ដំណឹងល្អសម្រាប់អ្នកកោះកុង! រដ្ឋបាលខេត្តជូនដំណឹងពីយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២០តទៅ

//s9.kh1.co/6f/6f8e46e81abea1db6fd7b90bab84588553d8f6d1.png
សង្គម

 ១៨-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

រដ្ឋបាលខេត្តកោះកុង ជូនដំណឹងពីការយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ តទៅ

កោះកុង: យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង សូមគោរពជម្រាបជូនដល់សាធារណជនឱ្យបាន ជ្រាបថា មន្ទីរសុខាភិបាលខេត្តនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនចំពោះប្រជាពលរដ្ឋទូទៅ (អាយុចាប់ ពី ១៨ឆ្នាំឡើងទៅ) ចាប់ពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ ដែលមានទីតាំងដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១/. ក្រុងខេមរភូមិន្ទ មានទីតាំងចាក់វ៉ាក់សាំងចំនួន ២កន្លែង៖

ក. សាខាកាកបាទក្រហមខេត្តកោះកុង (ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង)

ខ. មជ្ឈមណ្ឌល ស៊ូន នឹង (ផ្លូវឆ្មាបាត់ ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង)

បញ្ជាក់៖ យោងតាមផែនការ យើងនឹងបើកចាក់ជូនប្រជាពលរដ្ឋឱ្យបានរួចរាល់ក្នុងរយៈពេល ៣ ថ្ងៃ។ ក្នុងករណីមានការប្រែប្រួល យើងនឹងជូនដំណឹងជាថ្មីនៅពេលក្រោយ។

២. ស្រុកស្រែអំបិល មានទីតាំងចាក់វ៉ាក់សាំងចំនួន ៣កន្លែង៖

ក. សាលាបឋមសិក្សាស្រែអំបិល (ភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង

ខ. សាលាបឋមសិក្សាជីខលើ (ភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង)

គ. សាលាបឋមសិក្សាបឹងព្រាវ (ភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង)។ 

អាស្រ័យដូចបានជំរាបជូនខាងលើ សូមសាធារណជនទាំងអស់ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ អញ្ជើញ មកចាក់វ៉ាក់សាំងនៅតាមទីតាំង និងកាលបរិច្ឆេទដែលបានកំណត់ជូនដូចខាងលើកុំបីខាន ដោយភ្ជាប់មកជាមួយនូវ អត្ត សញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ សំបុត្រកំណើត ឬ សៀវភៅស្នាក់នៅជាដើម៕

ចង់ជ្រាបព័ត៌មានឲ្យកាន់តែលម្អិតជាងនេះទៅទៀតនោះ សូមអានសេចក្តីលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោមនេះ៖

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T