អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ស្នើទូតវៀតណាម បញ្ជូនពលរដ្ឋវៀតណាមរស់នៅខុសច្បាប់នៅកម្ពុជា ទៅប្រទេសវៀតណាមវិញឱ្យបានឆាប់

//s9.kh1.co/ff/ff568e1c2c4731428ae737f30a2dc85eb135ebc3.jpg
សង្គម

 ១៨-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ស្នើទូតវៀតណាម បញ្ជូនពលរដ្ឋវៀតណាមរស់នៅខុសច្បាប់នៅកម្ពុជា ទៅប្រទេសវៀតណាមវិញឱ្យបានឆាប់

ភ្នំពេញ៖ យោងតាមការទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ឯកឧត្តម នាយឧត្តមសេនេយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានទទួលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងឱកាសនៃជំនួបពិភាក្សានេះ លោកទូតវៀតណាម Vu Quang Minh បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ លើការងារគ្រប់គ្រងជនបរទេស ជាពិសេសប្រជាជនវៀតណាម ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក ក្នុងនោះរួមមានៈ ការងារជំរឿនស្ថិតិជនបរទេស, ការទទួលពាក្យស្នើសុំ និងផ្តល់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ដល់ជនបរទេស និងការអនុវត្តច្បាប់អន្តោប្រវេសន៍ ជាដើម។ ទន្ទឹមនឹងនេះ ឯកអគ្គរដ្ឋទូតវៀតណាម ក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងសិទ្ធិ និងប្រសិទ្ធភាពនៃការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនវៀតណាមនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផងដែរ។

ជាការឆ្លើយតប ឆ្លៀតនាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ក៏បានថ្លែងអំណរគុណផងដែរ ដល់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដែលបានផ្តល់ជំនួយជាសម្ភារ:ទប់ស្កាត់ជម្ងឺកូវីដ១៩ ដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា និងបានថ្លែងអំណរគុណដល់ក្រសួងនគរបាលវៀតណាម ដែលបានផ្តល់វគ្គបណ្តុះបណ្តាលជំនាញអន្តោប្រវេសន៍ ដល់មន្រ្តីនគរបាលអន្តោប្រវេសន៍កម្ពុជា នាពេលកន្លងមក ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ។

ពាក់ព័ន្ធនឹងបញ្ហាប្រឈម ដែលទូតវៀតណាមលើកឡើង ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ បានជម្រាបជូនថានឹងធ្វើការសម្របសម្រួលបន្ថែមទៀត លើការងារផ្សព្វផ្សាយបទបញ្ញត្តិ ស្តីពីសិទ្ធិក្នុងការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ សម្រាប់ជនបរទេសនៅក្នុងប្រទេសកម្ពុជា ដល់អាជ្ញាធរមូលដ្ឋានតាមរាជធានី ខេត្ត ដើម្បីឲ្យមានការយល់ដឹង និងអនុវត្តត្រឹមត្រូវឈរលើមូលដ្ឋានច្បាប់។

ដោយឡែក ចំពោះជនជាតិវៀតណាមដែលរស់នៅខុសច្បាប់ ក្នុងប្រទេសកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ ក៏បានស្នើឲ្យ លោកទូតវៀតណាម បន្តជម្រុញកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាបំពេញបែបបទ ដើម្បីបញ្ជូនអ្នកទាំងនោះទៅប្រទេសវៀតណាមវិញឲ្យបានឆាប់។

ក្នុងនោះដែរ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានសង្កត់ធ្ងន់ថា កិច្ចប្រតិបត្តិការការងារគ្រប់គ្រងជនបរទេស និងការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍នៅកម្ពុជា គឺមានមិនដែលមានការរើសអើងឡើយ៕

អគ្គនាយកដ្ឋានអន្តោប្រវេសន៍
អគ្គនាយកដ្ឋានអន្តោប្រវេសន៍
https://s9.kh1.co/__image/w=650,h=434,q=100/fd/fd0ad8cc321320e53d5cd890503750536c34a510.jpg
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង លោកទូតវៀតណាម
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង លោកទូតវៀតណាម
លោកទូតវៀតណាម 
លោកទូតវៀតណាម 
អាជ្ញាធរកម្ពុជា និងពលរដ្ឋរស់នៅលើផ្ទៃទឹក
អាជ្ញាធរកម្ពុជា និងពលរដ្ឋរស់នៅលើផ្ទៃទឹក
ទិដ្ឋភាពពលរដ្ឋរស់នៅលើផ្ទៃទឹក
ទិដ្ឋភាពពលរដ្ឋរស់នៅលើផ្ទៃទឹក
ទិដ្ឋភាពពលរដ្ឋរស់នៅលើផ្ទៃទឹក
ទិដ្ឋភាពពលរដ្ឋរស់នៅលើផ្ទៃទឹក
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T