ប៉ាម៉ាក់ស្អាត! ទើបតែប៉ុន្មានខែសោះ កូនរបស់ Sririta ឡើងគួរឲ្យស្រលាញ់ថ្នាក់នេះ

//s9.kh1.co/93/93f99022db8c79dda3c611ab23b7009f89d66160.jpg
តារា & កម្សាន្ដ

 ១៨-មិថុនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

មកមើលមុខមាត់កូនប្រុសរបស់តារាស្រី Sririta ដែលទើបនឹងកើតបានរយៈពេលប្រហែល ៣ ខែសោះ តែមុខមាត់វិញឡើងគួរឲ្យស្រលាញ់ និងស្រស់ស្អាត​ដែលត្រូវបានហ្វេនៗសរសើរគ្រប់គ្នា

ថៃ៖ ចាប់តាំងពីសម្រាលកូនរួច តារាស្រី Sririta នៅតែជាទីចាប់អារម្មណ៍ពីហ្វេនៗគ្រប់គ្នា ដោយពួកគេតែងតែចង់ដឹង និងចង់ឃើញពីមុខមាត់កូនប្រុស​របស់នាង ដែលជាកូនដំបូងនៅក្នុងគ្រួសារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង តារាស្រីរូបនេះ មិនបានធ្វើឲ្យអ្នកគាំទ្ររង់ចាំយូរឡើយ ដោយថ្មីៗនេះ រូបនាង បានចេញមកធ្វើបច្ចុប្បន្នភាពរូបភាពកូនប្រុសតូចរបស់ខ្លួន បង្ហាញពីការវិវត្តទៅមុខ ហើយអ្វីដែលសំខាន់នោះគឺ នាងបានបង្ហាញឲ្យឃើញពីមុខមាត់ដ៏គួរឲ្យស្រលាញ់របស់កូនប្រុសនាង នៅពេលដែលមានស្នាមញញឹមយ៉ាងសប្បាយរីករាយ ក្រោយពីបានចាប់កំណើតបានជិត ៣ ខែ មកនេះ។ 

មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីបានឃើញយ៉ាងច្បាស់ៗបែបនេះ បណ្ដាប្រិយមិត្តទាំងឡាយ បានបង្ហាញពីការពេញចិត្ត និងកោតសរសើរពីភាពស្រស់ស្អាតរបស់កូនប្រុសនាង យ៉ាងច្រើន ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖​

 Sririta 
 Sririta 
 Sririta 
 Sririta 
 Sririta និង កូនប្រុស
 Sririta និង កូនប្រុស
 Sririta និង កូនប្រុស
 Sririta និង កូនប្រុស
កូនប្រុសរបស់ Sririta
កូនប្រុសរបស់ Sririta
កូនប្រុសរបស់ Sririta
កូនប្រុសរបស់ Sririta
កូនប្រុសរបស់ Sririta
កូនប្រុសរបស់ Sririta
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T