កុំសង្ឃឹមឲ្យសោះ! Ramos និយាយច្បាស់ៗ ថា ខ្លួននឹងមិនផ្លាស់ទៅក្លិបពីរនេះដាច់ខាត

//s9.kh1.co/69/69fee265403bb81b68decd798f3b9b5f7ef29204.jpg
កីទ្បា

 ១៨-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Sergio Ramos ថា ខ្លួននឹងមិនចូលរួមជាមួយ Sevilla ឬ Barcelona ឡើយ

អេស្ប៉ាញ៖ កីឡាករ Sergio Ramos បានបញ្ជាក់យ៉ាងច្បាស់ៗថា ខ្លួននឹងមិនផ្លាស់ទៅកាន់ SevillaBarcelona ជាដាច់ខាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កីឡាករ Sergio Ramos
   កីឡាករ Sergio Ramos

ជាការពិតណាស់ កាលពីម្សិលមិញនេះ Real Madrid បានប្រកាសជាផ្លូវការអំពីការចែកផ្លូវគ្នាជាមួយ Ramos បន្ទាប់ពីរូបគេរួមរស់ជាមួយក្លិបអស់រយៈពេល១៦ឆ្នាំ និង​ បានរួមចំណែកជួយក្រុមឈ្នះពានរង្វាន់ជាច្រើនជាពិសេស ការឈ្នះ Champions League រហូតដល់ទៅបួនដង។

   កីឡាករ Sergio Ramos
   កីឡាករ Sergio Ramos

Ramos បាននិយាយថា៖

ខ្ញុំនឹងមិនវិលត្រឡប់ទៅ Sevilla ឡើយ ហើយ វាក៏មិនស្ថិតនៅក្នុងជម្រើសរបស់ខ្ញុំដែរ។ Barcelona? វាមិនអាចទៅរួចនោះទេ។ អ្នកនឹងគ្មានថ្ងៃឃើញខ្ញុំនៅទីនោះឡើយ។ ខ្ញុំមិនទាន់ដឹងថាខ្ញុំនឹងផ្លាស់ទៅក្លិបណាមួយឡើយ ហើយ ពេលដែលខ្ញុំដឹង ខ្ញុំជាអ្នកប្រកាសមុនគេ៕

   កីឡាករ Sergio Ramos
   កីឡាករSergio Ramos  
   កីឡាករSergio Ramos  

ប្រភពfootballespana

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T