លឿនសាហាវ! អ្នកកាន់កាមេរ៉ា៤គីឡូក្រាមក្នុងដៃ រត់លឿនជាងអ្នកចូលរួមប្រកួតរត់ប្រណាំងទៀត (មានវីដេអូ)

//s9.kh1.co/9a/9acdda97405776937def0c82cd3d6e0012aeb7a4.jpg
សង្គម

 ១៨-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ថ្មីៗនេះ និស្សិតម្នាក់បានបង្កឲ្យមានការភ្ញាក់ផ្អើល និងកោតសរសើរយ៉ាងខ្លាំង បន្ទាប់ពីរូបគេ បានរត់លឿនជាងអ្នកចូលរួមប្រកួតរត់ប្រណាំង រយៈចម្ងាយ១០០ម៉ែត្រ។

ចិន៖ ថ្មីៗនេះ និស្សិតម្នាក់បានបង្កឲ្យមានការភ្ញាក់ផ្អើល និងកោតសរសើរយ៉ាងខ្លាំង បន្ទាប់ពីរូបគេ បានរត់លឿនជាងអ្នកចូលរួមប្រកួតរត់ប្រណាំង រយៈចម្ងាយ១០០ម៉ែត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា និស្សិតរូបនេះ (មិនបញ្ចេញឈ្មោះ) ជានិស្សិតមកពីសកលវិទ្យាល័យ Datong University ក្នុងប្រទេសចិន ដែលត្រូវបានគេជួលឲ្យធ្វើជាអ្នកកាន់កាមេរ៉ាទម្ងន់៤គីឡូក្រាម សម្រាប់ថតយកទិដ្ឋភាពនៃការប្រកួតរត់ប្រណាំង។

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីបបង្ហាញឲ្យឃើញថា និស្សិតរូបនេះ បានរត់នាំមុខអ្នកប្រកួតប្រមាណ២ ទៅ៣ម៉ែត្រប៉ុណ្ណោះ ដោយដៃម្ខាងកាន់កាមេរ៉ាយ៉ាងជាប់ ហើយការរត់របស់គេគឺនៅតែមានភាពលឿនជាងអ្នកប្រកួត រហូតដល់ទីឯណោះ។

យ៉ាងណាមិញ ជុំវិញវីដេអូឃ្លីខាងលើនេះ ទទួលបានអ្នកចុចចូលទស្សនាជាង៦.៦លានដង ហើយទន្ទឹមនឹងនេះដែរ មានមហាជនមួយចំនួនបានបញ្ចេញមតិបែបលេងសើច ដោយលើកឡើងថា៖

គិតមើលចុះ អ្នកចូលរួចប្រកួតខំហាត់សមយូរខែយូរឆ្នាំ តែចុងក្រោយបែរជាអ្នកកាន់កាមេរ៉ាលេចធ្លោទៅវិញ។

មតិមហាជន

ខ្ញុំចង់ឃើញខ្សែវីដេអូដែលអ្នកកាន់កាមេរ៉ាថត តើវាច្បាស់យ៉ាងណាដែរ?

មតិមហាជន

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងវីដេអូ
ទិដ្ឋភាពក្នុងវីដេអូ
ទិដ្ឋភាពក្នុងវីដេអូ
ទិដ្ឋភាពក្នុងវីដេអូ
វីដេអូ

ប្រភព: ladbible

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T