Emma នឹងចេញពីសិល្បៈក្រោយមានគូស្នេហ៍អ្នកជំនួញធំ?

//s9.kh1.co/8f/8fb8e4fe70555a779dc93f7791a4c5ea74ede65f.jpg
តារា & កម្សាន្ដ

 ១៨-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពីមានការសង្ស័យថា Emma Watson ឈប់ពីអាជីពសិល្បៈពេលនេះនាងបានចេញបកស្រាយហើយ

សហរដ្ឋអាមេរិក៖ ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់ជាមួយនឹងតារាសម្ដែងស្រីដ៏ស្រស់ស្អាត គឺEmma Watson  ប៉ុន្តែក្នុងរយៈពេលក្នុងរយៈពេល៩ខែមកនេះគេមានឃើញនាងបង្ហាញមុខនៅក្នុងជួរសិល្បៈនោះទេ ហើយក៏មានការសង្ស័យថានាងមានស្នេហាជាមួយអ្នកជំនួញធំនឹងឈប់ពីសិល្បៈហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Emma Watson
Emma Watson

នៅក្នុងរយៈពេលកន្លងមកនេះ Emma នាងបានមានទំនាក់ទំនងស្នេហាយ៉ាងស្អិតរមួតនិងជាស្នេហាជាក់លាក់មួយជាមួយនឹងអ្នកជំនួញធំម្នាក់ ដែលអ្នកទាំងពីរបានទាក់ទងគ្នាអស់រយៈពេល៣ឆ្នាំមកហើយ ​។ក្នុងនោះផងដែរមានមហាជនជាច្រើនមានការសង្ស័យ ​ព្រមទាំងនិយាយតៗគ្នាថារូបនាងនឹងឈប់ពីការងារសិល្បៈហើយ ព្រោះEmma មានគូស្នេហ៍ជាអ្នកមាន ហើយពេលនេះរូបនាងផ្ទាល់ក៏មិនសូវបានឃើញបង្ហាញមុខនៅក្នុងរង្វង់សិល្បៈអស់រយៈពេល៩ខែមកហើយ  ។

Emma Watson
Emma Watson

យ៉ាងណាមិញ ​Emma ក៏បានចេញមុខបកស្រាយថាៈ

" ពាក្យដែលអ្នកបានដឹង និងបានឮថាខ្ញុំឈប់ពីអាជីពសិល្បៈ វាជារឿងមិនពិតនោះទេ វាគ្រាន់តែជាពាក្យដែលគេប្រឌិតឡើងតែប៉ុណ្ណោះ ហើយខ្ញុំសន្យាថាបើមានព័ត៌មានអ្វីខ្ញុំនឹងចែករំលែកជាមួយអ្នកទាំងអស់គ្នា ហើយការដែលខ្ញុំបាត់ពីសិល្បៈប៉ុន្មានរយៈនោះគឺដោយសារតែមានបញ្ហាជំងឺកូវីដ១៩រីករាលដាលខ្លាំង ​ទើបមិនបានបង្ហាញមុខក្នុងសិល្បៈ និងបញ្ហាក្នុងកំលុងពេលកូវីដផ្សេងៗទៀត។ "

បន្ទាប់ពីEmmaបានបកស្រាយរួចមកធ្វើឱ្យមហាជនជាច្រើនមានការសប្បាយចិត្តជាខ្លាំងព្រោះរូបនាងនៅតែបន្តការសម្ដែងកំដរអារម្មណ៍គ្រប់គ្នារហូតទៅ៕

ប្រភព៖ Thestandard

Emma Watson
Emma Watson
Emma Watson
Emma Watson
Emma Watson
Emma Watson
Emma Watson
Emma Watson
Emma Watson
Emma Watson
Emma Watson
Emma Watson
Emma Watson
Emma Watson
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T