ទីបំផុត! Ashley Young ត្រលប់ទៅចូលរួមជាមួយក្លិបចាស់ នៅ Premier League មួយនេះវិញហើយ

//s9.kh1.co/cb/cb558b9448931887f85ee431912f22115d1b1fcd.jpg
កីទ្បា

 ១៨-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Ashley Young ត្រលប់ទៅចូលរួមជាមួយក្លិបចាស់ នៅ Premier League មួយនេះវិញ

អង់គ្លេស៖ អតីតប្រធានក្រុមក្លិបបិសាចក្រហម Manchester United កីឡាករ Ashley Young បានត្រលប់មកចូលរួមជាមួយក្លិប Aston Villa វិញ ដោយបានចុះកុងត្រារយៈពេល១ឆ្នាំ បន្ទាប់ពីបានចំណាយពេល១៨ខែ នៅជាមួយក្លិបអ៊ីតាលី Inter Milan និងបានជួយក្លិបឲ្យឈ្នះជើងឯកក្រខណ្ឌ Serie A នារដូវកាលកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 កីឡាករ Ashley Young
 កីឡាករ Ashley Young

ជុំវិញការវិលមកកាន់ទ្រនំចាស់នេះដែរ Young បានប្រាប់ទូរទស្សន៍ VillaTV យ៉ាងដូច្នេះថា៖

ខ្ញុំមានអារម្មណ៍អស្ចារ្យណាស់ ក្នុងការវិលត្រលប់មកវិញ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនបានចាកចេញពី Aston Villa ទេ។ ខ្ញុំក៏រំភើបផងដែរ នៅពេលបានឃើញមុខមនុស្សធ្លាប់ស្គាល់មួយចំនួន និងការរីកចម្រើនរបស់ក្លិប។

 កីឡាករ Ashley Young
 កីឡាករ Ashley Young កាលលេងនៅ  Inter Milan
 កីឡាករ Ashley Young កាលលេងនៅ  Inter Milan

គួររម្លឹកដែរថា​ កីឡាករសញ្ជាតិអង់គ្លេសវ័យ ៣៥ឆ្នាំរូបនេះក៏ជាអតីតកីឡាកររបស់ក្លិប Aston Villa ដែរ ​ ពោលគឺរូបគេបានចំណាយពេលទីនេះអស់រយៈពេល ៤ឆ្នាំ មុនផ្លាស់ទៅចូលរួមជាក្លិប Manchester United ក្នុងឆ្នាំ ២០១១។ ហើយក្នុងអំឡុងពេល ៩ រដូវកាលនៅក្លិបបិសាចក្រហម Young  បានជួយក្លិបឈ្នះពានរង្វាន់ជាច្រើន រួមមានជើងឯក Premier League នៅរដូវកាលចុងក្រោយ នៃការដឹកនាំរបស់លោក Sir Alex Ferguson ផងដែរ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T