ចរិតពិតពីធម្មជាតិរបស់តារានិករនីមួយៗ ដែលអ្នកមិនបានដឹង!

//s9.kh1.co/f6/f6b7a3d4ce901b7be303295c1e0131c8d8617b21.jpeg
យុវវ័យ

 ១៨-មិថុនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

តើចំនុចអ្វីខ្លះ ដែលអ្នកនៅមិនទាន់ដឹងពីមនុស្សម្នាក់? មកមើលទាំងអស់គ្នា!

យល់ដឹង៖ មនុស្សយើងម្នាក់ៗតែងកើតមក​ នាំយកនូវអត្តចរិតដែលខុសៗប្លែកពីគ្នាជានិច្ច។ ហើយពេលខ្លះ ក៏យើងមិនអាចស្គាល់ច្បាស់ពីមនុស្សម្នាក់ នូវគ្រប់ចំនុចទាំងអស់បានដែរ វាគ្រាន់តែជាអ្វីដែលយើងបានស្គាល់ខាងក្ រៅតែប៉ុណ្ណោះ។ ម៉្យាងវិញទៀត អ្នកទាំងអស់ប្រាកដជាស្គាល់ ចរិតមនុស្សមួយចំនួន​ តាមរយៈតារានិកររបស់ពួកគេ។ វាមិនខុសទាំងអស់ទេ តែនៅមានចំនុចមួយចំនួន ដែលអ្នកនៅមិនទាន់បានដឹង ពីពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្ងៃនេះយើងនឹងបង្ហាញអ្នកអំពី ចរិតពិតពីធម្មជាតិរបស់តារានិករនីមួយៗ ដែលអ្នកមិនបានដឹងពីមុនមក។ 

តោះមកអាន ខាងក្រោមនេះទាំងអស់គ្នា ៖
♈️ Aries (Mar 21 – Apr 19)

ពួកគេមិនមែនជាមនុស្សដែល តែងតែខឹងរហូតទេ​ ទាល់តែអ្នកធ្វើឲ្យពួកគេទ្រាំមិនបាន។ តាមពិតទៅ ពួកគេពិតជាត្រូវការ ការយកចិត្តទុកដាក់ច្រើន តែងចង់បាននូវក្ដីស្រលាញ់ ហើយអាចនឹងគ្រប់គ្រងលើអ្នកបន្តិច តែពួកគេពិតជាការពារអ្នកខ្លាំងណាស់។

♉️ Taurus (Apr 20 – May 20)

ត្រូវហើយ ពួកគេត្រូវបានគេគ្រប់គ្នាដឹងថា ខ្ជិលខ្លាំង ប៉ុន្តែមានមន្តស្នេហ៍ខ្លាំង ហើយដឹងពីរបៀបនៃការចាប់ផ្តើមការសន្ទនា ពីព្រោះពួកគេនិយាយច្រើន។ 

ពួកគេអាចនឹងមានមហិច្ឆតា និងជាប្រភេទសម្ភារៈនិយម ហើយអ្វីដែលពួកគេចង់បាន គឺត្រូវតែបាន។ ម៉្យាងវិញទៀត ពួកគេរឹងរូសណាស់ ប៉ុន្តែក៏យកចិត្តទុកដាក់ និង take care ខ្លាំងដែរ។

♊️ Gemini (May 21 – Jun 20)

ពួកគេជាមនុស្សដែលមានមន្តស្នេហ៍ និងជាមេនៃគំនិត ខាងការគិត។ ពួកគេត្រូវការ ការយកចិត្តទុកដាក់ ច្រើនជាងនរណាទាំងអស់ ក្នុងចំនោមតារានិករទាំង ១២។ មិនតែប៉ុណ្ណោះពួកគេពូកែដោះស្រាយស្ថានភាពឆ្កួតៗដែលបានកើតឡើង ព្រោះពួកគេងាយទាក់ទងនឹងសង្គម និងការផ្សងព្រេងណាស់។

♋️ Cancer (Jun 21 – Jul 22)

ពួកគេមិនតែងតែជាមនុស្សដែលពិបាកចិត្ត ឬយំ រហូតទេ។ពួកគេជាមនុស្សដែល ចង់ដឹងចង់ឃើញ និងយកចិត្តទុកដាក់ខ្លាំងណាស់។ ហើយពួកគេ នឹងមិនធ្វើឱ្យអ្នកឈឺចាប់ឡើយ។ម៉្យាងទៀតពួកគេ មានភាពឆ្លាតវៃ និងការច្នៃប្រឌិតខ្ពស់ ប៉ុន្តែឆាប់ផ្លាស់ប្ដូរអារម្មណ៍បន្តិច។ តែងតែជាម្តាយ នៅក្នុងក្រុមជានិច្ច។

♌️ Leo (Jul 23 – Aug 22)

ពួកគេមានរហ័សនាមប្រៀបដូចជាស្តេច និងមហាក្សត្រី។ ជាមនុស្សដែលតែងតែ​ ការពារយ៉ាងខ្លាំង ចំពោះមនុស្សដែលពួកគេស្រលាញ់។ ពួកគេក៏ជាមនុស្សដែលនិយាយច្រើន មិនមានភាពអៀនខ្មាស និងតែងផ្ដល់ភាពសប្បាយរីករាយដល់ក្រុមជានិច្ច។ ម៉្យាងទៀត ពួកគេជាមនុស្សដែលមានចិត្តល្អណាស់។

