineken ចេញព្រមទាំង Manuel Locatelli របស់ក្រុមជម្រើសជាតិអ៊ីតាលី ក៏បានដបដបទឹកក្រូច Coca Cola ចេញដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Cristiano Ronaldo 
ខ្សែប្រយុទ្ធ Cristiano Ronaldo 

សកម្មភាពធ្វើត្រាប់តាមគ្នាដែលគេមិនរំពឹងទុកថានឹងកើតឡើងនេះធ្វើឲ្យក្រុមហ៊ុន Coca Cola ខាតបង់ទឹកប្រាក់ដល់៤ពាន់លានដុល្លារ ដែលវាមិនមែនជារឿងលេងសើចនោះឡើយទើបឥលូវនេះ ខាងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប ហៅកាត់ថា UEFA បានចេញសារព្រមានមួយទាក់ទងនឹងកាយវិការមិនសមរម្យរបស់ កីឡាករដែលដបដបភេសជ្ជៈឧបត្ថម្ភដល់ការប្រកួតចេញពីតុ។

Ronaldo,Pogba និង Locatelli ដបដបភេសជ្ជៈចេញ
Ronaldo,Pogba និង Locatelli ដបដបភេសជ្ជៈចេញ

យោងតាមសារព័ត៌មាន BBC គឺក្រុមជម្រើសជាតិទាំងអស់ដែលចូលរួមប្រកួតនៅព្រឹត្តិការណ៍ Euro 2020 នេះអាចប្រឈមនឹងការផាកពិន័យបើសិនមានកីឡាករក្នុងក្រុមពួកគេយកដបភេសជ្ជៈដែលខំឧបត្ថម្ភដល់កម្មវិធីកំលុងពេលធ្វើសន្និសីទកាសែត។

រូបភាពតំណាង
រូបភាពតំណាង
ពានរង្វាន់ Euro 
ពានរង្វាន់ Euro 

អ្នកគ្រប់គ្រងកម្មវិធីគឺខាង UEFA បានប្រកាសថា៖

UEFA សូមធ្វើការរំលឹកថាក្រុមដែលចូលរួមទាំងអស់ថាដៃគូសហការឧបត្ថម្ភគឺជាផ្នែកមួយដ៏សំខាន់ដែលធ្វើឲ្យការប្រកួតអាចដំណើរការទៅបាន និងធ្វើឲ្យមានការអភិវឌ្ឍបាល់ទាត់ទូទាំងអឺរ៉ុប រួមបញ្ចូលទាំងក្រុមយុវជននិងក្រុមនារីដែរ។

UEFA

ខណៈនោះលោក Martin Kallen ដែលជាថ្នាក់ដឹកនាំកម្មវិធី Euro 2020 នេះបាននិយាយថាកីឡាករទាំងអស់ត្រូវបានណែនាំពីរឿងនេះហើយថាពួកគេត្រូវតែអនុវត្តន៍ច្បាស់មួយនេះដោយលោកបានបញ្ជាក់ថាអាចនឹងមានការចាត់វិធានការណ៍ទៀតផង។

ខ្សែប្រយុទ្ធ Cristiano Ronaldo 
ខ្សែប្រយុទ្ធ Cristiano Ronaldo 

យ៉ាងណាមិញ BBC បានបញ្ជាក់ថាកីឡាករដែលប្រព្រឹត្តិរឿងបែបនេះនឹងមិនត្រូវផាកពិន័យទេ គឺ UEFA នឹងទម្លាក់វាទៅឲ្យក្រុមជម្រើសជាតិជាអ្នកទទួលខុសត្រូវដោះស្រាយជំនួស៕

រូបភាពតំណាង
រូបភាពតំណាង

ប្រភពgivemesport

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T