រុស្ស៊ីនិងចិនពង្រីកឥទ្ធិពល បង្ហាញគំរូមូលដ្ឋានរបស់ខ្លួន នៅលើឋានព្រះចន្ទហើយ

//s9.kh1.co/11/11c97102cd3739889fdebb3a7c4e39e0bbaa523b.jpg
បច្ចេកវិទ្យា

 ១៨-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

នៅឆ្នាំ២០២៥ ភ្នាក់ងារអវកាសនានានឹងជ្រើសរើសទីតាំង សម្រាប់មូលដ្ឋានលើឋានព្រះចន្ទ ដោយការស្ថាបនារំពឹងថា នឹងអនុវត្តនៅចន្លោះឆ្នាំ២០២៦ដល់ឆ្នាំ២០៣៥

រុស្ស៊ី៖ ចិននិងរុស្ស៊ីបានអញ្ជើញដៃគូអន្តរជាតិ ដើម្បីចូលរួមជាមួយពួកគេ ក្នុងការសាងសង់មូលដ្ឋានលើឋានព្រះចន្ទ ប៉ុន្តែមិនទាន់បានបង្ហាញគម្រោង ក្នុងការបញ្ជូនអវកាសយានិកទៅកាន់ឋានព្រះចន្ទ ក្នុងរយៈពេលមួយទសវត្សរ៍ទៀតនៅឡើយទេ។ ស្ថានីយស្រាវជ្រាវ International Lunar Research Station (ILRS) នឹងដាក់ស្ថានីយអវកាសមួយនៅក្នុងគន្លងព្រះចន្ទ មូលដ្ឋានមួយនៅលើផ្ទៃឋានព្រះចន្ទ និងយានធ្វើដំណើរចល័តនិងរ៉ូបូតនានា នេះបើយោងតាមអ្នកតំណាងភ្នាក់ងារអវកាសរុស្ស៊ី Roscosmos និងរដ្ឋបាលអវកាសជាតិរបស់ចិន (CNSA)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្លែងនៅក្នុងសន្និសីទរុករកអវកាសពិភពលោក (GLEX) ក្នុងទីក្រុង St. Petersburg ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ ទី១៦ ខែមិថុនា មន្ត្រីផ្នែកអវកាសរបស់ប្រទេសចិននិងរុស្ស៊ីបាននិយាយថា ពួកគាត់ស្ថិតនៅក្នុងការចរចាជាមួយដៃគូអន្តរជាតិ រួមមានភ្នាក់ងារអវកាសអឺរ៉ុប (ESA), ប្រទេសថៃ, អេមីរ៉ាតអារ៉ាប់រួម, និងអារ៉ាប៊ីសាអ៊ូឌីត ដើម្បីចូលរួមជាមួយកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។ មហាអំណាចផ្នែកអវកាសទាំងពីរបានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលក្នុងខែមីនា ឆ្នាំ២០២១ ដើម្បីបន្តគម្រោងនេះ។

គំរូមូលដ្ឋានរបស់មនុស្សលើឋានព្រះចន្ទ
គំរូមូលដ្ឋានរបស់មនុស្សលើឋានព្រះចន្ទ

​ ការកំណត់ពេលវេលាដែលបានបង្ហាញនៅឯវេទិកា GLEX បានមើលឃើញពីដំណាក់កាលពិនិត្យមើលកម្លាំងមុនពេលចាប់ផ្ដើមកិច្ចការ ដែលនឹងធ្វើឡើងនៅឆ្នាំ២០២១។ នៅឆ្នាំ២០២៥ ភ្នាក់ងារអវកាសនានានឹងជ្រើសរើសទីតាំង សម្រាប់មូលដ្ឋានលើឋានព្រះចន្ទ ដោយការស្ថាបនារំពឹងថា នឹងអនុវត្តនៅចន្លោះឆ្នាំ២០២៦ដល់ឆ្នាំ២០៣៥។

គំរូមូលដ្ឋានរបស់មនុស្សលើឋានព្រះចន្ទ
គំរូមូលដ្ឋានរបស់មនុស្សលើឋានព្រះចន្ទ

ស្ថានីយស្រាវជ្រាវ ILRS ​ នឹងចាប់ផ្ដើមប្រតិបត្តិការ ចាប់ពីឆ្នាំ២០៣៦តទៅ ដែលនឹងផ្ដល់នូវបរិក្ខាវិទ្យាសាស្ត្រនិងបិរក្ខាជាច្រើន ដើម្បីសិក្សាអំពីលក្ខណៈទ្រង់ទ្រាយព្រះចន្ទ សណ្ឋានដី គីមី និងរចនាសម្ព័ន្ធផ្ទៃខាងក្នុងនៃព្រះចន្ទ ក៏ដូចជាបើកចំហផ្ទៃមេឃនិងការអង្កេតផែនដីពីផ្ទៃឋានព្រះចន្ទ។ វាក៏នឹងជួយដល់ការរុករករបស់មនុស្ស នាពេលអនាគត។ មូលដ្ឋាននៅលើផ្ទៃឋានព្រះចន្ទ​នឹងត្រូវបានផ្ដល់សេវាកម្ម តាមរយៈស្ថានីយគន្លងគោចរក្នុងលំហ ស្ថិតនៅចន្លោះរវាងព្រះចន្ទនិងផែនដី ដែលអាចមើលឃើញចរាចរណ៍ជារឿយៗ រវាងអង្គអវកាសទាំងពីរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T