រូបតំនាង
រូបតំនាង

♍️ Virgo (Aug 23 – Sep 22)

ពួកគេជាមនុស្សមិនសូវមានទំនាក់ទំនងជាមួយសង្គមច្រើនទេ ហើយជាមនុស្សត្រូវការ ភាពល្អឥតខ្ចោះបំផុត។ ​ពួកគេមានមហិច្ឆិតា និងខិតខំក្នុងការធ្វើការខ្លាំងណាស់។ បើជាមនុស្សស្រី នោះជាប្រភេទភរិយា ដែលមនុស្សគ្រប់គ្នាប្រាថ្នា។ ពួកគេស្គាល់ពីអ្វីៗច្រើន និងពូកែគ្រប់សព្វទាំងអស់។

♎️ Libra (Sep 23 – Oct 22)

ពួកគេជាមនុស្សដែលងាយនឹងបត់បែន គ្រប់កាលៈទេសៈ ហើយងាយនឹងទទួលយកបាន នូវអ្វីគ្រប់យ៉ាង និងផ្អែមល្ហែមណាស់។ ម៉្យាងទៀតពួកគេ មានមនោសញ្ចេតនាខ្ពស់ និងមន្តស្នេហ៍ ហើយក៏ជាមនុស្សដែលខិតខំ ក្នុងការងារដែរ។ ពួកគេឆ្លាតខ្លាំង និងតែងតែរីករាយជានិច្ច។

♏️ Scorpio (Oct 23 – Nov 21)

តាមពិតទៅ ពួកគេជាមនុស្ស ដែលមានបេះដូងទន់ជ្រាយ លុះត្រាតែអ្នក ធ្វើឲ្យពួកគេទ្រាំមិនបាន។ ពួកគេក៏ជាមនុស្សដែលគួរឲ្យកំប្លែង និងឱ្យចង់សើចណាស់ ហើយតែងមានមហិច្ឆិតាខ្ពស់ចំពោះអ្វីគ្រប់យ៉ាង។ ពួកគេខិតខំធ្វើការ និងតែងផ្ដល់នូវក្ដីស្រលាញ់ជានិច្ច។ ពួកគេក៏ច្រណែនច្រើនដែរ តែការពារមនុស្សរបស់ពួកគេណាស់។

♐️ Sagittarius (Nov 22 – Dec 21)

ពួកគេឆាប់ផ្លាស់ប្ដូរអារម្មណ៍ណាស់ និងចិត្តច្រើនបន្តិច។ ពេលមួយពួកគេអាចនឹងសប្បាយណាស់ ហើយវិនាទីបន្ទាប់អាចនឹងគ្រោះថ្នាក់បំផុត។ ជាមនុស្សដែលមានភាព awkward និងធ្វេសប្រហែសណាស់។ តែក៏ជាមនុស្សដែលស្មោះត្រង់ និងចិត្តល្អណាស់ដែរ។

♑️ Capricorn (Dec 22 – Jan 19)

ពួកគេជាប្រភេទមនុស្ស ដែលមិនសូវយកចិត្តទុកដាក់ និងខ្វាយខ្វល់ច្រើន។ មានមហិច្ឆតា និងឧស្សាហ៍ព្យាយាមខ្លាំងណាស់។ ម៉្យាងទៀត​ មើលទៅប្រៀបដូចជាមនុស្សពេញវ័យនៅខាងក្រៅ ប៉ុន្តែធាតុពិត ចរិតខាងក្នុងពិតជាដូចក្មេងណាស់។ពួកគេក៏មានរហ័សនាមថា ជាមនុស្សដែលកំប្លែងស្ងួត។

រូបតំនាង
រូបតំនាង

♒️ Aquarius (Jan 20 – Feb 18)

ពួកគេជាមនុស្សដែលមានប្រាជ្ញាណាស់។ ងាយទាក់ទងជាមួយសង្គម និងងាយស្រួល ក្នុងការនិយាយជាមួយ តែក៏មិនសូវបង្ហាញអារម្មណ៍ដែរ។ ជាប្រភេទត្រជាក់ ដែលអត់មាត់ៗ និងអាចមើលដឹងអំពីអ្វីដែលអាក្រក់ តាំងពីចម្ងាយមកម៉្លេះ។

♓️ Pisces (Feb 19 – Mar 20)

ជាមនុស្សដែលមានការស្រមើសរមៃច្រើន និងមានភាពខ្មាសអៀនខ្លាំងណាស់ ប៉ុន្តែឆ្លាតវៃបំផុត។ មើលខាងក្រៅទៅដូចជា Innocent ប៉ុន្តែមានការស្រមើលស្រមៃដែល​ Dirty ខ្លាំងបំផុត។ គួរឱ្យស្រលាញ់ និងពិបាកចិត្តច្រើន។ ម៉្យាងទៀតតែងគេចចេញពីភាពជាក់ស្តែង និងនៅឯកាដាច់ពីគេជានិច្ច។

ប្រភព: Zodiac Sign ‘N Secrets 

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T