Real Madrid ថាបើ Arsenal ចង់បាន Odegaard គឺត្រូវយកតារាវ័យក្មេងរបស់ខ្លួនរូបនេះមកប្ដូរ

//s9.kh1.co/2b/2b6bf45722de7065ee5fdd2a03cb1016ff3daf13.jpg
កីទ្បា

 ១៨-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Real Madrid ចង់បាន Emile Smith Rowe ពី Arsenal

អេស្ប៉ាញ៖ ក្លិប Real Madrid ត្រូវបានគេរាយការណ៍ថាបានជូនដំណឹងទៅក្លិបកាំភ្លើងធំ Arsenal ថាក្លិបមិនមានគម្រោងលក់ ខ្សែបម្រើ Martin Odegaard នោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Martin Odegaard
ខ្សែបម្រើ Martin Odegaard

Odegaard ដែលផ្ទេរមក Arsenal ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមករាកន្លងទៅ ទំនងជាមិនបន្តលេងនៅ Arsenal ទៀតឡើយនិងត្រូវ Real Madrid កោះហៅឲ្យត្រឡប់ទៅរួមក្រុមវិញសម្រាប់រដូវកាលថ្មីក្រោមការដឹកនាំរបស់លោកគ្រូ Carlo Ancelotti បន្ទាប់ពីបង្ហាញខ្លួនបាន២០ប្រកួតនិងរកបាន២គ្រាប់ឲ្យ Arsenal។

ខ្សែបម្រើ Martin Odegaard
ខ្សែបម្រើ Martin Odegaard

ប៉ុន្តែការសម្រេចចិត្តនេះអាចផ្លាស់ប្ដូរ លុះត្រាណាតែ Arsenal ព្រមឲ្យ ខ្សែបម្រើ Emile Smith Rowe មក Real Madrid នេះបើយោងតាមការរាយការណ៍ពី CBS Sports ។

ខ្សែបម្រើ Emile Smith Rowe
ខ្សែបម្រើ Emile Smith Rowe

យ៉ាងណាមិញ មិនទាន់មានការចរចាណាមួយធ្វើឡើងរវាងក្លិបទាំងពីរទាក់ទងនឹង Smith Rowe ទេប៉ុន្តែ Arsenal នៅតែចង់បាន Odegaard ខណៈ Real Madrid កំពុងសម្លឹងឃើញសមត្ថភាពរបស់ Smith Rowe ដែរ ។

ខ្សែបម្រើ Emile Smith Rowe
ខ្សែបម្រើ Emile Smith Rowe

ខ្សែបម្រើ Emile Smith Rowe ចាត់ទុកជាតារាឆ្នើមវ័យក្មេងម្នាក់ដែលបណ្ដុះចេញពីថ្នាលយុវជនរបស់ Arsenal ផ្ទាល់ ហើយក្លិបទើបតែបដិសេធមិនលក់រូបគេទៅឲ្យ Aston Villa ក្នុងតម្លៃ ២៥លានផោន(ស្មើនឹងប្រមាណ៣៤.៩លានដុល្លារ)ទៀតផង។

ខ្សែបម្រើ Emile Smith Rowe
ខ្សែបម្រើ Emile Smith Rowe

កីឡាករវ័យ២០ឆ្នាំរូបនេះធ្លាប់ត្រូវ Arsenal ដាក់ឲ្យក្លិប RB Leipzig និង Huddersfield ខ្ចីជើង ប៉ុន្តែពេលមកលេងនៅទឹកដី Emirates វិញ គេរកបាន៤គ្រាប់ក្នុងការបង្ហាញខ្លួនសរុប៣៣ប្រកួតនៅរដូវកាលមុន៕

ខ្សែបម្រើ Emile Smith Rowe
ខ្សែបម្រើ Emile Smith Rowe

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T